
ឪឡឹកអាចជួយកាត់បន្ថយជំងឺ លើសឈាមនិងអាការៈរោគបេះដូងបានមួយកម្រិតធំ
ដោយ ៖ ឯក ថ្ងៃទី 03 កញ្ញា 2011ម៉ោង 13:34:30
ក្រុមអ្នកស្រាវជ្រាវផ្នែកចំណីអាហារបានអះអាងពីការរកឃើញរបស់ខ្លួនថាផ្លៃឪឡឹកអាចក្លាយជាឱសថធម្មជាតិដែលសារជាតិរបស់ វាអាចជួយទប់ស្កាត់រោគលើសឈាមនិងរោគបេះដូងបានយ៉ាង ល្អប្រសើរ។
លោកសាស្ដ្រាចារ្យ អាជូ រ៉ូភីក្រេវ បានគូសបញ្ជាក់ឱ្យដឹងថា នៅពេលគេចំរាញ់យកអាស៊ីដអាមីណូពីឪឡឹកផ្ដល់ឱ្យបុរស និងស្ដ្រី ៩នាក់ ដែលស្ថិតក្នុងអាយុ ៥១ឆ្នាំ ដល់ ៥៧ឆ្នាំ ទទួលទានរាល់ថ្ងៃរយៈពេល៦សបា្ដហ៍មកគេ បានរកឃើញថា មិនត្រឹមជួយឱ្យអ្នកជំងឺមានឈាមរត់ មិនល្អទេតែវានៅជួយឱ្យអាការៈរោគលើសឈាមថយ ចុះទៀតផង។
សាស្ដ្រាចារ្យរូបនេះបានអះអាងថា ឪឡឹកជាប្រភេទ រុក្ខជាតិផ្ដល់ផលយ៉ាងល្អដល់អ្នកកើតជំងឺលើសឈាម ហើយ ពិសេសជាងគេអាចទប់ស្កាត់មិនឱ្យអាការៈកើនទម្ងន់ដែលជាមូល ហេតុសំខាន់នាំឱ្យកើតរោគបេះដូង៕
