
អ្នកមានក្លិនមាត់អាចសាកល្បងទំពាជីរអង្កាម
ដោយ ៖ ឯក ថ្ងៃទី 03 កញ្ញា 2011ម៉ោង 13:40:49
ប្រសិនបើអ្នកដែលកំពុងតែមាន បញ្ហាក្លិនមាត់សូមសាកល្បងអត់ដង្ហើមទំពាស្លឹកជីរអង្កាមស្រស់ៗ ប្រមាណជា ២-៣ សន្លឹកនោះខ្យល់ដង្ហើម ដែលធ្លាប់ធ្វើឱ្យមិត្ដភក្ដិសន្លប់និឹងប្ដូរជាក្លិនក្រអូបប្រហើរភ្លាមតែម្ដង។
អ្នកឯកទេសមាត់ធ្មេញ និងបញ្ហាក្លិនបានបញ្ជាក់ថា ស្លឹកជីរអង្កាមដាក់ ក្នុងម្ហូបញ៉ាំមួយចានវានឹងជួយឱ្យស្ដ្រីធ្វើការ ដែលហត់នឿយពេញមួយថ្ងៃ វិលមកស្រស់ស្រាយឡើងវិញមិនតែប៉ុណ្ណោះថែមទាំងជួយស្ដារសភាពដែល ហត់នឿយដោយ សារប្រឹងសម្លឹងអេក្រង់កុំព្យូទ័រយូរពេកទៀតផង។
ជាទូទៅជីរអង្កាមមិនមែនគ្រាន់តែជាបន្លែសាមញ្ញមួយសម្រាប់ទទួល ទាននោះទេ ប៉ុន្ដែវាមានអត្ថប្រយោជន៍ច្រើនដែល យើងនឹងស្មានមិនដល់។ ទម្លាប់របស់មនុស្សចាស់ៗ ខ្មែរបូរាណបាន យកស្លឹកជីរអង្កាមស្រស់ៗ មក ធ្វើជាឱសថ។ នៅពេលនរណាម្នាក់គ្រុន ដោយជីរអង្កាមជួយឱ្យធូរស្បើយ ជួយបញ្ចេញញើសបំបាត់ផ្ដាសសាយ បំបាត់ហើមពោះ ឆ្អល់ពោះ និងជួយបណ្ដេញខ្យល់ក្នុងក្រពះទៀតផង៕
