អ្នក​មាន​ក្លិន​មាត់​អាច​សាកល្បង​ទំពា​ជីរអង្កាម​

ដោយ​ ៖ ឯក ថ្ងៃទី 03 កញ្ញា 2011ម៉ោង 13:40:49

​ប្រសិនបើ​អ្នក​ដែល​កំពុងតែ​មាន បញ្ហា​ក្លិន​មាត់​សូម​សាកល្បង​អត់​ដង្ហើម​ទំពា​ស្លឹក​ជីរអង្កាម​ស្រស់ៗ ប្រមាណ​ជា ២-៣ សន្លឹក​នោះ​ខ្យល់​ដង្ហើម ដែល​ធ្លាប់​ធ្វើ​ឱ្យ​មិត្ដភក្ដិ​សន្លប់​និឹង​ប្ដូរ​ជា​ក្លិនក្រអូប​ប្រហើរ​ភ្លាម​តែម្ដង​។​
​អ្នកឯកទេស​មាត់​ធ្មេញ និង​បញ្ហា​ក្លិន​បានបញ្ជាក់​ថា ស្លឹក​ជីរអង្កាម​ដាក់ ក្នុង​ម្ហូប​ញ៉ាំ​មួយ​ចាន​វា​នឹង​ជួយ​ឱ្យ​ស្ដ្រីធ្វើការ ដែល​ហត់នឿយ​ពេញ​មួយថ្ងៃ វិល​មក​ស្រស់ស្រាយ​ឡើង​វិញ​មិន​តែប៉ុណ្ណោះ​ថែម​ទាំង​ជួយ​ស្ដារ​សភាព​ដែល ហត់នឿយ​ដោយ សារ​ប្រឹង​សម្លឹង​អេក្រង់​កុំព្យូទ័រ​យូរ​ពេក​ទៀតផង​។​
​ជាទូទៅ​ជីរអង្កាម​មិនមែន​គ្រាន់តែ​ជា​បន្លែ​សាមញ្ញ​មួយ​សម្រាប់​ទទួល ទាន​នោះទេ ប៉ុន្ដែ​វា​មាន​អត្ថប្រយោជន៍​ច្រើន​ដែល យើង​នឹង​ស្មាន​មិន​ដល់​។ ទម្លាប់​របស់​មនុស្ស​ចាស់ៗ ខ្មែរ​បូរាណ​បាន យក​ស្លឹក​ជីរអង្កាម​ស្រស់ៗ មក ធ្វើ​ជា​ឱសថ​។  នៅពេល​នរណា​ម្នាក់​គ្រុន ដោយ​ជីរអង្កាម​ជួយ​ឱ្យ​ធូរស្បើយ ជួយ​បញ្ចេញ​ញើស​បំបាត់​ផ្ដាស​សាយ បំបាត់​ហើមពោះ ឆ្អល់​ពោះ និង​ជួយ​បណ្ដេញ​ខ្យល់​ក្នុង​ក្រពះ​ទៀតផង​៕​