
ការថែទាំស្បែកឲ្យបានស្អាតនៅរដូវរងា
ដោយ ៖ សហការី ថ្ងៃទី 03 កញ្ញា 2011ម៉ោង 14:11:11
នៅរដូវរងាអាកាសធាតុស្ងួតធ្វើឱ្យស្បែកខ្វះជាតិទឹកជាហេតុឱ្យស្បែកស្ងួតនិងប្រេះបែកស្រកាហើយស្ដ្រីស្ទើរតែគ្រប់រូបច្រើន តែមាន បញ្ហានេះនារដូវរងា។ ដើម្បីថែទាំស្បែកឱ្យស្អាតនៅរដូវរងាអ្នកឯក ទេសផ្នែកសម្រស់ស្បែក បានផ្ដល់យោបល់មួយ ចំនួនដូចខាង ក្រោម ៖
១- លាបឡេជំនួយស្បែក ៖ ក្រោយពីងូតទឹករួចត្រូវជូតទឹកឱ្យស្ងួត រួចចាប់ផ្ដើមលាបឡេជំនួយស្បែក។ វីធីនេះជួយឱ្យម៉យចីរ៉ៃស័រ ប្រមូលផ្ដុំជាតិទឹកទៅឱ្យស្បែកបានយ៉ាងប្រសើរ។
២- ថែទាំស្បែកទប់ទល់ខ្យល់រងា ៖ នៅរដូវរងាគួរតែលាងមុខដោយទឹកត្រជាក់ល្អជាងទឹកក្ដៅឧណ្ហៗ ពីព្រោះកាលណាយើងកាន់តែ ប្រើទឹកក្ដៅឧណ្ហៗនោះផ្ទៃមុខកាន់តែស្ងួតខ្លាំងឡើង។
៣- ឡេការពារកម្ដៅថ្ងៃ ៖ ថ្វីបើអាកាសធាតុត្រជាក់ប៉ុន្ដែនៅរដូវរងាកម្ដៅថ្ងៃឡើងក្ដៅខ្លាំងជាងរដូវផ្សេងៗទៅទៀត។ ដូច្នេះ មុនចេញពីផ្ទះកុំភ្លេចលាបឡេការពារកម្ដៅថ្ងៃផង ហើយត្រូវជ្រើសរើសឡេការពារកម្ដៅថ្ងៃដែលមាន SPF15-20 ដើម្បីជួយ ការពារស្បែក ឱ្យបានទ្វេដង។
៤- ឡេជំនួយស្បែកពេលយប់ (NightCream) ៖ នៅចន្លោះម៉ោង ២១-២២ កោសិកាស្បែក នឹងធ្វើការជួសជុលខ្លួនវា ដោយខ្លួនឯង។ ដូច្នេះ អ្នកគួរតែផ្ដល់កាដូដល់ស្បែកដោយលាបឡេជំនួយស្បែកពេលយប់ (Night Cream) ពីព្រោះ ក្នុងអំឡុងពេលនេះសីតុណ្ហភាពក្នុងខ្លួន កើនឡើងប្រមាណ ១-២ អង្សា វាជួយឱ្យរន្ធញើសបើកធំពេលនោះឡេអាចជ្រាបចូលបានល្អ។ ម្យ៉ាងទៀតដើម្បីឱ្យទទួលលទ្ធផលកាន់តែល្អ ថែមទៀតត្រូវយកទឹកក្ដៅឧណ្ហៗ ដោយការត្រដុស ញីបាតដៃមុននឹង លាបឱ្យសព្វស្បែកមុខ។
៥- រកពេលវេលាខាត់ស្បែកមុខផង ៖ គួរតែរកពេលវេលា ខាត់ស្បែកមុខឱ្យបានមួយសបា្ដហ៍ ១-២ដង និងខាត់ស្បែកមួយ ខែ ១-២ ដង។
៦- ប្រើសាប៊ូខ្សោយៗ ៖ សូមប្ដូរមកប្រើចេលងូតទឹកដែលផ្សំ ម៉យចីរ៉ៃស័រប្រភេទ ដែលមានសមាសធាតុផ្សំ ដូចជា ខាម៉ូម៉ៃល៍យូ ខាលីបធឹស។
៧- ផឹកទឹកក្ដៅឧណ្ហៗលាយក្រូចឆ្មារ ៖ វាជួយធ្វើឱ្យរាងកាយសំអាត ឈាមបានលឿនជាង និងកំចាត់កាកសំណល់ ក្នុងរាងកាយ ធ្វើឱ្យស្បែក ភ្លឺថ្លាមិនស្រអាប់។
៨- ខាត់ស្បែកបែបទន់ល្មើយ ៖ អំឡុងពេលមានអាកាសធាតុត្រជាក់ បែបនេះត្រូវជៀសវាងការប្រើក្រណាត់សើម។ អេប៉ុងគគ្រាតៗ ឬ ចេល ដែលមានសាច់គ្រើមហាមយកមកខាត់ស្បែកជាដាច់ខាត។
៩- មាត់មានសំណើម ៖ រដូវរងាមិនគ្រាន់តែធ្វើឱ្យស្បែកស្ងួត ប៉ុណ្ណោះទេ ប៉ុន្ដែវាថែមទាំងធ្វើឱ្យមាត់ស្ងួតផងដែរ។ ដូច្នេះ អ្នកត្រូវ ដាក់ប្រេងលាបបបូរមាត់ជាប់ខ្លួនដោយជ្រើសរើសយកប្រេងប្រភេទ ណាដែលមានសមាសធាតុផ្សំ SPF15។ អ្នកដែលមានបបូរ មាត់ប្រេះខ្លាំងត្រូវជ្រើសរើសប្រេងដែលមានសមាសធាតុផ្សំរបស់ប្រេងធីទ្រី ដើម្បីឱ្យបបូរមាត់ មាន សំណើមល្អ៕
