ចង់​បង្ការ​ជំងឺលើសឈាម​?

ដោយ​ ៖ សហការី ថ្ងៃទី 03 កញ្ញា 2011ម៉ោង 14:21:04

​ជំងឺលើសឈាម​បាន​ក្លាយទៅជា​ជំងឺ​ដែល​គួរឱ្យ​ព្រួយបារម្ភ​នាពេល​បច្ចុប្បន្ន​នេះ​។ ជំងឺ​នេះ​អាច​ការពារ​បាន​តាម​បែប​ធម្មជាតិ​ដោយ​មិនចាំបាច់​ចំណាយ​ប្រាក់​ច្រើន​តែ​សាមីខ្លួន​ត្រូវ​មាន​ភាព​អំណត់​និង​ការព្យាយាម​ខ្លាំង​។ បើ​មិន​ចង់​ឱ្យ​ជំងឺលើសឈាម គ្រប់គ្រង​លើ​ខ្លួន​អ្នក​នោះ​ទេ សូម​ចាប់ផ្ដើម​នូវ​ទម្លាប់​ក្នុង​ការរស់នៅ​រួមទាំង​ហូបចុក​ប្រចាំថ្ងៃ​ទៀតផង​។ វី​ធី​សាស្ដ្រ​មាន ដូចខាងក្រោម​នេះ  ៖ 
១- ការដើរ ៖ ការដើរ​មាន​ប្រយោជន៍​ណាស់ ព្រោះ​អាច​ធ្វើឱ្យ​មាន​ចលនា គ្រប់​ផ្នែក​ទាំងអស់​នៃ​រាងកាយ ហើយ​បើ​ដើរ​ក្រោម ពន្លឺ​ថ្ងៃ​ទៀត​កាន់តែ​ល្អ ព្រោះ​ពន្លឺព្រះអាទិត្យ​បង្កើត វីតាមីន D ដែល​អាច​ជួយ​បន្ថយ​សំពាធ​ឈាម​បាន​។​
២- ការ​សំរាក ៖ ទោះបី​អ្នក​មាន​ភាព​មមាញឹក​យ៉ាងណា​ក៏​ដោយ​អ្នក​គួរតែ​សំរាក​ឱ្យបាន​ញឹកញាប់​តាមរយៈ​ការដើរ​កំសាន្ដ តាម​កន្លែង
​នានា​ឬ​ស្ដាប់ តន្ដ្រី​និយាយ​រួម គឺ​ធ្វើ​អ្វីដែល​ធ្វើឱ្យ​អារម្មណ៍​របស់​អ្នក​ប្រសើរឡើង​។
៣- ញ៉ាំ​អាហារ​ដែល​មាន​ប្រយោជន៍ ៖ សូម​ជៀសវាង​នូវ​អាហារ​ដែល សំបូរ​ដោយ​ជាតិ​ខ្លាញ់ ជាតិ​ប្រៃ​ខ្លាំង និង​អាហារ​ដែល ធ្វើឱ្យ​កើន​Cholesterol ហើយ​សូមញុំាអាហារ​សរីរាង្គ​ឱ្យបាន​ច្រើន​។​
៤- ត្រូវ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់ ហើយ​ជៀសវាង​នូវ​សកម្មភាព​ណា ដែល​ធ្វើឱ្យ​មាន​អារម្មណ៍​មួម៉ៅ និង​រន្ធត់​ខ្លាំង​។​
៥- ប្រសិនបើ​អ្នក​ជក់បារី​ត្រូវ​បញ្ឈប់​ភ្លាម ព្រោះ​វា​អាច​ធ្វើឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​សំពាធ​ឈាម​។ ជា​ពិសេស​ត្រូវ​ពិនិត្យ​សំ​ពាធឈាម​ឱ្យ​បាន​ទៀងទាត់​៕​