មន្ត្រីរាជការ​នៃ​បណ្តា​ប្រទេស​មហា​អនុ​តំបន់​ទន្លេមេគង្គ ធ្វើ​សិក្ខាសាលា នៅ​រាជធានី​ភ្នំពេញ

ដោយ​ ៖ ​សា​គុណ ថ្ងៃទី 05 កញ្ញា 2011ម៉ោង 12:32:55

​    ​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​ប្រទេស​មហា​អនុ​តំបន់​ទន្លេមេគង្គ រួមមាន​៖ កម្ពុជា ឡាវ ថៃ ភូមា វៀតណាម និង​ចិន បាន​ប្រារព្ធ​ធ្វើ​សិក្ខា សាលា​ស្តីពី «​ការរៀបចំការអនុវត្ត និង​ការ​វាយតម្លៃ​គោលនយោបាយ​សាធារណៈ​» ចាប់ពី​ថ្ងៃ​ទី ០៥ ដល់​ថ្ងៃ​ទី ១០ ខែ​កញ្ញា ឆ្នាំ​២០១១ នៅ រាជធានី​ភ្នំពេញ ។​
​    ​សិក្ខាសាលា​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​វិទ្យាស្ថាន​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដោយមាន​វត្តមាន​ចូលរួម​បើក​ពី​សំណាក់លោក​ឧបនាយករដ្ឋមន្ត្រី គាត់ ឈ​ន់ រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នា​ព្រឹក​ថ្ងៃទី ០៥ កញ្ញា ២០១១ ។​
​    ​នៅក្នុង​សន្ទក​ថា​បើក​សិក្ខាសាលា​នោះ លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈ​ន់ បាន វាយតម្លៃ​ខ្ពស់​ចំពោះ​ផែនការ​ភ្នំពេញ សម្រាប់​អភិវឌ្ឍន៍​សមត្ថភាព​មន្ត្រីរាជការ នៃ​ប្រទេស​ម ហា​អនុ​តំបន់​ទន្លេមេគង្គ នៃ​ធនាគារ​អភិវឌ្ឍន៍អាស៊ី និង​វិទ្យាស្ថាន​រដ្ឋបាល​សាធារណៈ​របស់ សហគមន៍​អឺរ៉ុប ដែល​បាន​សហការ​ជាមួយ​វិទ្យាស្ថាន​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៃ​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​រៀបចំ​សិក្ខាសាលា​នេះ​ឡើង ដើម្បី​ពង្រឹង​សមត្ថភាព​ធនធាន​មនុស្ស​មន្ត្រីរាជការ។ លោក​ឧបនាយករដ្ឋមន្ត្រី បានចាត់ទុក​ការរៀបចំ​សិក្ខា សាលានេះ គឺជា​ការឆ្លុះបញ្ចាំង​ឲ្យឃើញអំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏​មាន​ផ្លែផ្កា ដើម្បី​លើកកម្ពស់​សមត្ថភាព និង​ជំនាញ​វិជ្ជាជីវៈ​របស់​មន្ត្រី​ជាន់ខ្ពស់ នៃ​ប្រទេស​មហា​អនុ​តំបន់​ទន្លេមេគង្គ ដែលទាក់ទង​ទៅនឹង​ភាពជា​អ្នកដឹកនាំការគ្រប់គ្រង​គោលនយោបាយ​សាធារណៈ ពិសេសការរៀបចំការអនុវត្ត និង​ការវាយតម្លៃ​គោលនយោបាយ​សាធារណៈ។​
​    ​លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈ​ន់ បានកត់សំគាល់​ឃើញ​ថា សិក្ខាសាលា​នេះ រៀបចំ​ឡើង​ស្របតាម​និន្នាការ និង​តម្រូវការ នៃ​ការអភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ច នៃ​បណ្តា​ប្រ ទេស​មហា​អនុ​តំបន់​ទន្លេមេគង្គ ។ និន្នាការ​នេះ​មាន​ការវិវត្ត​ជានិច្ច ហើយ​មាន​ការប្រែប្រួល ជា​បន្តបន្ទាប់​នៅ​លើ​ពិភពលោក​យើង​នេះ និយាយ​ជា​រួម និង​នៅក្នុង​មហា​អនុ​តំបន់​ទន្លេ​មេគ​ង្គ ដែល​មាន​បញ្ហា​ប្រឈម​ជាច្រើន ។ បញ្ហា​ប្រឈម​ទាំង​នេះ​កើតឡើង​បណ្តាលមកពី​តំរូវ ការ​នៃ​ការប្រើប្រាស់​ធនធាន​ធម្មជាតិ និង​ថាមពល ដែល​មាន​ការកើនឡើង​យ៉ាង​ច្រើន ពិសេស​ការសាងសង់​ទំនប់​វា​រី​អគ្គីសនី និង​គម្រោង​ដទៃ​ទៀត នៅ​តាម​ដង​ទន្លេមេគង្គ ដែល អាច​មាន​ផលប៉ះពាល់​ជាច្រើន​មក​លើ​សង្គម​-​សេដ្ឋកិច្ច​របស់​ប្រទេស​នានា​ក្នុង​អនុ​តំបន់​ទន្លេ មេគង្គ ។ ដូច្នេះ សិក្ខាសាលា​នេះ នឹង​រួមចំណែក ក្នុង​ការអភិវឌ្ឍ​ចំណេះដឹង ជំនាញ និង ចែករំលែក​បទពិសោធ​ន៍ ក្នុង​ការរៀបចំ ការអនុវត្ត និង​ការវាយតម្លៃ និង​ការគ្រប់គ្រង​គោល នយោបាយ​សាធារណៈ ជូន​មន្ត្រី​ជាន់ខ្ពស់​នៃ​បណ្តា​ប្រទេស​មហា​អនុ​តំបន់​មេគង្គ សម្រាប់ យកទៅ​បំពេញ​ការងារ​របស់​ខ្លួន​ឲ្យមាន​ប្រសិទ្ធភាព ហើយ​ចៀសវាង​នូវ​ផលវិបាក​អវិជ្ជមាន នានា ដែល​កើតឡើង​ដោយសារ​ការអនុវត្ត​គោលនយោបាយ និង​គម្រោង​នានា នៅតាម ដង​ទន្លេមេគង្គ ។​
​    ​លោក Putu Kamayana នាយក​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​នៅ ក្នុង​អង្គ​សិក្ខាសាលា​នោះ​ថា សិក្ខាសាលា​នេះ​មាន​គោលបំណង​ផ្តល់​នូវ​ទិដ្ឋភាព​នៃ​និន្នាការ អភិវឌ្ឍន៍​ក្នុង​តំបន់ និង​ពិភពលោក​ក្នុង​ការរៀបចំ អនុវត្ត និង​វាយតម្លៃ គោលនយោបាយ សាធារណៈ​, ផ្តល់​នូវ​ឧបករណ៍​ក្របខ័ណ្ឌ​ការងារ និង​គន្លឹះ​សំខាន់ៗ​សម្រាប់​គ្រប់គ្រង​គោល នយោបាយ​, អភិវឌ្ឍ​សមត្ថភាព​សិក្ខាកាម​ឲ្យ​ចេះ​វិភាគ​បញ្ហា មូលហេតុ​នៃ​បញ្ហា និង​ស្វែងរក ដំណោះស្រាយ​, និង​ចែករំលែក​បទពិសោធន៍ ចំណេះដឹង និង​កសាង​បណ្តាញ​ទំនាក់ទំនង ក្នុងចំណោម​សិក្ខាកាម ក្នុង​ប្រទេស​មហា​អនុ​តំបន់​ទន្លេមេគង្គ ។ លោក Putu Kamayana បាន​ថ្លែង​ទៀតថា កម្មវិធី​សិក្ខាសាលា​នេះ ត្រូវបាន​តាក់តែងឡើង ឲ្យ​សមស្រប​តាម​ដំណាក់ កាល ដើម្បី​ឈាន​ទៅ​សម្រេច​ឲ្យបាន​នូវ​វិធីសាស្ត្រ​គ្រប់គ្រង​គោលនយោបាយ​សាធារណៈ ក្នុងនោះ​រួមមាន​៖ ការ​កំណត់​រក​បញ្ហា​, ការ​កំណត់​រក​ការផ្លាស់ប្តូរ ដើម្បី​បង្កើត​គោល​ន​យោ បាយ​, ការអនុវត្ត​គោលនយោបាយ​ដែល​មាន​ការផ្លាស់ប្តូរ​, និង​ការវាយតម្លៃ​គោល​ន​យោ បាយ​សាធារណៈ ៕​