​បទ​អត្ថាធិប្បាយ​៖ សម​ រ​ង្ស៊ី​ ប៉ុនប៉ង​បំផ្លាញ​ប្រទេស​ជាតិ​តាម​គំរូ​ ប៉ុ​ល​ ពត​

ដោយ​ ៖ ពូន​ សំរេច​ ថ្ងៃទី 12 កញ្ញា 2011ម៉ោង 14:50:48

តាម​រយៈ​ទូរស័ព្ទ​ពី​ប្រទេស​អូ​ទ្រី​ស​ជាមួយ​វិទ្យុ​អាស៊ី​សេរី​ លោក​ សម​ រ​ង្ស៊ី​    ប្រធាន​គណបក្សប្រឆាំង​ បាន​និយាយ​បោកប្រាស់​ប្រជារាស្ត្រ​ម្ចាស់​ឆ្នោត​ ក្នុង​ខណៈ​ពេល​ដែល​ខ្លួន​អស់សិទ្ធិ​ជា​អ្នកតំណាង​រាស្ត្រ​ អស់សិទ្ធិ​បោះ​ឆ្នោត​ និង​ឈរឈ្មោះ​ឲ្យ​គេ​បោះ​ឆ្នោត​ឲ្យ​ បន្ទាប់​ពី​ត្រូវ​បាន​រាំង​ខ្ទប់ទ្វារ​នយោបាយ​ដោយ​អំណាចតុលាការ​ឯករាជ្យ​របស់​កម្ពុជា​ ។​ បរាជ័យ​នេះ​ បែ​ជា​លោក​ សម​ រ​ង្ស៊ី​ ប៉ុនប៉ង​ប្រើ​វិធីសាស្ត្រ​ថ្មី​ ដោយ​ការ​ត្រៀមខ្លួន​ទុកជា​មុន​យ៉ាង​ជាក់លាក់​ដើម្បី​នឹង​អនុវត្ត​នូវ​នយោបាយ​របៀប​ផ្តាច់​ការ​តាម​បែប​ប៉ុ​ល​ ពត​ ដ៏​សាហាវយង់ឃ្នង​ ប្រសិនបើ​គណបក្ស​របស់​លោក​ជាប់​ឆ្នោត​។​

គំនិត​ផ្តាច់​ការ​របស់​លោក​ សម​ រ​ង្ស៊ី​ បាន​កើត​មាន​ឡើង​ ស្រប​ពេល​នៃ​សមាជ​លើក​ទី​៥​ របស់​គណបក្ស​ សម​ រ​ង្ស៊ី​  ក្នុងឆ្នាំនេះ​ ដែល​ប្រព្រឹត្ត​ធ្វើ​នៅ​អតីត​ទីស្នាក់ការ​គណបក្ស​ សម​ រ​ង្ស៊ី​ នៅ​ឯ​ទីក្រុង​ភ្នំពេញ​នា​ព្រឹក​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០១១​ ដែល​ជា​លទ្ធផល​ គឺ​ផ្តោត​ទៅ​លើ​ការ​ផ្សព្វផ្សាយ​នូវ​ពាក្យស្លោក​នៃ​គោលនយោបាយ​របស់​គណបក្ស​ សម​ រ​ង្ស៊ី​ ដែល​ថា​នឹង​ប្រគល់​សង​ប្រជាពលរដ្ឋ​វិញ​នូវ​ទ្រព្យសម្បត្តិ​ដែល​ខ្មែរ​បាត់បង់​ដោយសារ​ការ​ជំរិត​យក​ពី​អ្នក​ដ៏​ទៃ​។​

​នៅ​ពីក្រោយ​ការ​ចោទ​ដោយ​គ្មាន​ភស្តុ​តាង​ថា​អ្នក​ដ៏​ទៃ​បាន​ធ្វើបាប​ប្រជាពលរដ្ឋ​ លោក​ សម​ រ​ង្ស៊ី​ បាន​និយាយ​ថា​ «​រដ្ឋាភិបាល​អនាគត​ដឹកនាំ​ដោយ​គណបក្ស​ សម​ រ​ង្ស៊ី​  នឹង​លុប​ចោល​រាល់​ការ​ធ្វើ​សម្បទាន​អភិវឌ្ឍ​ ដែល​បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ឯកជន​ ដោយ​រដ្ឋាភិបាល​បច្ចុប្បន្ន​ នឹង​ប្រកាស​ថា​ ទ្រព្យសម្បត្តិ​ជាតិ​ និង​ត្រូវ​ប្រគល់​សង​ជូន​ប្រទេស​ជាតិ​វិញ​ »​ ។​

​ការ​បំផុស​នូវ​ចលនា​បះបោរ​ប្រឆាំង​សន្តិភាព​ ស្ថេ​រ​ភាព​នយោបាយ​ និង​ការ​អភិវឌ្ឍ​ប្រទេស​ គឺជា​ល្បែង​ប្រជា​ភិ​ថុ​ត​ដ៏​គ្រោះថ្នាក់​។​  លោក​ សម​ រ​ង្ស៊ី​ បាន​និង​កំពុង​ដើរ​បញ្ច្រាស់ទិស​នៃ​គោលការណ៍​ពង្រឹង​និ​តិ​រដ្ឋ​ ការ​បង្រួបបង្រួម​ជាតិ​ ឯកភាព​ទឹកដី​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ វា​គឺជា​ការ​បំផ្លាញ​សុខដុម​នី​យ​កម្ម​សង្គម​ រំលោភ​ទាំង​កំរោល​ទៅ​ លើ​សេចក្តី​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​។​ ទ​ង្វើ​បែប​នេះ​នឹង​ត្រូវ​ទទួល​ការ​ថ្កោលទោស​។​

​គេ​នៅ​ចាំ​បាន​ថា​ របប​កម្ពុជា​ប្រជាធិបតេយ្យ​នៃ​បន​ប្រល័យពូជសាសន៍​ប៉ុ​ល​ ពត​ ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ចាស់​ ទាំង​ក្មេង​ ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើការ​ធ្ងន់​ហួសកម្លាំង​ បង្អត់អាហារ​ កាប់សម្លាប់​អ្នកចេះ​ដឹង​ បញ្ញា​វន្ត​ ពលរដ្ឋ​ស្លូតត្រង់​   បំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ខ្ទេចខ្ទី​អស់​ ។​ ក្នុង​របប​ខ្មៅ​ងងឹត​អត់​ច្បាប់ទម្លាប់​ ចន្លោះ​ឆ្នាំ​ ១៩៧៥​ ដល់​ឆ្នាំ​ ១៩៧៩​ ការ​រស់នៅ​របស់​ពលរដ្ឋ​កម្ពុជា​គ្មាន​ទេ​ សិទ្ធិ​ សេរីភាព​ គឺ​ប្រៀប​បាន​នឹង​រស់នៅ​ក្នុង​ឋាន​រក​អ​វចី​យ៍​។​ ប៉ុន្តែ​ ដោយសារ​គុណ​បំណាច់​នៃ​ថ្ងៃ​៧​ មក​រា​ ឆ្នាំ​ ១៩៧៩​ ក្រោម​ចលនា​រំដោះជាតិ​បង្កើត​ឡើង​ដោយ​ឥស្សរជន​ស្នេហា​ជាតិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ជួយ​ប្រជាពលរដ្ឋ​ឲ្យ​រួច​ផុត​ពី​របប​ផ្តាច់​ការ​នោះ​ និង​បាន​ស្តារ​ កសាង​ អភិវឌ្ឍ​ប្រទេស​ពី​បាទ​ដៃទទេ​ រហូត​មានការ​រីក​ចំរើន​ស្ទើរ​គ្រប់​វិស័យ​ ហើយ​បច្ចុប្បន្ន​មេដឹកនាំ​កំពូលៗ​នៃ​របប​ខ្មែរក្រហម​ បាន​និង​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ដំណើរការ​និ​តិ​វិធី​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​នៃ​សាលាក្តី​ខ្មែរក្រហម​ ដើម្បី​បញ្ចប់​និទណ្ឌភាព​ និង​ផ្តល់​នូវ​យុត្តិធម៌​សង្គម​។​

​បន្ទាប់​ពី​រួច​ជីវិត​ក្នុង​របប​ប៉ុ​ល​ ពត​ ពលរដ្ឋ​ខ្មែរ​បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​ ផ្ទះសំបែង​របស់​ខ្លួន​វិញ​ ក្នុង​នោះ​ដីធ្លី​ លំនៅ​ដ្ឋា​ន​នានា​ក្នុង​ទីក្រុង​ភ្នំពេញ​ និង​តាម​បណ្តា​ខេត្ត​ ទីប្រជុំជន​ ភាគច្រើន​  មិន​បាន​មក​ជា​កម្មសិទ្ធិ​របស់​ម្ចាស់​ដើម​វិញ​ទេ​ គឺ​ក្លាយជា​ទ្រព្យសម្បត្តិ​របស់​អ្នក​ចំណូល​ថ្មី​បន្ត​រស់នៅ​ និង​កាន់កាប់​ រហូត​អ្នកខ្លះ​ក្លាយជា​ម្ចាស់ទ្រព្យ​សម្បត្តិ​ស្របច្បាប់​មក​ដល់​សព្វថ្ងៃ​។​ អធិប្បាយ​មក​ដល់​ត្រង់នេះ​ ចង់​បញ្ជាក់​ថា​ គោលនយោបាយ​របស់​គណបក្ស​ សម​ រ​ង្ស៊ី​ ដែល​ថា​នឹង​ប្រគល់​សង​ប្រជាពលរដ្ឋ​វិញ​នូវ​ទ្រព្យសម្បត្តិ​ដែល​ខ្មែរ​បាត់បង់​ដោយសារ​ការ​ជំរិត​យក​ពី​អ្នក​ដ៏​ទៃ​នោះ​ជា​អ្វី​?​ នេះ​ឬ​នយោបាយ​របស់​បក្ស​ប្រឆាំង​?​ បើ​លោក​ សម​ រ​ង្ស៊ី​ យក​មក​អនុវត្ត​នៅ​ពេល​ដែល​គណបក្ស​ខ្លួន​ឈ្នះ​ឆ្នោត​ តើ​សង្គម​ជាតិ​នឹង​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​វឹកវរ​កំរិត​ណា​?​ វិធានការ​របស់​គណបក្ស​ សម​ រ​ង្ស៊ី​ ដែល​ថា​នឹង​ប្រគល់​សង​ប្រជាពលរដ្ឋ​វិញ​នូវ​ទ្រព្យសម្បត្តិ​ដែល​ខ្មែរ​បាត់បង់​ដោយសារ​ការ​ជំរិត​យក​ពី​អ្នក​ដ៏​ទៃ​ អំណះអំណាង​នេះ​ វា​មិន​អាច​កើត​មាននៅ​កម្ពុជា​នោះ​ទេ​ ពីព្រោះ​សព្វថ្ងៃ​សង្គម​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ច្បាប់​ មិនមែន​អាណា​ធិ​ប​តេ​យ្យ​បែប​អារម្មណ៍​រវើរវាយ​ដូច​លោក​សម​ រ​ង្ស៊ី​ គិត​នោះ​ទេ​ សម​ដូច​ប្រសាសន៍​របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​នៅ​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១២​ ខែ​ កញ្ញា​ ឆ្នាំ​ ២០១១​ នេះ​ថា​ «​ នៅ​ពេល​ដែល​ពួក​គេ​ឈ្នះ​ឆ្នោត​ ពួក​គេ​នឹង​ដកហូត​ទ្រព្យសម្បត្តិ​ និង​ដីធ្លី​ពី​ឧកញ៉ា​ ដូច្នេះ​ បក្ស​មួយ​នេះ​ កំពុង​ធ្វើសង្គ្រាម​ជាមួយ​អ្នកមាន​ ហើយ​បើ​បក្ស​នេះ​ឈ្នះ​ឆ្នោត​ អ្នក​មាននៅ​ស្រុក​ខ្មែរ​ច្បាស់​ជា​មាន​បញ្ហា​»​។​

​ម្យ៉ាងវិញទៀត​ការ​ថ្លែង​របស់​លោក​ សម​ រ​ង្ស៊ី​ ដែល​ថា​ នឹង​ប្រមូល​ទ្រព្យសម្បត្តិ​រដ្ឋ​ ប្រជារាស្ត្រ​ពី​ឈ្មួញ​ ប្រគល់​អោយ​ប្រជារាស្ត្រ​វិញ​ តើ​លោក​សម​ រ​ង្ស៊ី​ សក្តិ​សម​ធ្វើ​ជា​មេដឹកនាំ​បក្សនយោបាយ​ ដែល​ស្គាល់​ពី​តម្លៃ​នៃ​ច្បាប់​ គោរព​ និង​អនុវត្ត​ច្បាប់​ ដើម្បី​ការ​អភិវឌ្ឍ​ និង​ឯកភាព​ជាតិ​បាន​ដែរ​ទេ​?​ ផ្ទុយ​ទៅ​វិញ​ ការ​ប្រកាស​របស់​លោក​ សម​ រ​ង្ស៊ី​ គឺ​មាន​តម្លៃ​ស្មើនឹង​ការ​ប្រកាន់​យក​នូវ​ទ្រឹស្តី​បែប​ការ​គ្រប់គ្រង​ក្នុង​របប​ ប៉ុ​ល​ ពត​ ដូច្នោះ​ដែរ​   គឺ​ «​ អ្នក​ដែល​ប្រឆាំង​ជាមួយ​អង្គការ​ត្រូវ​តែ​សម្លាប់​»​។​ ការ​ប្រកាស​លុប​ចោល​នូវ​សម្បទាន​ដីធ្លី​ ដែល​បាន​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ឯកជន​ ដោយ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​ និង​ប្រមូល​ទ្រព្យសម្បត្តិ​ពី​ឈ្មួញ​ យក​មក​ឲ្យ​ប្រជាពលរដ្ឋ​វិញ​ ដោយ​លោក​ សម​ រ​ង្ស៊ី​ គឺជា​ការ​ធ្វើ​នយោបាយ​ឯកា​និយម​ យក​អ្នក​វិនិយោគ​ធ្វើ​ជាស​ត្រូវ​ នេះ​គឺជា​ការ​ប៉ុនប៉ង​ចង់​គ្រប់គ្រង​រដ្ឋ​បែប​សក្តិភូមិ​ ដែល​មិន​សម​ស្រប​ជាមួយនឹង​តថៈភាព​សង្គម​ នឹង​ប្រទេស​កំពុង​អភិវឌ្ឍ​ ដែល​តម្រូវ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ជា​អន្តរជាតិ​។​ ជាមួយ​គ្នា​នេះ​ ក៏​មានការ​និយាយ​បំ​ភ្លើ​ស​ផង​ដែរ​របស់​លោក​ យឹ​ម​ សុវណ្ណ​ អ្នកតំណាង​រាស្ត្រ​គណបក្ស​ សម​ រ​ង្ស៊ី​ ដែល​ថា​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​៦​លាន​នាក់​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ​ ដែល​ការ​អះអាង​នេះ​ ខុស​ពី​ការ​ពិត​  បើ​គណនា​តាម​ការ​អះអាង​របស់​លោក​ យឹ​ម​ សុវណ្ណ​ អ្នក​ក្រីក្រ​មាន​ចំនួន​ប្រហាក់ប្រហែល​៥០​ ភាគរយ​  ប៉ុន្តែ​ បើ​យោង​លើ​របាយការណ៍​ស្ថិតិ​ចុង​ក្រោយ​របស់​ក្រសួងផែនការ​បាន​បង្ហាញ​ថា​ អត្រា​ភាព​ក្រីក្រ​របស់​ពលរដ្ឋ​កម្ពុជា​ ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ចន្លោះ​២៦​ទៅ​២៨​ ភាគរយ​តែ​ប៉ុណ្ណោះ​។​

​ដើម្បី​រក្សា​បាន​នូវ​ សន្តិភាព​ ស្ថេ​រ​ភាព​នយោបាយ​ និង​ការ​អភិវឌ្ឍ​ រាជរដ្ឋាភិបាល​បច្ចុប្បន្ន​មាន​កាតព្វកិច្ច​ការពារ​រដ្ឋធម្មនុញ្ញ្ញ​ ដែល​ជា​ច្បាប់​កំពូល​របស់​រដ្ឋ​ នឹង​មិន​អនុញ្ញាត្ត​ឲ្យ​បក្ស​ប្រឆាំង​រុញច្រាន​ពលរដ្ឋ​កម្ពុជា​ និង​សង្គម​ជាតិ​ទាំងមូល​ ធ្លាក់​ចូល​ទៅ​ក្នុង​ម​ហិ​ច្ច​តា​ (​មេរៀន​ផ្តាច់​ការ​)​ នៃ​ដាន​ប្រវត្តិសាស្ត្រ​ បាន​ទេ​។​

​ការ​គៀងគរ​ប្រមូល​កម្លាំង​ដើម្បី​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ គឺជា​ការ​ក្បត់​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​។​

​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​ និង​កំពុង​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​២​របស់​ខ្លួន​ ដើម្បី​កំណើន​ ការងារ​ សមធម៌​ និង​ប្រសិទ្ធភាព​នៅ​កម្ពុជា​ ។​ ជាង​នេះ​ទៅ​ទៀត​ រាជរដ្ឋាភិបាល​កំពុង​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ពង្រីក​ការ​ទំនាក់ទំនង​ ដោយ​ធ្វើ​សមាហរណកម្ម​ចូល​ក្នុង​តំបន់​ និង​សកលលោក​ និង​លើកទឹកចិត្ត​អ្នក​សេដ្ឋកិច្ច​មក​ពី​បណ្តា​ប្រទេស​នានា​ ដើម្បី​ជំរុញ​ការ​វិនិយោគ​លើ​វិស័យ​សំខាន់ៗ​ជា​ច្រើន​ ក្នុង​នោះ​ការ​ផ្តល់​ដី​សម្បទាន​ ឬ​ជួល​ដីធ្លី​ ទៅ​ឲ្យ​អ្នក​វិនិយោគ​បរទេស​ គឺ​បាន​ធ្វើ​ឡើង​យ៉ាង​ត្រឹមត្រូវ​តាម​ច្បាប់​ បទដ្ឋាន​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ការ​ប្រកាន់​យក​សេដ្ឋកិច្ច​ទីផ្សារសេរី​។​ ផលប្រយោជន៍​ច្រើន​យ៉ាង​បាន​មក​ពី​អ្នក​វិនិយោគ​បរទេស​ ក្នុង​នោះ​មាន​ទាំង​ការ​បង្កើត​ការងារ​សម្រាប់​ពលរដ្ឋ​ខ្មែរ​ គោលដៅ​នៃ​ការ​អភិវឌ្ឍ​ បង្កើន​ការ​នាំ​ទំនិញ​ចេញ​ ការ​ទាក់ទាញ​អ្នក​វិនិយោគ​ និង​ទេសចរ​ មក​បណ្តាក់ទុន​ និង​មក​កាន់​កម្ពុជា​ បាន​នាំ​មក​នូវ​កំណើន​សេដ្ឋកិច្ចជាតិ​ ជាដើម​។​ល​។​

​បណ្តា​ប្រទេស​នានា​នៅ​លើ​សកលលោក​ ដែល​គេ​បាន​ខិតខំ​បាន​តាក់តែង​ និង​បង្កើត​ជា​ច្បាប់​ហើយ​ ដើម្បី​ការពារ​ផលប្រយោជន៍​សង្គម​ ជា​ទូទៅ​ គេ​កម្រ​នឹង​លុប​ចេញ​វិញ​ដោយ​ងាយៗ​បាន​ទេ​ បើ​ទោះជា​មានការ​ផ្លាស់​ប្តូរ​មេដឹកនាំ​ប្រទេស​នោះ​ក្តី​ ផ្ទុយ​ទៅ​វិញ​បើ​ច្បាប់​នោះ​មានការ​ខ្វះចន្លោះ​ គេ​គ្រាន់តែ​ធ្វើ​វិសោធនកម្ម​មាត្រា​ខ្លះៗ​ ដើម្បី​យក​ទៅ​អនុវត្ត​បាន​ប្រសើ​ជាង​នេះ​ និង​បន្ថែម​ប្រសិទ្ធភាព​ការងារ​តែ​ប៉ុណ្ណោះ​ ។​

​យោង​ព្រះរាជក្រម​ ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ ស្តី​ពី​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​អនុម័ត​ដោយ​រដ្ឋសភា​នា​ថ្ងៃ​ទី​៤​ ខែ​ សីហា​ ឆ្នាំ​១៩៩៤​ ជំពូក​ទី​៤​  មាត្រា​៨​ អំពី​ការ​ធានា​លើ​ការ​វិនិយោគ​ បាន​ចែង​ថា​ អ្នក​វិនិយោគ​ត្រូវ​បាន​ទទួលស្គាល់​ និង​ចាត់​ទុក​ដោយ​ស្មើភាព​ចំពោះ​មុខ​ច្បាប់​ គ្មាន​ការ​រើសអើង​អំពី​សញ្ជាតិ​ ឬ​ពូជសាសន៍​។​  មាត្រា​ ១៦​ នៃ​ច្បាប់​ដដែល​នេះ​ បាន​ចែង​ថា​ អ្នក​វិនិយោគ​អាច​ប្រើប្រាស់​ដីធ្លី​តាម​រយៈ​ការ​ជួល​សំរាប់​រយៈពេល​វែង​រហូត​ដល់​៧០​ ឆ្នាំ​ ហើយ​អាច​ស្នើ​សុំ​ជួល​បន្ត​។​ ការ​ប្រើប្រាស់​ដីធ្លី​នេះ​រាប់​បញ្ចូល​ទាំង​សិទ្ធិ​នៃ​កម្មសិទ្ធិ​ទាំងឡាយ​លើ​ផ្ទៃដី​នោះ​ ត្រូវ​អនុវត្ត​ស្រប​តាម​ច្បាប់​។​ ផ្ទុយ​ទៅ​វិញ​ ក្នុង​ករណី​ដែល​អ្នក​វិនិយោគ​រំលោភ​ ឬ​មិន​អនុវត្ត​តាម​លក្ខ​ខ័​ណ្ឌ​ទាំងឡាយ​ដែល​បាន​កំណត់​ ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា​មាន​សិទ្ធិ​ដកហូត​សិទ្ធិ​ផ្សេងៗ​ និង​ផលប្រយោជន៍​ទាំងអស់​ ឬ​មួយ​ផ្នែក​ដែល​បាន​ផ្តល់​ជូន​អ្នក​វិនិយោគ​កន្លង​មក​។​

​បើ​ទោះណាជា​រាជរដ្ឋាភិបាល​ បាន​និង​កំពុង​ធ្វើ​កំណែទម្រង់​បញ្ហា​ដីធ្លី​ដ៏​ស៊ីជំរៅ​តាម​រយៈ​ការ​ចេញ​បទបញ្ជា​ដកហូត​យក​មក​វិញ​ដី​អភិវឌ្ឍ​ទាំងឡាយ​ណា​ដែល​រំលោភ​លើ​ដី​កម្មសិទ្ធិ​របស់​ពលរដ្ឋ​  និង​ពុំ​បាន​អនុវត្ត​តាម​ច្បាប់​ក្តី​ ក៏​គណបក្សប្រឆាំង​នៅ​កម្ពុជា​ពុំ​បើកភ្នែក​ទទួលយក​ការ​ពិត​ ជាមួយ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ឡើយ​។​ គណបក្ស​ សម​ រ​ង្ស៊ី​ បាន​បើក​យុទ្ធនាការ​ជា​ប្រចាំ​ប្រឆាំង​នឹង​អ្នក​វិនិយោគ​បរទេស​ ក្នុង​នោះ​មាន​ប្រទេស​វៀតណាម​ជាដើម​  ហើយ​ចុង​ក្រោយ​នេះ​ ការ​ប្រកាស​លុប​ដី​សម្បទាន​អភិវឌ្ឍ​ ពី​ក្រុមហ៊ុន​ឯកជន​ និង​ប្រកាស​ប្រមូល​ទ្រព្យសម្បត្តិ​រដ្ឋ​ ឬ​របស់​ប្រជារាស្ត្រ​ពី​ឈ្មួញ​ ប្រគល់​អោយ​ប្រជារាស្ត្រ​វិញ​ គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​នូវ​អំពើ​រំលោភច្បាប់​វិនិយោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​គណបក្ស​ សម​ រ​ង្ស៊ី​ ឬ​អាច​និយាយ​បាន​ថា​ គណបក្ស​សម​ រ​ង្ស៊ី​ ប៉ុនប៉ង​ប្រែក្លាយ​សន្តិភាព​ ឲ្យ​ទៅ​ជា​ការ​គ្រប់គ្រង​បែប​ផ្តាច់​ការ​តាម​របប​ប៉ុ​ល​ ពត​ ឬ​ចង់​បង្កើត​ឲ្យ​មាន​សមរភូមិ​សង្គ្រាម​ពេញ​ផ្ទៃ​ប្រទេស​ ដោយ​មិន​ស្រម​តាម​មូលដ្ឋាន​ច្បាប់​ និង​ការ​ពង្រឹង​និ​តិ​រដ្ឋ​នៅ​កម្ពុជា​នោះ​ឡើយ​ ៕​