
ខ្សឹបដាក់ត្រចៀក ៖ ជាម ច័ន្ទសោភ័ណ តម្រូវឱ្យអ្នកសុំច្បាប់លក់ជីកសិកម្មបង់ប្រាក់
ដោយ ៖ សហការី ថ្ងៃទី 14 កញ្ញា 2011ម៉ោង 15:00:07
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដបាត់ដំបង លោកជាម ច័ន្ទ សោភ័ណ កំពុងរងនូវការរិះគន់ថា រាល់ឯកសារដែលពាក់ព័ន្ធទៅនឹងការស្នើសុំអនុញ្ញាតពីមន្ទីរ ដើម្បីបង្កើត មុខរបរលក់ជីកសិកម្ម ត្រូវចំណាយយ៉ាងតិចពី១ពាន់ ដុល្លារទៅ២ពាន់ដុល្លារ បន្ទាប់មកពេលដែលត្រូវរៀនវគ្គបណ្ដុះបណ្ដាលឱ្យយល់ដឹង ពីការប្រកបរបរជីកសិកម្មនេះ ក៏ត្រូវបង់ប្រាក់បន្ថែមទៀត ។
លោកជាម ច័ន្ទសោភ័ណ ក៏ទទួលបានផលប្រយោជន៍មួយចំនួនធំនៅពេលដែល ការដឹកជញ្ជូនគោ ជ្រូក ក្របី មកពីប្រទេសថៃឆ្លងកាត់ខេត្ដបាត់ដំបង តាមរយៈ អង្គភាពការិយាល័យបសុពេទ្យខេត្ដ មិនតែប៉ុណ្ណោះការធ្វើវិនិយោគទីសត្ដឃាត របស់ហេង លឹមធឿន ស្ថិតនៅឃុំកាប់គោថ្មី សង្កាត់អូរចា ក្រុង-ខេត្ដបាត់ដំបង ក៏រងនូវការស្ដីបន្ទោសផងដែរថា លោកជាម ចន្ទ័សោភ័ណ និងលោកប៉ែន សេដ្ឋា ប្រធានការិយាល័យបសុពេទ្យ គ្មានភាពទទួលខុសត្រូវលើ ការត្រួតពិនិត្យអំពីអនាម័យ និងសុខភាពរបស់សត្វ ។
មន្ដ្រីនៅក្នុងអង្គភាពកសិកម្មបានលើកឡើងផងដែរអំពីអំពើពុករលួយ បញ្ហាបក្ខពួកនិយមក្រោមការគ្រប់គ្រងរបស់ជាម ច័ន្ទសោភ័ណ ដូចជាករណីផ្ដល់អទិ ភាពឱ្យទៅលោកឈឹម វិច្ឆិកា អនុប្រធានមន្ទីរទទួលបន្ទុកការកាន់កាប់ស្រូវពូជ និង ឃ្លាំងសម្ភារៈ ដែលមិនបានអនុវត្ដន៍ទៅតាមគោលការណ៍របស់ក្រសួងកសិកម្ម ក៏ ព្រោះកន្លងមកលោកឈឹម វិច្ឆិកា បានអនុញ្ញាតឱ្យបក្ខពួក សាច់ញាតិ និងអ្នកផ្សេងទៀតដែលជាអ្នកហុចផលប្រយោជន៍ ឱ្យខ្លួន មានឱកាសខ្ចីពូជស្រូវ ចំណែកឯប្រជាពលរដ្ឋក្រីក្រមិនបានទទួលកម្ចីពីអង្គ ភាពមន្ទីរកសិកម្ម ដែលទង្វើនេះដើរបញ្ច្រាស់ទិសពីគោលនយោបាយរបស់ រាជរដ្ឋាភិបាល ដែលជំរុញក្រសួងកសិកម្មជួយជ្រោមជ្រែងលើកស្ទួយជីវ ភាពប្រជាកសិករតាមរយៈការផ្ដល់ពូជស្រូវ និងការឱ្យខ្ចី ដើម្បីជាការបង្កបង្កើន ផល ៕
