
ខ្សឹបដាក់ត្រចៀក ៖ ប្រធានការិយាល័យអប់រំស្រុកតំបែរធំក្លិនមិនស្រួល
គ្រូបង្រៀនជាច្រើននាក់ក្នុងស្រុកតំបែរ ខេត្ដកំពង់ចាម តែងតែរអ៊ូពីការបាត់ បង់ប្រាក់បៀរវត្ស ដោយសារការិយាល័យអប់រំបានកាត់ ទាំងគ្រូបង្រៀនពេញ ម៉ោង និងគ្រូផ្អាកពីការងារ កើតឡើងដោយអំពើពុករលួយរបស់លោកទ្រី សុខ ។
គ្រូបង្រៀនខ្លះបានបញ្ជាក់ថា ប្រាក់បៀរវត្សរបស់ពួកគាត់ត្រូវលោកប្រធាន ការិយាល័យអប់រំស្រុក ទ្រី សុខ កាត់យក១ខែសម្រាប់១ឆ្នាំៗ ដូច្នេះគ្រូបង្រៀនក្នុង ស្រុកតំបែរជាច្រើនដែលបានបាត់បង់ប្រាក់បៀរវត្ស ហើយគ្រូបង្រៀនខ្លះទៀត ដែល មិនបានទៅបង្រៀន ឬផ្អាកការបង្រៀនដោយសារគ្រូៗបង្ខំចិត្ដលាឈប់ ព្រោះធុញទ្រាន់ នឹងអំពើពុករលួយរបស់ទ្រី សុខ ដូច្នេះគ្រូដែលឈប់ក៏មិនមែនជាឧបសគ្គរបស់គាត់ ដូចជាបញ្ហាខ្វះគ្រូបង្រៀនឡើយ។ ពួកគាត់និយាយថា សុខចិត្ដឱ្យគ្រូៗឈប់ចុះ គាត់មាន ប្រយោជន៍ទៅវិញ គឺបើកយកប្រាក់បៀរវត្សពីគ្រូៗ ហើយរក្សាឈ្មោះឱ្យមាននៅ ក្នុងក្របខ័ណ្ឌអប់រំស្រុកដដែល ហើយទ្រី សុខ ជួលគ្រូសហគមន៍ឱ្យមកបង្រៀន ហើយចំណាយប្រាក់បៀរវត្សតិចតួចបំផុត ។
អ្នកស្រុកតំបែរខ្លះនិយាយថា លោកទ្រី សុខ ក្លាយជាអ្នកមានដែរ តែដោយ អំពើពុករលួយកាត់ប្រាក់បៀរវត្សគ្រូបង្រៀន បើកប្រាក់គ្រូៗ ផ្អាកមកបង្រៀន និង កេងប្រវ័ញ្ចបំផុតលើបញ្ហាប្រាក់ ភៅភ ដែលជាកញ្ចប់ថវិកាអាទិភាពសម្រាប់បម្រើ សេវារដ្ឋបាល ការទិញសម្ភារៈតាមសាលាក្នុង១ឆ្នាំៗរាប់លានរៀល ក៏ត្រូវលោក ទ្រី សុខ ស៊ីដាច់ប្រមាណជាង៥០ភាគរយ ទោះកន្លងមកលុយ ភៅភ ក្រសួងបានផ្ដល់ឱ្យ គិតតាមចំនួនសិស្ស ត្រូវបានលោកទ្រី សុខ ធ្វើតែឈ្មោះ តួលេខសិស្សតែប៉ុណ្ណោះ ។
លោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ដកំពង់ចាម ស្វាយ ផល្លា អាចសិក្សា ពីភាពមិនប្រក្រតីនេះ ព្រោះលោកទ្រី សុខ ជាប់ឈ្មោះថា អ្នកមានដោយសារតែ អំពើពុករលួយក្នុងអង្គភាពការិយាល័យអប់រំស្រុក ៕
