លោក​ ម៉​ម​ ប៊ុ​ន​ហេង​ អំពាវនាវ​ឱ្យ​អង្គការ​រ៉ា​ក់ប​ន្ដ​ជួយ​គាំទ្រ​បច្ចេកទេស​ ថវិកា​ សម្ភារៈ​ដល់​មណ្ឌល​សុខ​ភាព​រដ្ឋ​ទាំង​៣៤១​មណ្ឌល​

ដោយ​ ៖ សំរិត ថ្ងៃទី 20 កញ្ញា 2011ម៉ោង 15:37:04

​ភ្នំពេញ​ ៖​ លោក​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋ​មន្ដ្រី​ក្រសួងសុខាភិបាល​បាន​អំពាវនាវ​ឱ្យ​អង្គការ​រ៉ា​ក់ប​ន្ដ​ជួយ​គាំទ្រ​ផ្នែក​បច្ចេក​ទេស​ ថវិកា​ សម្ភារៈ​បរិក្ខារ​ដល់​មណ្ឌល​ សុខភាព​រដ្ឋ​ជា​ដៃគូ​ទាំង​៣៤១​មណ្ឌល​ ទៀត​ក្នុង​គោលបំណង​រួមចំណែក​លើក​ កម្ពស់​សេវាកម្ម​សុខភាព​មាតា​កុមារ​ និង​ទារក​ នៅ​តាម​មណ្ឌល​ និង​តាម​មន្ទីរ​ ពេទ្យ​បង្អែក​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ ឈាន​ទៅ​សម្រេច​គោលដៅ​សហស្ស​វត្សរ៍​ ។​ 

​នៅ​ក្នុង​ឱកាស​បើក​សន្និបាត​ជ្រើស​ រើស​ប្រតិភូ​ជា​សមាជិក​ស្ម័គ្រចិត្ដ​ប្រចាំ​ ៣​ឆ្នាំ​របស់​អង្គការ​រ៉ា​ក់​ នា​ព្រឹក​ថ្ងៃ​ទី​២០​ កញ្ញា​ ២០១១​ នៅ​សណ្ឋាគារ​ភ្នំពេញ​    លោកស្រី​វេជ្ជបណ្ឌិត​ អ៊ុ​ក​ វង្ស​វ​ឌ្ឍ​នី​ នាយិកា​  អង្គការ​រ៉ា​ក់បាន​បញ្ជាក់​ថា​ អង្គការ​រ៉ា​ក់​ នៅ​តែ​ជា​ដៃគូ​ដ៏​ល្អជា​មួយ​រាជរដ្ឋាភិបាល​ ដើម្បី​ជួយ​លើ​វិស័យ​សេវា​សុខភាព​បន្ដ​  ពូជ​ដល់​ប្រជាជន​គ្រប់​រូប​ ក្នុង​បំណង​ធ្វើ​   យ៉ាងណា​ការ​ផ្ដល់​សេវា​សុខភាព​បាន​ចូល​    ជ្រៅ​ទៅ​ដល់​ជនបទ​ ភូមិ​ឃុំ​ សង្កាត់​ នៅ​ ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ ។​ 

​លោកស្រី​បន្ដ​ទៀត​ថា​ មូលហេតុ​ដែល​ នាំ​ឱ្យ​យើង​បើក​សន្និបាត​ដើម្បី​ជ្រើសរើស​ ប្រតិភូ​ជា​សមាជិក​របស់​អង្គការ​រ៉ា​ក់​ប្រចាំ​៣​ឆ្នាំ​នេះ​ឡើង​ គឺ​ប្រាកដជា​អ្នកតំណាង​ ទាំង​អស់នេះ​ អាច​មានឱកាស​ជួយ​ដល់​ សហគមន៍​ដូច​ជា​ការ​ផ្ដល់​ព័ត៌មាន​មក​អង្គការ​អំពី​បញ្ហា​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​សុខភាព​ដែល​សហគមន៍​របស់​អ្នក​ កំពុង​ជួប​ការ​លំបាក​ឬ​មាន​តម្រូវការ​ ចាំបាច់​ ។​ ក្នុង​ករណី​ដែល​សហគមន៍​របស់​ អ្នក​ពុំ​ត្រូវ​បាន​គ្រប​ដ​ណ្ដា​ប់​ដោយ​អង្គការ​ ហើយ​សមាជិក​ស្ម័គ្រចិត្ដ​មាន​ចំនួន​ច្រើន​ នៅ​ទីនោះ​អង្គការ​នឹង​ពិចារណា​លើ​ការ​ ពង្រីក​កម្មវិធី​ឬ​សេវាកម្ម​របស់​ខ្លួន​ទៅ​ដល់​សហគមន៍​របស់​អ្នក​ដើម្បី​ឱ្យ​សុខភាព​ សហគមន៍​បាន​ល្អ​ប្រសើរ​ឡើង​ ។​ 

​លោក​ ម៉​ម​ ប៊ុ​ន​ហេង​ រដ្ឋមន្ដ្រីក្រសួង​ សុខាភិបាល​បាន​បញ្ជាក់​ថា​ រយៈពេល​   កន្លង​មកនេះ​អង្គការ​រ៉ា​ក់​ជា​អង្គការ​ក្រៅ​  រដ្ឋាភិបាល​មួយ​ដែល​បាន​និង​កំពុង​តែ​ចូល​  រួមចំណែក​ក្នុង​ការ​ជួយ​លើកកម្ពស់​សុខ​ ភាព​ និង​ពង្រីក​វិសាលភាព​របស់​ខ្លួន​ស្ទើរ​    តែ​ពាក់កណ្ដាល​ប្រទេស​ក្នុង​ការ​ផ្ដល់​សេវា​ និង​ព័ត៌មាន​ការ​ផ្លាស់​ប្ដូរ​ឥរិយាបថ​ជូន​    ប្រជាជន​យើង​ ជា​ពិសេស​ប្រជាជន​ក្រីក្រ​     និង​ក្រុម​អ្នក​ដែល​ងាយ​រង​គ្រោះ​ស្ទើរ​គ្រប់​    គោលដៅ​ ។​ មក​ដល់​ពេល​នេះ​អង្គការ​  រ៉ា​ក់បាន​ផ្ដល់​នូវ​ការ​គាំទ្រ​ទាំង​បច្ចេកទេស​    ថវិកា​ និង​សម្ភារៈ​បរិក្ខារ​ជា​ច្រើន​ជូន​ដល់​     មណ្ឌល​សុខភាព​ ដើម្បី​ចូលរួម​ក្នុង​ការ​ លើកកម្ពស់​គុណភាព​នៅ​តាម​មណ្ឌល​ សុខភាព​រដ្ឋ​បាន​ចំនួន​៣៤១​មណ្ឌល​ហើយ​ ។​  ជាមួយ​គ្នា​នេះ​ ក្នុង​នាម​រាជរដ្ឋាភិបាល​  កម្ពុជា​  និង​ជា​ថ្នាក់ដឹកនាំ​ក្រសួង​សុខា​ ភិ​បាល​សូម​អំពាវនាវ​ដល់​សមាជិក​និង​បុគ្គលិក​របស់​អង្គការ​រ៉ា​ក់​ទាំងអស់​ឱ្យ​បន្ដ​ជួយ​ពង្រឹង​និង​ផ្ដល់​លទ្ធភាព​គ្រប់​បែប​យ៉ាង​ដល់​មណ្ឌល​សេវា​សុខ​ ភាព​រដ្ឋ​ទាំង​៣៤១​ មណ្ឌល​ក្នុង​ការ​ផ្ដល់​សេវា​សុខភាព​ជូន​  ប្រជាជន​គ្រប់​រូប​ ប្រកបដោយ​គុណភាព​និង​ជោគជ័យ​ ៕