
ខ្សឹបដាក់ត្រចៀក ៖ នាយកដ្ឋានភោតាគាមពោរពេញដោយអំពើពុករលួយលើឯកសារឆ្លងកាត់ របស់ក្រុមហ៊ុននាំអង្ករចេញ
ដោយ ៖ សហការី ថ្ងៃទី 22 កញ្ញា 2011ម៉ោង 09:56:54
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងប្រឈមមុខខ្វះភាពទទួលខុស ត្រូវក្នុងកំណែទម្រង់រដ្ឋបាលលើមន្ដ្រីបន្ទាប់ពីមានការរិះគន់ថា នៅក្នុងនាយកដ្ឋាន ភោតាគាមបានតម្រូវឱ្យក្រុមហ៊ុនឯកជនស្នើសុំនាំអង្ករទៅក្រៅប្រទេសនោះបង់ ប្រាក់ដោយភាពមិនប្រក្រតី ។
ក្រុមហ៊ុនមួយចំនួនបានលើកឡើងថា ឯកសារនីមួយៗត្រូវបង់ប្រាក់យ៉ាងតិច ចំនួន២០ដុល្លារ ដោយមន្ដ្រីនៅក្នុងនាយកដ្ឋាននេះបានអះអាងថា ជាការបង់ចូល ថវិការដ្ឋ ដូច្នេះការបង់បែបនេះប្រសិនបើជាថវិការបស់រដ្ឋ ក្រុមហ៊ុនឯកជនមួយ ចំនួនលើកឡើងថា គាត់ពេញចិត្ដសម្រាប់ការចំណាយប្រាក់នេះ ប៉ុន្ដែអ្វីដែលជា អំពើពុករលួយកើតមានពេញបន្ទុកនៅក្នុងនាយដ្ឋាននេះ គឺបន្ទាប់ពីបង់ថវិកាចំនួន ២០ដុល្លារសម្រាប់ឯកសារឆ្លងកាត់នីមួយៗរួចហើយ បែរជាមន្ដ្រីជំនាញស្ថិតនៅ ក្រោមរូបភាពប្រើប្រាស់របស់លោកសូ ខនរិទ្ធីគុណ អគ្គនាយកនៃអគ្គនាយកដ្ឋាន កសិកម្ម និងលោកព្រាប វិសាតូ ប្រធាននាយកដ្ឋានភោតាគាម បែរជាចាត់តាំង ឱ្យលោកអ៊ុក វុទ្ធី ជាអ្នកប្រមូលសេវាបន្ថែមដូចជាតម្រូវឱ្យក្រុមហ៊ុននាំអង្ករទៅ ក្រៅប្រទេសបង់ប្រាក់ក្នុង១កុងតឺន័រចំនួន២៣ទៅ២៥ដុល្លារ ហើយក្នុង១ឯកសារៗ យ៉ាងហោចណាស់ក៏មានការនាំចេញអង្ករពី៥ទៅ៦កុងតឺន័រ ដូច្នេះក្រុមហ៊ុនទាំង នេះត្រូវបង់សេវាបន្ថែមជាលក្ខណៈពុករលួយ មិនតិចជាងពី១០០ទៅ១៥០ដុល្លារ ។
អំពើពុករលួយនេះកំពុងតែជះឥទ្ធិពលអាក្រក់ប៉ះពាល់ទៅដល់យុទ្ធសាស្ដ្ររបស់ ប្រមុខរាជរដ្ឋាភិបាល ដែលកន្លងមកសម្ដេចតេជោហ៊ុន សែន តែងតែបានលើក ឡើងអំពីយុទ្ធសាស្ដ្រលើកទឹកចិត្ដវិស័យឯកជន ទើបធ្វើឱ្យក្រុមហ៊ុនមួយចំនួនដែល បាននាំអង្ករទៅក្រៅប្រទេសមានទំនុកចិត្ដទៅលើរាជរដ្ឋាភិបាល និងចំណាយដើម ទុនក្នុងការផលិតអង្ករឱ្យមានគុណភាពល្អស្របតាមស្ដង់ដារអន្ដរជាតិដើម្បីប្រណាំង ប្រជែងលើទីផ្សារអន្ដរជាតិ ។ ដូច្នេះក្រសួងកសិកម្ម គួរតែពិនិត្យឡើងវិញនៅពេល ដែលនាយកដ្ឋានភោតាគាម កំពុងតែបង្កើតអំពើពុករលួយសម្រាប់ឯកសារស្នើ សុំនាំអង្ករទៅកាន់ក្រៅប្រទេសនោះ៕
