ឧត្តមសេនីយ៍ឯក​ គី​ម​ ប៊ុ​ន​ថា​ន​ បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០១១-២០១២​ នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧​ កោះ​ស្លា​ ខេត្តកំពត​

ដោយ​ ៖ សហការី ថ្ងៃទី 03 តុលា 2011ម៉ោង 10:55:11

​    ​កំពត​៖​កាលពី​ថ្ងៃ​ទី​០១​ ខែតុលា​ ឆ្នាំ​២០១១​ ឧត្តមសេនីយ៍ឯក​ គី​ម​ ប៊ុ​ន​ថា​ន​ នាយករង​ ខុទ្ទកាល័យ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជា​អគ្គមេបញ្ជាការ​រង​ នៃ​កង​យោធពលខេមរភូមិន្ទ​ អមដំណើរ​ដោយ​ ឧត្តមនាវីឯក​ ស្រ៊ុ​ន​ សា​រឿ​ន​ មេបញ្ជាការ​រង​កងទ័ពជើងទឹក​ និង​ជា​មេបញ្ជាការ​កងពលតូច​លេខ​៣១​ បាន​អញ្ជើញ​ជា​ អធិបតី​ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​២០១១-២០១២​ នៅ​វិទ្យាល័យ​ប៊ុ​ន​រ៉ា​នី​ហ៊ុន​សែន​កោះ​ស្លា​ ស្ថិត​ក្នុង​ ភូមិ​តេ​ជោ​អភិវឌ្ឍន៍​ នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧​ កោះ​ស្លា​ ។​
​    ​ក្នុង​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​២០១១-២០១២​ នៅ​វិទ្យាល័យ​ប៊ុ​ន​រ៉ា​នី​កោះ​ស្លា​ នា​ពេល​នោះ​ ឧត្តមសេនីយ៍ទោ​ ទិ​ត្យ​ ម៉េ​ង​ឡុ​ង​ ប្រធាន​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧​ កោះ​ស្លា​ ធ្វើ​សេចក្តីរាយការណ៍​ដោយ​គូសបញ្ជាក់​ថាៈ​ ភូមិ​តេ​ជោ​អភិវឌ្ឍន៍​នេះ​ត្រូវ​បាន​ ផ្តួចផ្តើម​កសាង​ឡើង​ ដោយ​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ដើម្បី​ផ្តល់​នូវ​ដី​ ធ្លី​ ផ្ទះសំបែង​ សាលារៀន​ មន្ទីរពេទ្យ​ ផ្លូវថ្នល់​ជូន​ដល់​គ្រួសារ​យោធិន​ពិការ​បាន​រស់នៅ​ឲ្យ​សាក​សម​ទៅ​នឹង​គុណ​បំណាច់​ ដែល​បងប្អូន​ យោធិន​ពិការ​បាន​លះបង់​ដើម្បី​បុព្វហេតុ​ជាតិ​ មាតុភូមិ​កម្ពុជា​ នា​ពេល​កន្លង​មក​ ។​ សមិទ្ធិ​ផល​ដែល​ សម្តេច​តេ​ជោ​បាន​ផ្តល់​ដល់​យោធិន​ពិការ​នៅ​ទីនោះ​ រួម​មានផ្ទះ​ទំហំ​៥​គុណ​៨​ម៉ែត្រ​ ១​ខ្នង​ និង​ដី​សំរាប់​ បង្កបង្កើន​ផល​ទំហំ​ ៥០​ គុណ​នឹង​៣០០​ម៉ែត្រ​ ១​កន្លែង​ ស្មើនឹង​ ៣៤០​ខ្នង​ ។​
​ក្រៅពី​នោះ​សម្តេច​ និង​លោក​ជំទាវ​ក៏​បាន​រៀបចំ​ដល់​បងប្អូន​យោធិន​ពិការ​ រស់​តំបន់​នោះ​មានការ​កសាង​ប្រព័ន្ធ​ផ្លូវ​ មន្ទីរពេទ្យ​ សាលារៀន​ វត្ត​អារាម​ ផ្សារ​ ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ អគ្គិសនី​ រួម​ទាំង​ការ​ផ្គត់ផ្គង់​ជា​ស្បៀង​ និង​ថវិកា​ប្រចាំខែ​ផង​ដែរ​ ដើម្បី​បងប្អូន​យោធិន​ពិការ​ និង​គ្រួសារ​កូនចៅ​ នៅ​ទីនោះ​មាន​លទ្ធភាព​ចិញ្ចឹមជីវិត​ បាន​ល្អ​ប្រសើរ​ ។​ ដោយឡែក​សំរាប់​ឆ្នាំ​សិក្សា​ថ្មី​២០១១-២០១២​  ក៏​មិន​ខុស​ពី​ឆ្នាំ​សិក្សា​មុនៗ​ដែរ​ សម្តេច​តេ​ជោ​ និង​លោក​ជំទាវ​តែង​បាន​គិតគូរ​យកចិត្តទុកដាក់​បំផុត​ចំពោះ​កូនចៅ​ យោធិន​ពិការ​ យើង​នៅ​ទីនោះ​ ដោយ​បាន​ផ្តល់​ជា​អាគារ​សិក្សា​ថ្នាក់បឋមសិក្សា​ រហូត​ដល់​វិទ្យាល័យ​តាម​រយៈ​ ការ​កសាង​វិទ្យាល័យ​១​កន្លែង​ មាន​១​អាគារ​កំពស់​២​ជាន់​ ស្មើនឹង​១២​បន្ទប់​ កសាង​នូវ​សាលា​ បឋម​សិក្សា​ចំនួន​២​កន្លែង​ គឺ​១​សាលា​បឋម​សិក្សា​ក្បាលដំរី​ មាន​១​អាគារ​ស្មើនឹង​៦​បន្ទប់​ សាលា​ បឋម​សិក្សា​ប៊ុ​ន​រ៉ា​នី​កោះ​ស្លា​ មាន​២​អាគារ​ស្មើនឹង​១២​បន្ទប់​  រួម​នឹង​ទីចាត់ការ​សាលា​១​កន្លែង​ស្មើនឹង​ ៣​បន្ទប់​ ។​
​ លោក​ ទិ​ត្យ​ ម៉េ​ង​ឡុ​ង​ បាន​បញ្ជា​ក់ថាៈ​ បច្ចុប្បន្ន​នេះ​ដោយ​ការ​គិតគូរ​ខ្ពស់​ចំពោះ​បងប្អូន​ យោធិន​ពិការ​ គ្រួសារ​និង​កូនចៅ​រស់នៅ​ភូមិ​តេ​ជោ​អភិវឌ្ឍន៍​ ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ​ អគ្គមេបញ្ជាការ​នៃ​ ខ​.​ភ​.​ម​ ពិសេស​សម្តេច​តេ​ជោ​ និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ បាន​ធ្វើ​ឲ្យ​ជីវភាព​ រស់នៅ​របស់​បងប្អូន​យោធិន​ពិការ​នៅ​ទីនោះ​មាន​ជីវភាព​ កាន់តែ​ប្រសើរ​ ។​ ឯកឧត្តម​ ទិ​ត្យ​ ម៉េ​ង​ឡុ​ង​ បាន​បញ្ជា​ក់ថាៈ​ ឆ្នាំ​សិក្សា​ថ្មី​២០១១-២០១២​ នេះ​យើង​មាន​សិស្ស​សរុប​ទាំង​វិទ្យាល័យ​ និង​បឋម​សិក្សា​ សរុប​១​ពាន់​៥០៦​នាក់​ មាន​គ្រូ​៦០​នាក់​ និង​គ្រូពេទ្យ​៣៥​នាក់​ ។​
​ឧត្តមសេនីយ៍ឯក​ គី​ម​ ប៊ុ​ន​ថា​ន​ បាន​អាន​នូវ​សារលិខិត​ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ថ្លែង​ក្នុង​ឱកាស​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​២០១១-២០១២​ ព្រមទាំង​បាន​ សំណេះសំណាល​ជាមួយ​លោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្ស​ និង​យោធិន​ពិការ​ ដោយ​បាន​កោតសរសើរ​ និង​ពាំនាំ​នូវ​ក្តី​នឹករលឹក​ និង​ការ​សាកសួរ​សុខទុក្ខ​ប្រកបដោយ​មនោសញ្ចេតនា​គោរព​ស្រលាញ់​ និង​ការ​ដឹង​ គុណ​ចំពោះ​យោធិន​ពិការ​ដែល​រហូត​មក​បាន​លះបង់​អ្វីៗ​ទាំងអស់​ ដើម្បី​ជាតិ​ មាតុភូមិ​ ។​
​ លោក​ គី​ម​ ប៊ុ​ន​ថា​ន​ ក៏​បាន​រំលឹក​ដល់​បងប្អូន​ពិការ​ទាំងអស់​ខិតខំ​ធ្វើការ​ដាំ​ដុះ​ក្នុង​គ្រួសារ​ទៅ​តាម​អ្វី​ដែល​សម្តេច​ និង​លោក​ជំទាវ​បាន​ផ្តល់​ឲ្យ​ ដើម្បី​ប្រែក្លាយ​ជីវភាព​រស់នៅ​សំរាប់​គ្រួសារ​កាន់តែ​ប្រសើរ​។​ ជាមួយ​គ្នា​នេះ​ ប្អូនៗ​សិស្សានុសិស្ស​ក៏​ត្រូវ​តែ​ខិតខំ​រៀនសូត្រ​ដើម្បី​អនាគត​ភ្លឺស្វាង​។​
​លោក​ គី​ម​ ប៊ុ​ន​ថា​ន​ ក៏​បាន​ឧបត្ថម្ភ​ នូវ​អំណោយ​របស់​សម្តេច​តេ​ជោ​ និង​លោក​ជំទាវ​ ជូន​ដល់​គ្រូ​៦០​នាក់​ ម្នាក់ៗ​ថវិកា​១​ម៉ឺន​រៀល​ ជូន​ថវិកា​ដល់​វិទ្យាល័យ​ ១​លាន​រៀន​ ជូន​គ្រួសារ​យោធិន​គំរូ​៥​គ្រួសារ​ ១​គ្រួសារ​អង្ករ​១​បាវ​ ព្រមទាំង​បាន​ ជូន​សៀវភៅ​ ប៊ិ​ច​ និង​ថវិកា​ដល់​សិស្ស​ ចំនួន​១​ពាន់​៥០៦​នាក់​ផង​ដែរ​ និង​ជូន​រទេះ​ជន​ពិការ​ដល់​ យោធិន​ពិការ​ឃឹម​ ឃឿ​ន​ ១​គ្រឿង​ផង​ដែរ​៕