
ខ្មែរនៅបរទេសមានច្រើននាក់ចូលលេងនៅSEA GAMESលើកនេះ
ដោយ ៖ យុណា ថ្ងៃទី 10 តុលា 2011ម៉ោង 14:58:28
រដូវ SEA GAMES នឹងមកដល់នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១១ ដែលជាលើកទី២៦នឹងធ្វើនៅប្រទេសឥណ្ឌូណេស៊ី។ វាជាព្រឹត្ដិការណ៍ប្រកួតកីឡាកម្រិតតំបន់អាស៊ីអាគ្នេយ៍មានប្រទេសចូល រួមទាំង១១។ ដោយយោងសម័យប្រជុំរបស់ គណកម្មាធិការប្រតិបត្ដិនៃគណកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងថា នៅពេលនោះកម្ពុជា ប្រុងនឹងបញ្ជូនកីឡាចំនួន២០ប្រភេទទៅចូលរួម ប្រកួតនៅក្នុងព្រឹត្ដិការណ៍ខាងលើ។
ប៉ុន្ដែសមាសភាពកីឡាករទាំងអស់ដែលបាន ទាក់ទាញនូវការចាប់អារម្មណ៍ជាងគេគឺលើកនេះមានសមាសភាពកីឡាករខ្មែរដែលបានរស់នៅ និងកើតឡើងនៅប្រទេសក្រៅពិសេសជាអ្នកបាននឹងកំពុងលេងកីឡាឱ្យ League
ធំៗនៅតាមប្រទេសនា នាលើសាកលលោកបានត្រូវទទួលការអនុញ្ញាត ឱ្យទៅចូលរួមផងដែរ ហើយអ្វីដែលកាន់តែទាក់ទាញថែមទៀត នោះគឺកីឡាបាល់បោះមានជនជាតិខ្មែរមកពីប្រទេសក្នុងតំបន់អឺរ៉ុបដល់ទៅ៥នាក់ និងក្រៅពីសហព័ន្ធខាងលើក៏មានសហព័ន្ធដទៃទៀតដែរ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណកម្មាធិការជាតិអូឡាំពិកកម្ពុជាបានមានប្រសាសន៍ថា ការចូលរួមប្រកួតកីឡាស៊ីហ្គេមលើក នេះមិនមែនទើបតែមានប្អូនៗ កីឡាករជាជនជាតិ ខ្មែរមកពីប្រទេសដទៃនោះទេតែសម្រាប់ឆ្នាំនេះមានចំនួនច្រើន គឺអាស្រ័យលើកម្រិតបច្ចេកទេសរបស់ពួកគេល្អជាងកីឡាករនៅក្នុងស្រុក ហើយម្យ៉ាងទៀតគ្នាបាននឹងកំពុងលេងនៅក្នុងបណ្ដាលីគ (League)នៅអឺរ៉ុប។ ការសម្រេចចិត្ដយកឬកោះហៅពួកគេគឺសុទ្ធតែឆ្លងកាត់នូវបទ ដ្ឋាននានារបស់សហព័ន្ធកីឡាអន្ដរជាតិនីមួយៗយ៉ាង ត្រឹមត្រូវ ហើយក៏មានការធ្វើតេស្ដប្រកួតជ្រើសរើសរវាងកីឡាករនិងកីឡាករក្នុងស្រុកដើម្បីរកឱ្យឃើញថា តើកម្រិតបច្ចេកទេសណាមួយល្អជាង និងមានការកើនឡើងដែរឬទេ? ទើបសហព័ន្ធសម្រេចយក។ លោកបានសង្កត់ធ្ងន់ថា មិនមែនមានន័យថាគ្រប់ខ្មែរនៅបរទេសដែលចេះលេង កីឡាសុទ្ធតែត្រូវបានសហព័ន្ធជ្រើសរើសយកនោះទេផ្ទុយទៅវិញពួកគេត្រូវតែមានការប្រកួតប្រជែងគ្នាតាមប្រភេទកីឡារបស់ខ្លួន ដោយមានការត្រួត ពិនិត្យពិច័យយ៉ាងយកចិត្ដទុកដាក់ខ្ពស់ពីគណកម្មាការជ្រើសរើស ដែលមកពីក្រសួងអប់រំយុវជន និងកីឡាពីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងពីគណកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ។
ប្រភេទកីឡាដែលមានវត្ដមានកីឡាករជាខ្មែរ រស់នៅក្រៅប្រទេសដែលនឹងទៅចូលរួមប្រកួតនៅស៊ីហ្គេមនោះរួមមានៈកីឡាបាល់បោះចំនួន៥នាក់ កីឡាវាយកូនគោល១នាក់ កីឡាយូដូ១នាក់ កីឡាហែលទឹក១នាក់ កីឡាអត្ដពលកម្ម២នាក់ “ម្នាក់ជាជនជាតិជប៉ុនសញ្ជាតិកម្ពុជា” កីឡាវាយកូនបាល់១នាក់។
សូមបញ្ជាក់ថាកីឡាចំនួន២០ដែលនឹងទៅចូលរួមប្រកួតរួមមានៈ ហែលទឹក អត្ដពលកម្ម ប្រដាល់(ប្រដាល់សកល) កាយសម្ព័ន្ធ (លេងអាអេរ៉ូប៊ិច) ប៉េតង់ តេនីស បាល់ទះលើឆ្នេរខ្សាច់ បាល់ទះលើក្នុងសាលចំបាប់ វាយសី បាល់បោះ វាយកូនគោល យូដូ សូរីងជីកេមប៉ូ :U(Shorinji Kempo) វាយកូនឃ្លីលើតុ (TableTennis) តេក្វាន់ដូ (ស្ទីល កូរ៉េ ខាងត្បូងប ទូកប្រពៃណី វ៉ូវីណាម និងវូស៊ូ។
សូមរំលឹកដែរថា កីឡាថ្មីដែលមិនដែលបាន ទៅចូលរួមក្នុងព្រឹតិការណ៍ខាងលើមានៈ វ៉ូវីណាម សូរីងជីកេមប៉ូ (Shorinji Kempo) បាល់បោះ បាល់ទះលើក្ដារ និងកាយសម្ព័ន្ធ ៕
