បើក​វគ្គ​បំប៉ន​គរុកោសល្យ​ដល់​គ្រូ​ភាសា​អង់គ្លេស​និង​ការ​ប្រើប្រាស់​សៀវភៅ​សិក្សា​ថ្មី​

ដោយ​ ៖ ​សហការី​ ថ្ងៃទី 11 តុលា 2011ម៉ោង 16:56:39

​ភ្នំពេញ​ ៖​ កាលពី​ពេល​ថ្មី​កន្លង​មកនេះ​វេស​ឡាញ​ឌី​វេឡុ​ប​មេន​គ្រុប​ខូ​អិ​ល​ធី​ឌី​បាន​សហការ​ជាមួយ​បណ្ណាគារ​ UNITED​ KNOWLEDGE​ រៀបចំ​វគ្គ​បំប៉ន​គរុ​ កោសល្យ​បង្រៀន​បន្ថែម​និង​វិធីសាស្ដ្រ​ ប្រើប្រាស់​សៀវភៅ​សិក្សា​ភាសា​អង់គ្លេស​ ថ្មី​ ATTITUDE​ SERIES​ ដោយ​លោក​ CLYE​ FOWLE​ អ្នកជំនាញ​មក​ពី​ MACMIL​ LANEducation​ ជូន​ដល់​លោកគ្រូ​អ្នក​ គ្រូ​សាលារៀន​វេ​ស្ទ​ឡាញ​ន៍​និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍​ ។​
​លោក​ CLYE​ FOWLE​ បាន​បង្ហាញ​ ពី​អត្ថប្រយោជន៍​នៃ​សៀវភៅ​សិក្សា​ភាសា​អង់គ្លេស​ ATTITUDE​ SERIES​ថ្មី​ នេះ​ ផ្ដោត​លើ​ជំនាញ​អាន​ស្ដាប់​និយាយ​ និង​ សរសេរ​ឱ្យ​ស្រប​តាម​ការ​ប្រើប្រាស់​ភាសា​អង់គ្លេស​ប្រចាំ​ថ្ងៃ​និង​កន្លែងធ្វើការ​នា​ពេល​បច្ចុប្បន្ន​ ។​ លោក​បាន​បញ្ជាក់​ថា​ ដើម្បី​ ឱ្យ​សិស្ស​ទទួល​បាន​ជំនាញ​ទាំងនោះ​ទាម​ ទារ​ឱ្យ​លោកគ្រូ​ អ្នកគ្រូ​ មាន​គរុកោសល្យ​ ខ្ពស់​ចំណេះដឹង​ភាសា​អង់គ្លេស​ល្អ​ រួម​ជាមួយ​វិធីសាស្ដ្រ​ប្រើប្រាស់​កម្មវិធី​វី​ដេ​អូ​និង​លំ​ហាត់​តាម​កំ​ព្យូ​ទ័​រដែ​ល​ជា​កត្ដារួម​ផ្សំ​ព​ន្លឿ​ន​ការ​សិក្សា​ភាសា​អង់គ្លេស​ឱ្យ​ ទទួលលទ្ធ ផល​ក្នុង​រយៈពេល​សមរម្យណាមួយ​ ។​
​លោក​ ប៉ិច​ បូ​ឡែ​ន​ ប្រធាន​នាយក​ ប្រតិបត្ដិ​ក្រុមហ៊ុន​វេស​ឡាញ​ ឌី​វេឡុ​ប​ មេន​គ្រូ​ប​ខូ​អិ​ល​ធី​ឌី​មាន​ប្រសាសន៍​ថា​ វគ្គ​បំប៉ន​នេះ​ពិតជា​បាន​រួមចំណែក​ដើម្បី​លើកកម្ពស់​សមត្ថភាព​គរុ​គោ​ស​ល្យ​ បន្ថែម​ទៀត​ក្នុង​ការ​បង្រៀន​ភាសា​អង់គ្លេស​ និង​វិធីសាស្ដ្រ​ប្រើប្រាស់​សៀវភៅ​សិក្សា​ថ្មី​នេះ​ឱ្យ​កាន់តែ​មាន​ ប្រសិទ្ធភាព​ដើម្បី​ ដើរ​ឱ្យទាន់​ការ​រីក​ចម្រើន​ផ្នែក​អប់រំ​ នា​ ពេល​បច្ចុប្បន្ន​ ។​ លោក​បន្ថែម​ថា​ យើង​ នឹង​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​បែប​នេះ​ជា​បន្ដ​ទៀត​ឱ្យ​បាន​ច្រើន​ ដើម្បី​បង្កើន​គុណ​ ភាព​នៃ​ការ​បង្រៀន​របស់​លោកគ្រូ​ អ្នក​ គ្រូ​របស់​យើង​ឱ្យ​កាន់តែ​មាន​សមត្ថភាព​ខ្ពស់​និង​សក​សម្មជា​គ្រូបង្រៀន​អាជីព​ នៅ​ក្នុង​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ ប្រកបដោយ​គុណភាព​ ។​
​គួរ​បញ្ជាក់​ថា​ ក្រុមហ៊ុន​វេស​ឡាញ​ ឌី​វេឡុ​ប​មេន​ គ្រុប​ខូ​អិ​ល​ធី​ឌី​ ដែល​ កំពុង​ផ្ដល់​សេវា​អប់រំ​និង​បណ្ដុះបណ្ដាល​ តាម​រយៈ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​ និង​ សាលារៀន​ណ​ត្ស​ឡាញ​ន៍​មាន​សាខា​សរុប​ ៤​ក្នុង​រាជធានី​ភ្នំពេញ​រួម​មាន​សាលារៀន​ វ៉េ​ស្ទ​ឡាញ​ន៍​សាខា​សន្ធរ​ម៉ុ​ក​,​សាខា​ច្បារ​អំពៅ​,​ សាខា​ទួល​ទំពូង​ សាលារៀន​ណ​ត្ស​ ឡាញ​ន៍​សាខា​ស្ទឹង​មាន​ជ័យ​និង​វិទ្យាស្ថាន​អភិវឌ្ឍ​វិស័យ​អប់រំ​(EDI)​ដែល​ផ្ដល់​សេវា​បណ្ដុះបណ្ដាល​អាជីព​លើ​មុខ​ជំនាញ​ជា​ ច្រើន​រួម​ទាំង​វគ្គ​ភាសា​អង់គ្លេស​ពិសេស​ (Customized​ English​ Training)​ សម្រាប់​ក្រុមហ៊ុន​និង​អង្គការ​នានា​ ៕​