
សម្ពោធអគារមណ្ឌលសុខភាពត្រង់តេះអំណោយម្ចាស់ក្សត្រីសុរិន្ទថន
ដោយ ៖ ថារិទ្ធ ថ្ងៃទី 11 តុលា 2011ម៉ោង 17:02:21
ខេត្ដមណ្ឌលគីរី ៖ អគារមណ្ឌលសុខ ភាពត្រង់តេះ ស្ថិតនៅឃុំត្រង់តេះ ស្រុក ពេជ្រាដា ជាអំណោយរបស់ព្រះអង្គ ម្ចាស់ក្សត្រីមហាចក្រី សុរិន្ទថន នៃព្រះ រាជាណាចក្រថៃ បានបើកសម្ពោធឱ្យ ប្រើប្រាស់ក្រោមអធិបតីភាពលោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសំផង់ សាងួនប៊ុន (SAMPONG SAGNUANBUN) ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកចាន់ យឿន អភិបាលនៃគណៈ អភិបាលខេត្ដមណ្ឌលគីរី ។
ពីធីនេះបានរៀបចំកាលពីព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ២០១១ នៅមន្ទីរសុខា ភិបាលស្ថិតក្នុងភូមិកណ្ដាល សង្កាត់ ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្ដ មណ្ឌលគីរី ។
លោកចាន់ យឿន អភិបាលនៃគណៈ អភិបាលខេត្ដមណ្ឌលគីរី ក៏បានស្វាគមន៍ និងជម្រាបជូនគណៈអធិបតី និងប្រតិភូ អមដំណើរឱ្យបានដឹងអំពីស្ថានភាពផ្ទៃដី ខេត្ដមណ្ឌលគីរី និងការរស់នៅរបស់ ប្រជាពលរដ្ឋដែលភាគច្រើនជាជនជាតិ ដើមភាគតិចចំនួន១២នៅលើទឹកដីខេត្ដ មណ្ឌលគីរី នាភូមិភាគឦសាន ។
បន្ទាប់មកលោកសំផង់ សាងួនប៊ុន ឯកអគ្គរាជទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជាក៏បានញំនាំការសួរសុខទុក្ខអំពី ព្រះអង្គម្ចាស់ក្សត្រីមហាចក្រី សុរិន្ទថន និងជម្រាបឱ្យដឹងអំពីសមិទ្ធផលដែល បានកសាង និងសម្ភារៈដាក់សម្ពោធឱ្យ ប្រើប្រាស់ពេលនេះមានអគារមណ្ឌល សុខភាពទំហំ៤,៥០ម គុណ១២,៤០ម ធ្វើអំពីថ្មប្រក់ក្បឿងមួយខ្នង មានរបងថ្ម និង លួសព័ទ្ធជុំវិញ ផ្លូវចាក់បេតុងចូល មណ្ឌលសុខភាព អណ្ដូងទឹកស្អាត ស៊ីទែន ទឹក ម៉ាស៊ីនភ្លើង៥គីឡូវ៉ាត់ ម៉ាស៊ីន បូមទឹក រថយន្ដតូយ៉ូតាមួយគ្រឿងរួម នឹងសម្ភារៈប្រើប្រាស់បច្ចេកទេសទាំង អស់២៦មុខ គិតជាទឹកប្រាក់១,៥លាន បាត ។
លោកវេជ្ជបណ្ឌិតម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាលក៏បានថ្លែងអំណរ គុណដល់ម្ចាស់អំណោយ និងកោតសរសើ ដល់ខេត្ដមណ្ឌលគីរីដែលបានទទួលសមិទ្ធ ផលថ្មីមួយទៀតក្នុងវិស័យសុខាភិបាល ដោយគម្រោងថវិកាកម្ពុជា និងថៃ ក្នុង ការប្រយុទ្ធប្រឆាំងជំងឺគ្រុនចាញ់ គ្រុន ឈាម ដែលទ្រទ្រង់ដោយព្រះអង្គម្ចាស់ ក្សត្រីមហាចក្រី សុរិន្ទថន នៃព្រះរាជា ណាចក្រថៃ ។
គណៈអធិបតី និងប្រតិភូអមដំណើរក៏ បានកាត់ខ្សែបូសម្ពោធអគារមណ្ឌល សុខភាពដើម្បីឱ្យចាប់ដំណើរការប្រើ ប្រាស់ពីពេលនេះទៅ បន្ទាប់មកក៏មាន ចែកអំណោយដល់ប្រជាពលរដ្ឋ សិស្សា នុសិស្ស លោកគ្រូ អ្នកគ្រូ ដែលបានចូល រួមចំនួន៣០០នាក់ ក្នុងម្នាក់មុងជ្រលក់ ថ្នាំ១ អាវ១ មួក១៕
