រឿង​ប្លែកៗ​នៅ​ជុំវិញ​ពិភពលោក​

ដោយ​ ៖ នគរវត្ត ថ្ងៃទី 11 តុលា 2011ម៉ោង 03:18:01

​ចាប់​បាន​ក្រពើ​យក្ស​មួយ​ក្បាល​នៅ​ ហ្វី​លី​ពី​ន​
​ក្រពើ​យក្ស​មួយ​ក្បាល​ទម្ងន់​១​តោន​ ដែល​ទំនងជា​ធំ​ជាងគេ​បង្អស់​ត្រូវ​បាន​គេ​ចាប់​បាន​នៅ​ក្នុង​ព្រែក​តូច​មាន​ទឹកប្រៃ​ នៃ​ប្រទេស​ហ្វី​លី​ពី​ន​ ហើយ​បើ​តាម​ការ​អះអាង​របស់​មន្ដ្រី​ប្រចាំ​មូលដ្ឋាន​ថា​ ពួក​អ្នកស្រុក​ជា​ច្រើន​នាក់​បាន​ចូលរួម​ ក្នុង​ការ​ចាប់​ក្រពើ​យក្ស​មួយ​ក្បាល​នេះ​។​

​អ្នក​ភូមិ​ និង​អ្នកជំនាញ​ខាង​ចាប់​ក្រពើ​បាន​ដាក់​នុយ​ឱ្យ​វា​ចូល​អន្ទាក់​ កាលពី​ចុង​សបា្ដហ៍​មុន​នៅ​ក្នុងស្រុក​មួយ​នៃ​ខេត្ដ​ Agusan​ del​ Sur​ ដែល​នៅ​ទីនោះ​ក្រពើ​មួយ​ក្បាល​នេះ​បាន​ធ្វើ​ ឱ្យ​អ្នកស្រុក​អ្នក​ភូមិ​ភ័យ​ខ្លាច​គ្រប់ៗ​គ្នា​។​ ក្រពើ​មួយ​ ក្បាល​នេះ​ មាន​ប្រវែង​៦,១​ម៉ែត្រ​ ទម្ងន់​១,០៧៥​គីឡូក្រាម​ ហើយ​តាម​ការ​ប៉ាន់ស្មាន​អាច​មាន​អាយុ​៥០​ឆ្នាំ​ ហើយ​ជា​ក្រពើ​រស់​ធំ​បំផុត​។​ មន្ដ្រី​សត្វព្រៃ​នៃ​ប្រទេស​នេះ​កំពុង​តែ​ស្រាវជ្រាវ​ថា​ តើ​វា​ជា​ក្រពើ​ដែល​ធំ​បំផុត​ នៅ​លើ​ពិភពលោក​មែន​ឬទេ​?​ សៀវភៅ​កំណត់​ត្រា​ប្លែកៗ​ Guinness​ World​ Records​ មុន​នេះ​បាន​ចងក្រង​ថា​ ក្រពើ​ដែល​ចាប់​បាន​នៅ​ប្រទេស​អូស្ដ្រាលី​ ដែល​មាន​ប្រវែង​ ៥.៤៨​ម៉ែត្រ​ ជា​ក្រពើ​ធំ​បំផុត​នៅ​លើ​លោក​។​ ក្រពើ​ដែល​រស់នៅ​ក្នុង​ទឹកប្រៃ​អាច​រស់នៅ​ច្រើន​ជាង​១០០​ឆ្នាំ​ ហើយ​អាច​មាន​ប្រវែង​ដល់​ទៅ​៧​ម៉ែត្រ​ ។​

អ្នកស្រុក​នៅ​ភូមិ​ Bunawan​ នៃ​ខេត្ដ​ខាងលើ​ដែល​ភ័យ​ខ្លាច​បាន​ប្រារឰ​ពិធី​អបអរ​ ការ​ចាប់​បាន​ក្រពើ​មួយ​ក្បាល​នេះ​ ដោយ​គេ​គិត​ថា​ គឺ​វា​នេះ​ហើយ​ដែល​ធ្លាប់តែ​រំខាន​និង​ធ្លាប់​ សម្លាប់​អ្នក​ភូមិ​ម្នាក់​និង​ធ្វើ​ឱ្យ​ពួក​គេ​ភ័យ​ខ្លាច​ជា​យូរ​ឆ្នាំ​មក​ហើយ​។​ ២​ឆ្នាំ​កន្លង​មកនេះ​ទូក​ អ្នកនេសាទ​មួយ​គ្រឿង​ត្រូវ​ក្រពើ​មួយ​ក្បាល​នេះ​ធ្វើ​ឱ្យ​លិច​ ហើយ​វា​បាន​ចាប់​ម្ចាស់​ទូក​ស៊ី​ ដោយ​គ្មាន​អ្នក​ណា​ហ៊ាន​ជួយ​បាន​ឡើយ​ ។​

មុជទឹក​ភក់​ និង​ស្បា​ក្នុង​បឹង​ធម្មជាតិ​

មនុស្ស​ជា​ច្រើន​នាក់​នៅ​ក្បែរ​ទីក្រុង​ បែ​ល​ក្រា​ត​ បាន​នាំ​គ្នា​ទៅ​ប៉ាត​ភក់​-​ដេក​ហាលថ្ងៃ​ និង​ធ្វើ​ស្បា​នៅ​ក្នុង​បឹង​ធម្មជាតិ​មួយ​ ដែល​គេ​ជឿ​ថា​ជួយ​ព្យាបាល​ជំងឺ​ក្នុង​ខ្លួន​របស់​គាត់​។​     ​ នៅ​ក្នុង​បឹង​មួយ​ឈ្មោះ​ថា​ Ovcanska​ Spa​ នោះ​ទឹក​មាន​ជាតិ​ប្រៃ​ ដែល​សាយភាយ​ចេញ​ ពី​ជម្រៅ​នៃ​ភក់​ពី​ក្នុង​ដី​រាប់រយ​ម៉ែត្រ​ ហើយ​ដែល​ជាតិ​សាយភាយ​នោះ​សំបូរ​ទៅ​ដោយ​ជាតិ​ មី​ណឺ​រ៉ា​ល់​(​មាន​២៨​ជាតិ​មី​ណឺ​រ៉ា​ល់​)​។​  ក្រុម​អ្នកស្រុក​ជឿជាក់​ថា​ វា​អាច​ជួយ​ព្យាបាល​ជំងឺ​សរសៃឈាម​ ជំងឺរបេង​ឆ្អឹង​ ជំងឺ​អារម្មណ៍​ច្របូកច្របល់​ និង​ជំងឺ​ចាស់​ជា​ច្រើន​ប្រភេទ​ផ្សេង​ទៀត​ ។​ ពួក​គេ​យក​ភក់​ លាប​លើ​ដងខ្លួន​ហាលថ្ងៃ​បន្ទាប់​មក​ទៅ​មុជ​ត្រាំ​ទឹក​ដើម្បី​បញ្ជ្រាប​ជាតិ​មី​ណឺ​រាល់​ ។​

មច្ឆា​ដូច​មនុស្ស​ចាត់ទុកជា​ទេពធីតា​

សាកសព​សត្វ​ត្រី​ម្យ៉ាង​រាងដូចជា​មនុស្ស​ស្រី​មាន​ប្រវែង​៦​ហ្វី​ត​ ត្រូវ​គេ​យក​ចេញពី​ Shikoku​ នៃ​ប្រទេស​ជប៉ុន​។​ ក្រុម​មនុស្ស​ទាំងឡាយ​បាន​ចាត់​ទុក​មច្ឆា​មួយ​ក្បាល​ដែល​ត្រូវ​គេ​គោរព​តាម​បែប​សាសនា​ថា​ជា​ទេពធីតា​ចុះ​ពី​ស្ថាន​លើ​មានឈ្មោះ​ថា​ Shinko​ ឬ​ Mermaid​ Riligion​ ។​

នៅ​តាម​ព្រះ​វិហារ​នៃ​អ្នក​កាន់សាសនា​ ស៊ី​ន​តូ​និង​ព្រះ​វិហារ​ព្រះពុទ្ធ​ (Shinto​ Shrines​ និង​ Buddhist​ Temple)​ គេ​បាន​គូររូប​មច្ឆា​មាន​រាង​ជា​មនុស្ស​នេះ​ ដើម្បី​ឱ្យ​បរិស័ទ​គោរព​ និង​ធ្វើ​សក្ការៈ​ ។​

ត្រី​យក្ស​មាន​ជើង​ដូច​កង្កែប​

សត្វ​ក្នុង​រូប​នេះ​ត្រូវ​គេ​ជឿ​ថា​ ជា​ត្រី​មាន​ជើង​ដែល​ស៊ីសាច់​ជា​អាហារ​ ហើយ​ដែល​មិន​ធ្លាប់​ឃើញ​ជា​ញឹកញាប់​ឡើយ​។​ វា​ត្រូវ​គេ​រក​ឃើញ​ជា​ សត្វ​ដែល​មាន​ជាតិពុល​ដូច​ជា​សត្វ​គីង្គក់​ពុល​នៅ​តំបន់​អាហ្វ្រិក​ដែរ​ ។​

​អម្បូរ​សត្វ​ស្វា​មាន​រាង​តូង​បំផុត​

​ជួនកាល​គេ​ហៅ​វា​ថា​ជា​ប្រែ​ត​ស្វា​។​ វា​គឺជា​ប្រភេទ​ស្វា​នៃ​ប្រទេស​ចិន​ដែល​មាន​ប្រភេទ​ឈាម​ខុស​ពី​អម្បូរ​ស្វា​ដទៃ​។​ នេះ​វា​ជា​ប្រភេទ​ស្វា​តែ​មួយ​គត់​ ដែល​អាច​ធ្វើ​សំបុក​យ៉ាង​ស្មុគស្មាញ​ដូច​ជា​សត្វ​ចាប​ត្បាញ​សំបុក​របស់​ខ្លួន​ដែរ​ វា​ប្រើ​ដៃ​វា​ច្រើន​ដូច​ជា​មនុស្ស​អ៊ី​ែ​ចឹ​ង​ដែរ​ ហើយ​គេ​ជឿ​ថា​ ការ​បដិវត្ដ​ខួរក្បាល​និង​រូបរាង​យឺត​ជាង​មនុស្ស​សម័យ​ថ្មី​ឆ្ងាយ​ ណាស់​  ។​

ខ្យង​ក្ដក់​យក្ស​

​នៅ​ក្នុង​ទឹក​មាន​ជម្រៅ​ជ្រៅ​ គេ​បាន​ប្រទះ​ឃើញ​សត្វ​ខ្យង​មួយ​ប្រភេទ​នេះ​ ដែល​មើលទៅ​ដូច​ជា​ខ្យង​មាន​ជើង​អ៊ី​ង​ចឹ​ង​ដែរ​។​ គេ​បាន​ប្រទះ​ឃើញ​ខ្យង​ប្រភេទ​នេះ​នៅ​ឆ្នាំ​២០០៧​ ហើយ​ខ្យង​នេះ​ត្រូវ​បាន​លោក​បណ្ឌិត​ Takeshi​ Yamada​ សិក្សា​វា​យ៉ាង​ស៊ីជម្រៅ​បំផុត​ ។​

នាគ​សមុទ្រ​យក្ស​

លោក​បណ្ឌិត​យ៉ា​ម៉ា​ដា​ ថត​ជាមួយនឹង​គ្រោងឆ្អឹង​នៃ​សាកសព​នាគ​សមុទ្រ​យក្ស​នៅ​លើ​កោះ​មួយ​ឈ្មោះ​ថា​ Awaji​ Island​។​ សត្វ​នេះ​ត្រូវ​ បាន​គេ​ជឿ​ថា​ វា​ដាច់​ពូជ​នៅ​ដើម​សតវត្ស​ទី​២០​ ។​

ចិញ្ចឹម​សត្វព្រៃ​ដើម្បី​ការពារ​ខ្លួន

នៅ​តំបន់​ភ្នំ​ឆ្ងាយ​ដាច់​ស្រយាល​នៃ​ទ្វីប​អា​ព្រីក​អ្នកស្រុក​មិន​និយម​ចិញ្ចឹមសត្វ​ឆ្កែ​ទេ​ តែ​គេ​ចូល​ចិត្ដ​ចិញ្ចឹមសត្វ​អា​ជី​ណា​និង​សត្វ​ស្វា​បា​ប៊ូ​ដែល​ជា​រឿង​ចម្លែក​សម្រាប់​មនុស្ស​ទូទៅ​ ។​