
តំណែងបវរកញ្ញាចក្រវាលឆ្នាំ២០១១បានទៅលើបេក្ខនារីមកពីប្រទេសអង់ហ្គោឡា
លើសពីការប៉ាន់ស្មានរបស់មនុស្សជាច្រើនតំណាងប្រទេសអង់ហ្គោឡា នាង Leila Lopes បានក្លាយជាម្ចាស់មកុដពេជ្របវរកញ្ញាចក្រវាលឆ្នាំ២០១១នៅវគ្គផ្ដាច់ព្រ័ត្រដែលធ្វើឡើងនៅព្រឹកថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១១ នៅទីក្រុងសាវប៉ូឡូ នៃប្រទេសប្រេស៊ីល។ ចំណែកលំដាប់លេខ៤បានធ្លាក់ទៅលើបវរកញ្ញាចិននាង Zilin Luo លំដាប់ទី៣បានទៅលើបេក្ខនារីមកពីប្រទេសហ្វីលីពីន Nag Sham cey Supsup និងតំណែងទី១បានទៅលើ បេក្ខនារីមកពីប្រទេសប្រេស៊ីល និងអ៊ុយក្រែន នាង Priscila Machado និងនាង Olesya Stefanko ។
នាង Leila Lopes កើតឆ្នាំ១៩៨៦នៅ ទីក្រុងបេនហ្គោឡា ប្រទេសអង់ហ្គោឡា ក្រោយ ពេលបញ្ចប់វិទ្យាល័យនាងក៏បានបន្ដការសិក្សា ផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅប្រទេសអង់គ្លេស។
ក្នុងរយៈពេលដែលនាងរស់នៅក្នុងប្រទេសអង់គ្លេស នាងបានចុះឈ្មោះប្រឡង បវរកញ្ញាក្នុងប្រទេសអង់គ្លេសសម្រាប់បេក្ខនារីដែលមានសញ្ជាតិអង់ហ្គោឡា។ ពេលនោះនាង Leila Lopes ក៏ទទួលបាន ជ័យជម្នះនៅក្នុងការប្រឡងនោះនិងការប្រឡង នៅក្នុងស្រុកកាលពីឆ្នាំ២០១០ ដែរ។
នាង Leila Lopes មានកម្ពស់ ១,៧៩ ម៉ែត្រ ហើយក៏ជាអ្នកបង្ហាញម៉ូដឯកទេសផងដែរ។
នាង Leila Lopes ជាបវរកញ្ញាទី៤ ហើយដែលតំណាងទ្វីបអាហ្វ្រិកទាំងមូល ទទួលបានតំណែងបវរកញ្ញាចក្រវាលហើយ ក៏ជាស្ដ្រីស្បែកខ្មៅដែលទទួលបានតំណែង ខ្ពស់បំផុតក្នុងការប្រឡងបវរកញ្ញាចក្រវាល ឆ្នាំ១៩៩៩ ៕
