តំណែង​បវរកញ្ញា​ចក្រវាល​ឆ្នាំ​២០១១​បាន​ទៅ​លើ​បេ​ក្ខ​នារី​មក​ពី​ប្រទេស​អង់​ហ្គោ​ឡា

ដោយ​ ៖ ធីរីណា ថ្ងៃទី 11 តុលា 2011ម៉ោង 22:35:09

​លើស​ពី​ការ​ប៉ាន់ស្មាន​របស់​មនុស្ស​ជា​ច្រើន​តំណាង​ប្រទេស​អង់​ហ្គោ​ឡា​ នាង​ Leila​ Lopes​ ​បាន​ក្លាយជា​ម្ចាស់​មកុដ​ពេជ្រ​បវរកញ្ញា​ចក្រវាល​ឆ្នាំ​២០១១​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​ ១៣​ ខែកញ្ញា​ ឆ្នាំ​២០១១​ នៅ​ទីក្រុង​សាវ​ប៉ូ​ឡូ​ នៃ​ប្រទេស​ប្រេ​ស៊ី​ល​។​ ចំណែក​លំដាប់​លេខ​៤​បាន​ធ្លាក់​ទៅ​លើ​បវរកញ្ញា​ចិន​នាង​ Zilin​ Luo​ លំដាប់​ទី​៣​បាន​ទៅ​លើ​បេ​ក្ខ​នារី​មក​ពី​ប្រទេស​ហ្វី​លី​ពី​ន​ Nag​ Sham​ cey​ Supsup​ និង​តំណែង​ទី​១​បាន​ទៅ​លើ​ បេ​ក្ខ​នារី​មក​ពី​ប្រទេស​ប្រេ​ស៊ី​ល​ និង​អ៊ុយ​ក្រែ​ន​ នាង​ Priscila​ Machado​ និង​នាង​ Olesya​ Stefanko​ ។​

នាង​ Leila​ Lopes​ កើត​ឆ្នាំ​១៩៨៦​នៅ​ ទីក្រុង​បេន​ហ្គោ​ឡា​ ប្រទេស​អង់​ហ្គោ​ឡា​ ក្រោយ​ ពេល​បញ្ចប់​វិទ្យាល័យ​នាង​ក៏​បាន​បន្ដ​ការ​សិក្សា​ ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​នៅ​ប្រទេស​អង់គ្លេស​។​

ក្នុង​រយៈពេល​ដែល​នាង​រស់នៅ​ក្នុង​ប្រទេស​អង់គ្លេស​ នាង​បាន​ចុះ​ឈ្មោះ​ប្រឡង​ បវរកញ្ញា​ក្នុង​ប្រទេស​អង់គ្លេស​សម្រាប់​បេ​ក្ខ​នារី​ដែល​មាន​សញ្ជាតិ​អង់​ហ្គោ​ឡា​។​​ ពេល​នោះ​នាង​ Leila​ Lopes​ ក៏​ទទួល​បាន​ ជ័យជម្នះ​នៅ​ក្នុង​ការ​ប្រឡង​នោះ​និង​ការ​ប្រឡង​ នៅ​ក្នុងស្រុក​កាលពី​ឆ្នាំ​២០១០​ ដែរ​។​

នាង​ Leila​ Lopes​ មាន​កម្ពស់​ ១,៧៩​ ម៉ែត្រ​ ហើយ​ក៏​ជា​អ្នក​បង្ហាញ​ម៉ូ​ដ​ឯកទេស​ផង​ដែរ​។​     ​

នាង​ Leila​ Lopes​ ជា​បវរកញ្ញា​ទី​៤​ ហើយ​ដែល​តំណាង​ទ្វីបអាហ្វ្រិក​ទាំងមូល​ ទទួល​បាន​តំណែង​បវរកញ្ញា​ចក្រវាល​ហើយ​ ក៏​ជា​ស្ដ្រី​ស្បែក​ខ្មៅ​ដែល​ទទួល​បាន​តំណែង​ ខ្ពស់​បំផុត​ក្នុង​ការ​ប្រឡង​បវរកញ្ញា​ចក្រវាល​ ឆ្នាំ​១៩៩៩​ ៕​