វិធីសាស្ត្រ​ថ្មី​ព្យាបាល​ជំងឺ​បេះដូង​

ដោយ​ ៖ ម៉ាណាវី ថ្ងៃទី 12 តុលា 2011ម៉ោង 02:25:57

​តាម​លទ្ធផល​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​មួយ​ទើបតែ​ត្រូវ​បាន​ប្រកាស​លើ​ទស្សនាវដ្ដី​វេជ្ជសាស្ដ្រ​អា​មេ​រិ​កថា​ការ​ចាក់​ចូល​ក្នុង​សរសៃឈាម​ខ្មៅ​នូវ​សារធាតុ​ចម្រុះ​មួយ​ពី​បណ្ដា​ Cholesterol​ ល្អ​មានឈ្មោះ​ Apolipoproteine​ A​ milan​ Phosholipedes​ នឹង​ធ្វើ​ឱ្យ​ថមថយ​អាកា​រៈ​កកស្ទះ​សរសៃឈាម​ក្រហម​ចំពោះ​អ្នក​កើត​ជំងឺ​បេះដូង​។​ អ្នក​ស្រាវជ្រាវ​ទាំង​ ឡាយ​ឱ្យ​ដឹង​ នៅ​ពេល​ត្រូវ​បាន​ចាក់​ចូលជាតិ​នេះ​នឹង​វាយលុក​កន្លែង​ផ្ទុក​ជាតិ​ខ្លាញ់​ lipid​ ក្នុង​សរសៃឈាម​ក្រហម​។​ ក៏​ប៉ុន្ដែ​តាម​បណ្ឌិត​ Steren​ Nissen​ អ្នកដឹកនាំ​ក្រុម​ស្រាវជ្រាវ​អះអាង​ថា​នេះ​គ្រាន់តែ​ជា​លទ្ធផល​ជំហាន​ដំបូង​ ដែល​ចាំបាច់​ត្រូវ​តែ​ធ្វើ​ពិសោធន៍​លើ​ចំនួន​អ្នកជំងឺ​ច្រើន​ជាង​នេះ​ទៀត​ជាមួយនឹង​ពេលវេលា​តាមដាន​យូរ​ជាង​នេះ​។​

​គួ​តែ​ឲ្យ​ទារក​បៅដោះ​ម្តាយ​តិច​បំផុត​១​ឆ្នាំ​

“​គួរ​ឱ្យ​ទារក​បៅដោះ​ម្ដាយ​តិច​បំផុត​មួយ​ឆ្នាំ​”​ នេះ​ជា​ពាក្យ​ក្រើនរំលឹក​របស់​ក្រុម​អ្នក​វិទ្យាសាស្ដ្រ​នៅ​មជ្ឈមណ្ឌល​ត្រួតពិនិត្យ​និង​គាំពារ​ទារក​និង​មាតា​ (​អា​មេ​រិ​ក​ប្រកាស​លើ​ទស្សនាវដ្ដី​កុមារ​លេខ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​៤​ ខែ​កុ​ម្ភះ​)​។​​ ការ​ស្រាវជ្រាវ​លើ​កុមារ​១៧៧៣០៤​នាក់​នៅ​កំរិត​អាយុ​៥​ឆ្នាំ​អ្នក​វិទ្យាសាស្ដ្រ​ទាំងឡាយ​រក​ឃើញ​ថា​ កុមា​រា​បៅដោះ​ម្ដាយ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​មិនសូវ​មាន​គ្រោះថ្នាក់​កើត​ជំងឺ​ធាត់​កំប៉ោង​ ប្រៀបធៀប​នឹង​កុមារ​បៅដោះ​ម្ដាយ​តិច​ជាង​១២​ខែ​ហើយ​រយៈពេល​កុមារ​បៅដោះ​ម្ដាយ​កាន់តែ​យូរ​នោះ​គ្រោះថ្នាក់​ ត្រូវ​ធាត់​កំប៉ោង​កាន់តែ​ថមថយ​ចុះ​។​ ​ដោយឡែក​កុមារ​មិន​បាន​បៅដោះ​ម្ដាយ​ទាំងស្រុង​ឬ​រយៈពេល​បៅដោះ​ម្ដាយ​មាន​តែ​១​ខែ​ច្រើន​តែ​មាន​គ្រោះថ្នាក់​ត្រូវ​ធាត់​កំប៉ោង​ខ្ពស់​ក្នុង​កំរិត​អាយុ​៤​ឆ្នាំ​។​ ក្រៅពី​នោះ​កុមារ​បៅដោះ​ម្ដាយ​អូស​បន្លាយ​យូរ​នៅ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បង្ការ​ជំងឺ​ទឹកនោមផ្អែម​រោគ​សញ្ញា​ឡើង​ឈាម​ជំងឺ​បេះដូង​និង​ជំងឺមហារីក​មួយ​ចំនួន​ផ្សេង​ទៀត​ផង​។​

​គួរ​ហូប​ម្នាស់​ឲ្យ​បាន​ច្រើន​

​តាម​ការ​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ដ្រ​បាន​ចង្អុលបង្ហាញ​ថា​ ផ្លែ​ម្នាស់​មាន​ផ្ទុក​វីតាមីន​E​ ច្រើន​បំផុត​ ម្ល៉ោះហើយ​បើសិនជា​ហូប​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ​ប្រហែល​ ១៥០​ក្រ​ ម្នាស់​ នឹង​ជួយ​ រាង​កាយ​ចៀស​ផុត​ពី​ជំងឺ​គ្រុនផ្ដាសាយ​។​    ​ម្នាស់​ថែម​ទាំង​មាន​លក្ខណៈ​កាត់​ស្លេះ​ខ្ពស់​ ធ្វើ​ឱ្យ​ធូរ​បំពង់ក​ ម្នាស់​អាច​កៀប​ឱ្យ​ក្លាយជា​ភេសជ្ជៈ​បំបាត់​ស្រេកទឹក​យ៉ាង​ឆ្ងាញ់​ប៉ូវ​។​ ដើរ​លេង​ឆ្ងាយ​អាច​ស្ពាយ​ម្នាស់​ទាំងមូល​ចិត​ ហូប​បណ្ដើរៗ​ ពីព្រោះ​វាយ​ងាយស្រួល​ថែរក្សា​ ៕