តួកុន​កូរ៉េ​Kim​ Tae​ Hee​ សម្តែង​ជាមួយ​តួកុន​ជប៉ុន​

ដោយ​ ៖ លោក​ ឯក ថ្ងៃទី 12 តុលា 2011ម៉ោង 02:39:29

​ទូរទស្សន៍​ជប៉ុន​ Fuji​ TV​ បាន​ផ្សាយដំណឹង​អំពី​ការ​ត្រៀម​បញ្ចាំង​រឿង​សោកនាដកម្ម​មួយ​ឈ្មោះ​ថា​ “Buku​ Star​ no​ 99​ Ni​ Chi”​ ដែល​រួម​សម្ដែង​ដោយ​តារា​ប្រុស​ជា​ជនជាតិ​ជប៉ុន​ Nishijima​ Hidetoshi​ និង​តួ​ស្រី​គឺជា​តារាភាពយន្ដ​កូរ៉េ​ខាងត្បូង​ដ៏​ល្បីល្បាញ​គឺ​កញ្ញា​ គី​ម​ តេ​ហ៊ី​ (Kim​ Tae​ Hee)​។​    សម្រាប់​  តារា​ជប៉ុន​គឺជា​លើក​ទី​១​ហើយ​ដែល​គេ​សម្ដែង​រឿង​បែប​ពាណិជ្ជកម្ម​នេះ​។​ នៅ​ក្នុង​រឿង​មនោសញ្ចេតនា​បែប​កំប្លែង​មួយ​នេះ​ Kim​ Tae​ Hee​ សម្ដែង​ជា​តួ​នាង​ Han​ Yoo​ Na​ ដែល​ជាតា​រា​កូរ៉េ​ខាងត្បូង​ដ៏​ល្បីឈ្មោះ​បំផុត​ ហើយ​រូបគេ​បាន​ក្លាយជា​ទេពធីតា​ដែល​ធ្វើ​ ឱ្យ​Nishijina​ ស្រឡាញ់​នាង​ស្ទើរតែ​បាត់​មុខ​មិន​បាន​ ។​  កញ្ញា​ Kim​ Tae​ Hee​ បាន​សារភាព​ថា​ “​វា​ជា​ការ​សម្ដែង​មួយ​ដ៏​សែន​  លំបាក​បំផុត​ ក៏​ប៉ុន្ដែ​វា​អាច​ក្លាយទៅជា​ការ​សម្ដែង​មួយ​ដែល​ទាំង​ប្រជាជន​កូរ៉េ​និង​ទាំង​ ប្រជាជន​ជប៉ុន​ចាប់អារម្មណ៍​និង​ចង់​ទស្សនា​បំផុត​”​។​ ចំណែក​តួ​ប្រុស​ជប៉ុន​វិញ​បាន​សម្ដែង​អារម្មណ៍​របស់​ខ្លួន​ថា​ “​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​ជាទី​បំផុត​ជា​និច្ចកាល​ ខ្ញុំ​ចង់​សម្ដែង​រឿង​ដែល​ពណ៌នា​អំពី​ស្នេហា​ដែល​ចូល​ជ្រៅ​ទៅ​ក្នុង​បេះ​ដូង​របស់ខ្ញុំ​ ហើយ​ខ្ញុំ​ក៏​ពេញចិត្ដ​នឹង​សម្ដែង​ជាមួយនឹង​តារា​កូរ៉េ​ខាងត្បូង​ Kim​ Tae​ Hee​ ម្នាក់​នេះ​ដែរ​”​ ។​

​កញ្ញា​ Kim​ Tae​ Hee​ នៅ​ពេល​នេះ​មានការ​ស្រេកឃ្លាន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​រៀន​ភាសា​ ជប៉ុន​ដើម្បី​បម្រើ​ឱ្យ​ការ​ថត​ខ្សែភាពយន្ដ​នេះ​។​ “​ភាសា​ជប៉ុន​គឺ​ពិបាក​រៀន​ខ្លាំង​ណាស់​ ក៏​ប៉ុន្ដែ​ការ​ថត​ភាពយន្ដ​នេះ​អាច​នឹង​បង្កើន​អារម្មណ៍​របស់​ប្រជាជន​ទាំង​ពីរ​កាន់តែ​ខិតចូល​ជិត​គ្នា​ថែម​ទៀត​”​។​ កញ្ញា​ Kim​ Tae​ Hee​ ត្រូវ​បាន​ប្រជាជន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​តាំងពី​នាង​   បាន​សម្ដែង​រឿង​របស់​ខ្សែភាពយន្ដ​របស់​កូរ៉េ​ ខាងត្បូង​គឺ​រឿង​ “IRIS”​ ដែល​នៅ​មុន​ពេល​បញ្ចាំង​នាង​ក៏​ធ្លាប់​ទៅ​ឃោសនា​នៅ​ប្រទេស​ជប៉ុន​ផង​ដែរ​ ៕