
Oxana Fedorova ជាបវរកញ្ញាចក្រវាលស្រស់ស្អាតជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ
ដោយ ៖ ធីរីណា ថ្ងៃទី 12 តុលា 2011ម៉ោង 02:55:00
ការជ្រើសរើសបវរកញ្ញាចក្រវាលដែលស្រស់ស្អាតជាងគេបំផុតត្រូវបានគេហទំព័រ Globlal Beauties ចាប់ផ្ដើមជ្រើសរើសតាំងពីខែមីនាមកម្ល៉េះ។ ៦ខែកន្លងមកក្នុងការជ្រើសរើសអ្នកឯកទេសឱ្យពិន្ទុបានផ្ដល់ជូននាង Oxana Fedorova ជនជាតិរុស្ស៊ីក្លាយជាបវរកញ្ញាចក្រវាលដែលស្រស់ស្អាតជាងគេបំផុតចាប់តាំងពីបវរកញ្ញាចក្រវាលចាប់ផ្ដើមប្រឡងរយៈ ពេល៦០ឆ្នាំកន្លងមក ។
ចាប់ផ្ដើមនៅខែមីនា គេហទំព័រ Global Beauties បានចាប់ផ្ដើមជ្រើសរើស បវរកញ្ញាចក្រវាលដែលមានភាពស្រស់ស្អាតបំផុតក្នុងប្រវត្ដិសាស្ដ្រចាប់តាំងពីឆ្នាំ១៩៥២- ២០១០ ។
គណៈកម្មការរួមមានអ្នកឯកទេសខាងសម្រស់១៥រូបរបស់គេហទំព័របានសម្រេចជ្រើសរើសបវរកញ្ញាចក្រវាលជនជាតិរុស្ស៊ី នាង Oxana Fedorova គឺជាអ្នកទទួលបានពិន្ទុខ្ពស់ជាងគេបំផុតដែលមានរហូតដល់ ៩,៩៤ពិន្ទុ។ ក្នុងពេលដែលឈរលំដាប់លេខ ២គឺបវរកញ្ញាចក្រវាលអូស្ដ្រាលី២០០៤ នាង Jennifer Hawkins ទទួលបានពិន្ទុ តែ៩,៨៦ពិន្ទុ ។ ចំណែកលំដាប់ទី៣បានទៅលើបវរកញ្ញាចក្រវាល Dayana Mendoza មកពីប្រទេសវេណេហ្ស៊ុយអេឡា ។
ទោះបីមានការរិះគន់មួយចំនួនថានាង Oxana Fedorova មិនស័ក្ដិសមទទួលបាន តំណែងដ៏សំខាន់នេះឡើយដោយសារតែនាងមិនបានជាប់ជាបវរកញ្ញាចក្រវាលនោះឡើយប៉ុន្ដែ Global Beauties សម្រេចរើសនាងយកចូលរួមប្រកួតសម្រស់បវរកញ្ញាចក្រវាលប្រវត្ដិសាស្ដ្រ ។
តាមការសម្រេចរបស់គណៈកម្មការជ្រើសរើសទោះបីយ៉ាងណាក៏នាងឈ្មោះ Oxana Fedorova ធ្លាប់ជាប់ជាបវរកញ្ញាចក្រវាលនៅប្រទេសរុស្ស៊ីក្នុងឆ្នាំ២០០២ ហើយនាងអាចរក្សាបានមកុដបវរកញ្ញារយៈពេល៣ខែគឺគ្រប់លក្ខខណ្ឌក្នុងការចូលរួមជ្រើសរើសបវរកញ្ញា ។
នៅក្នុងការប្រឡងជ្រើសរើសបវរកញ្ញាចក្រវាលឆ្នាំ២០០២ធ្វើឡើងនៅប្រទេសតូរីកូ បវរកញ្ញារុស្ស៊ីហាក់ដូចគ្មានគូប្រជែងនៅឡើយ ដោយនាងទទួលបានពិន្ទុលើគេបំផុតនៅក្នុងវគ្គប្រឡង២សំខាន់ៗ គឺប្រឡងស្លៀកឈុតសំលៀកបំពាក់និងរាត្រីសមោសរនិងឈុតប៊ីគីនីដោយពេលនោះនាង Oxana Fedorova ទទួលបានពិន្ទុរហូត៩,៨៨ ។ ប៉ុន្ដែក្រោយមកគណៈកម្មការរៀបចំការប្រឡងក៏បានដកហូតតំណែងជាបវរកញ្ញាចក្រវាលរបស់នាងក្រោយរយៈពេល៣ខែដែលនាងទទួលជ័យជម្នះដោយទទួលបានព័ត៌មានថា នាងមានផ្ទៃពោះក្នុងអំឡុងពេលចូលរួមប្រឡងបវរកញ្ញាចក្រវាល។ ពេលនោះតំណែងរបស់នាងបានប្រគល់ជូនជនជាតិប៉ាណាម៉ាវិញគឺនាង Justine Pasek។
នាង Oxana Fedorova គឺជាបវរកញ្ញា ដែលមានភាពខុសប្លែកពីបវរកញ្ញាចក្រវាលដទៃដោយនាងបានបញ្ចប់មហាវិទ្យាល័យដោយទទួលបរិញ្ញាបត្រជាប៉ូលិស មិនត្រឹមតែប៉ុណ្ណោះនាងធ្លាប់ចូលរួមស៊ើបអង្កេតជាច្រើនករណីមុនក្លាយខ្លួនជាបវរកញ្ញា។ ក្រោយពីនេះនាងក៏មានសញ្ញាបត្រច្បាប់ទៀតផង។ ក្រៅពីជោគជ័យក្នុងការសិក្សានិងការងារ នាងក៏មានបំណងចូលរួមប្រកួតប្រជែង សម្រស់ចក្រវាលថែមទៀតផង។
ខាងក្រោមនេះជាបវរកញ្ញាចក្រវាល ទាំង១០រូបដែលមានសម្រស់ស្រស់ស្អាតជាងគេបំផុតក្នុងប្រវត្ដិសាស្ដ្រ (១៩៥២-២០១០)៖
១-នាង Oxana Fedorova មានពិន្ទុ ៩,៩៤។
២-នាង Jennifer Hawkins មាន ពិន្ទុ៩,៨៦។
៣-នាង Dayana Mendoza មាន ពិន្ទុ៩,៨៣ ។
៤-នាង Angela Visser មានពិន្ទុ ៩,៧៨។
៥-នាង Margaret Gardiner មានពិន្ទុ ៩,៦០ ។
៦-នាង Lara Dulta មានពិន្ទុ ៩,៥៨ ។
៧-នាង Christiane Martel មានពិន្ទុ ៩,៥៦ ។
៨-នាង Marlene Schmitdt មានពិន្ទុ ៩,៥២ ។
៩- នាង Ximena Navarrete មាន ពិន្ទុ ៩,៥១ ។
១០- នាង Amparo Munoz man ពិន្ទុ ៩,៤៨ ៕
