៤​ចំណុច​ជួយ​ការពារ​រាង​កាយ​នៅ​ពេល​មាន​អាកាសធាតុ​ក្តៅ​ខ្លាំង​

ដោយ​ ៖ ម៉ាណាវី ថ្ងៃទី 12 តុលា 2011ម៉ោង 05:16:25

ទម្លាប់​រស់នៅ​ប្រចាំ​ថ្ងៃ​ ហូប​ចុក​ សម​ស្រប​នឹង​ជួយ​ឱ្យ​អ្នក​ទប់ស្កាត់​ក្នុង​ពេល​ដែល​អាកាសធាតុ​ក្ដៅ​ខ្លាំង​ ។​

ទី​1-​ហូប​ផ្លែ​ឈើ​ច្រើន​ជួយ​បន្ថែម​ជាតិ​ទឹក​ដល​រាង​កាយៈ​

សីតុណ្ហភាព​កើន​ខ្ពស់​ សរីរាង្គ​ក៏​ត្រូវការ​ប្រើប្រាស់​ជាតិ​ទឹក​ច្រើន​ ធ្វើ​ឱ្យ​យើង​ខ្វះ​ជាតិ​ទឹក​។​ ពេល​ហូប​ ផ្លែ​ឈើ​ច្រើន​មិន​ត្រឹមតែ​ជួយ​បន្ថែម​ជាតិ​ទឹក​ សារធាតុចិញ្ចឹម​រាង​កាយ​ដ៏​មាន​សារៈសំខាន់​នោះ​ទេ​ ថែម​ទាំង​មាន​ឥទ្ធិពល​កាត់​បន្ថយកម្ដៅ​ទៀត​ផង​។​

​តាម​គ្រូពេទ្យ​ក្នុង​សរីរាង្គ​របស់​មនុស្ស​នៅ​មាន​ភាព​ទាក់ទង​គ្នា​ជាមួយ​សីតុណ្ហភាព​ខាងក្រៅ​។​ ដូច្នេះ​គឺ​ត្រូវ​តែ​ជ្រើស​ រើស​ប្រភេទ​ផ្លែ​ឈើ​ដែល​សម​ស្រប​ទៅ​នឹង​អាកាសធាតុ​ខាងក្រៅ​មុន​ពេល​បរិភោគ​។​

ចំពោះ​អ្នក​ដែល​មាន​ប្រព័ន្ធ​រំលាយ​អាហារ​មិនល្អ​ ត្រូវ​ជ្រើសរើស​ផ្លែ​ឈើ​ណា​ដែល​មាន​លក្ខណៈ​មិន​ជូរ​ពេក​ មិន​ផ្អែម​ពេក​។​ ចំពោះ​អ្នក​ដែល​រលាក​ក្រពះ​មិន​ត្រូវ​បរិភោគ​ប្រភេទ​ផ្លែ​ឈើ​ ដូច​ជា​ឪឡឹក​ ត្រស​ក្រ់​សូវ​...​។​

​ទី​២-​ហូប​ទឹក​ច្រើន​ មិន​ត្រូវ​ទទួលទាន​ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គា​សៈ​

​នៅ​ពេល​អាកាសធាតុ​ធម្មតា​ មិន​ក្ដៅ​ មិន​ត្រជាក់​ ក្នុង​មួយ​ថ្ងៃ​សរីរាង្គ​របស់​យើង​ ត្រូវការ​ទឹក​ពី​២.០០០-២.៤០០​ មី​លី​លី​ត្រ​ជា​ប្រចាំ​។​ ដោយសារ​សីតុណ្ហភាព​នៅ​ក្នុង​ឈាម​ ក្នុង​សរីរាង្គ​នា​ពេល​ព្រឹក​ខ្ពស់​ ដូច្នេះ​ក្រោយ​ពេល​ភ្ញាក់​ពី​ដំណេក​ អ្នក​ចាំបាច់​ត្រូវ​តែ​ផឹកទឹក​មួយ​កែវ​ធំ​ជា​មុន​។​ ដើម្បី​ជួយ​ កាត់​បន្ថយកម្ដៅ​ខ្លាំង​នៅ​ក្នុង​ខ្លួន​ និង​ពេញ​មួយ​យប់​ដែល​យើង​មិន​បាន​បញ្ចូល​ជាតិ​ទឹក​ក្នុង​រាង​កាយ​។​

ទី​៣-​ទទួលទានដំណេកៈ​

សីតុណ្ហភាព​ក្ដៅ​ខ្លាំង​ ធ្វើ​ឱ្យ​ការ​ផ្លាស់​ប្ដូរ​សារធាតុ​ក្នុង​សរីរាង្គ​ធ្វើ​សកម្មភាព​ខ្ពស់​ ធ្វើ​ឱ្យ​ ថាមពល​ក្នុង​រាង​កាយ​ឆាប់​ចុះ​ខ្សោយ​ក្លាយជា​ហេវ​ហត់​អស់កម្លាំង​។​ ហេតុ​ដូច្នេះ​ការ​ ទទួលទានដំណេក​ក្នុង​រដូវក្ដៅ​គ្រប់គ្រាន់​ មាន​សារៈសំខាន់​យ៉ាង​ខ្លាំង​ក្នុង​ការ​រក្សា​សុខភាព​ បង្កើន​ស្មារតី​ក្នុង​ពេលធ្វើការ​ងារ​។​ ដេក​ថ្ងៃ​ពេល​រដូវក្ដៅ​ក៏​មាន​សារៈសំខាន់​ដល់​រាង​កាយ​ និង​ខួរក្បាល​ផង​ដែរ​ ដោយ​ សារ​តែ​បាន​សម្រាក​គ្រប់គ្រាន់​។​

​ទី​៤-​មិន​ត្រូវ​ងូតទឹក​ត្រជាក់ៈ​

ពេល​សីតុណ្ហភាព​ខាងក្រៅ​ក្ដៅ​ខ្លាំង​ មនុស្ស​តែង​ចូល​ចិត្ដ​ងូតទឹក​ត្រជាក់​ដោយ​យល់​ឃើញ​ថា​មាន​អារម្មណ៍​ស្រស់ស្រាយ​ ប៉ុន្ដែ​តាម​ការ​ពិត​ក្ដៅ​ខ្លាំង​ហើយ​ងូតទឹក​ត្រជាក់​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សរីរាង្គ​។​ ដោយសារ​តែ​រាង​កាយ​របស់​មនុស្ស​ទទួល​ឥទ្ធិពល​កម្ដៅ​ពី​ខាងក្រៅ​យ៉ាង​ខ្លាំង​ទឹក​ត្រជាក់​នឹង​ធ្វើ​ឱ្យ​រន្ធ​រោម​រួម​តូច​យ៉ាង​ឆាប់រហ័ស​ ធ្វើ​ឱ្យ​កម្ដៅ​ក្នុង​សរីរាង្គ​មិន​អាច​ចេញ​មក​ក្រៅ​ទាន់​ពេលវេលា​ធ្វើ​ឱ្យ​ស្ទះ​ក្នុង​ រាង​កាយ​អាច​បង្ក​ឱ្យ​មាន​ជំងឺ​ឈឺក្បាល​វិលមុខ​ ហើយ​រាលដាល​មាន​កម្ដៅ​ក្ដៅ​ជាប់​ជា​និច្ច​។​ មធ្យោបាយ​ល្អ​ គឺ​ត្រូវ​ទុក​ឱ្យ​សរីរាង្គ​បញ្ចេញ​ញើស​ឱ្យ​អស់​ ហើយ​ទុក​ឱ្យ​កម្ដៅ​ជ្រៀត​ចេញ​មក​ក្រៅ​អស់​ចាំ​ងូត​ទឹកជា​រឿង​ល្អ​ប្រសើរ​បំផុត​ ៕