ធ្វើ​ឲ្យ​រាត្រី​ច័ន្ទ​ទឹកឃ្មុំ​ចង​ចាំ​អស់​មួយ​ជីវិត

ដោយ​ ៖ EIKE ថ្ងៃទី 13 តុលា 2011ម៉ោង 11:03:30

មនុស្ស​យើង​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ត្រូវ​តែ​មាន​“​លើក​ដំបូង​”​គ្រប់ៗ​គ្នា​។​ ប៉ុន្ដែ​គ្មាន​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ និង​មាន​អត្ថន័យ​ដែល​អាច​កាត់ថ្លៃ​បាន​ស្មើនឹង​ការ​រួម​សិច​លើក​ដំបូង​ក្នុង​ជីវិត​នោះ​ឡើយ​។​ អ្នក​រៀប​ការ​ ឬ​គូស្នេហ៍​ទាំងឡាយ​ហៅ​ការ​ជួប​គ្នា​ជាដំបូង​នេះ​ថា​ “​ជា​រាត្រី​ច័ន្ទ​ទឹកឃ្មុំ​”​ ត្រូវ​តែ​ធ្វើ​ឱ្យ​មាន​ន័យ​មាន​ខ្លឹម​ សារ​បំផុត​សម្រាប់​ជីវិត​ផ្ទាល់​របស់​ខ្លួន​។​

កាលពី​សម័យ​ឪពុក​ម្ដាយ​ឬ​តាម​យាយ​ជំនាន់​មុនៗ​ការ​បាត់បង​“​ព្រហ្មចារី​”​ម្នាក់ៗ​ត្រូវ​រក្សា​រហូត​ដល់​ថ្ងៃ​អាពាហ៍ពិពាហ៍​។​ មនុស្ស​សម័យ​នោះ​ចាត់​ទុក​ព្រហ្មចារី​ជា​របស់​សំខាន់​បំផុត​ក្នុង​ជីវិត​ ហើយ​ពុំ​សូវ​មានចំណេះ​ដឹង​ ទូលំទូលាយ​ផ្នែក​ការ​រួមដំណេក​ឡើយ​ ពោល​គឺ​ធ្វើ​អ្វី​ទៅ​តាម​ធម្មជាតិ​នៃ​ចំណេះដឹង​បន្ដិចបន្ដួច​រៀងៗ​ខ្លួន​។​ សម្រាប់​មនុស្ស​យុគសម័យ​ថ្មី​ចាប់ពី​សតវត្សរ៍​ទី​២១​នេះ​គេ​មិន​ល្ងិ​ត​ល្ងង់​ រឿង​ទាំង​អស់នេះ​ទៀត​ទេ​។​ ការ​បង្ហាត់​   បង្ហាញ​ថ្ងៃ​ដំបូង​ពេល​ដែល​ត្រូវ​ចូល​បន្ទប់​ផ្សំ​ដំណេក​រវាង​កូន​ក​ម្លោះ​កូនក្រមុំ​ថា​ត្រូវធ្វើ​អ្វី​ ខ្លះ​ពិត​ណាស់​ថា​ មនុស្ស​ជា​ច្រើន​ហាក់ដូចជា​មិន​មាន​បញ្ហា​ ប៉ុន្ដែ​ទោះបី​យ៉ាងណា​ក៏​មានការ​អល់ឯក​នៅ​ពេល​ចូល​បន្ទប់​ផ្សំ​ដំណេក​មក​ ដល់​នោះ​ដែរ​។​ ទោះបី​អ្នក​មិន​ចង់​ជួប​ជាមួយ​ស្ថានការណ៍​បែប​នេះ​មុន​នឹង​ក្រោយ​គ្រប់​គ្នា​ ក៏​ត្រូវ​មាន​ “​លើក​ដំបូង​”​ ដូច​គ្នា​ទាំងអស់​។​ មុន​ពេល​ដែល​អ្នក​ក្លាយជា​កូន​កំ​ឡោះ​ក្រមុំ​ដើរ​សំដៅ​ទៅ​កាន់​ទីលានប្រយុទ្ធ​ល្បែង​ស្នេហា​ដ៏​ ជ្រាលជ្រៅ​ប្រកបដោយ​ជោគជ័យ​នោះ​ អ្នក​ត្រូវ​ប្រាកដ​ក្នុង​ចិត្ដ​ហើយ​ឬ​នៅ​ថា​ត្រូវធ្វើ​វា​ឱ្យ​បាន​ល្អ​ឥត​ខ្ចោះ​នោះ​ ?​។​

​ប្រការ​សំខាន់​បំផុត​នោះ​ គឺជា​ពេល​ដែល​ត្រូវ​ឈរ​ទល់មុខ​អាក្រាត​កាយ​នៅ​ចំពោះ​មុខ​គ្នា​ជា​លើក​ដំបូង​។​ បរិយាកាស​បែ​បេ​នះ​ បង្ក​ការ​រំជើបរំជួល​លាយឡំ​ដោយ​ការ​ខ្មាស់​អៀន​រហូត​ដល់​អ្នកខ្លះ​អាច​ធ្វើ​អ្វី​មិន​ត្រូវ​ឡើយ​។​ មានកូន​ក្រមុំ​ខ្លះ​បាត់​ម្ចាស់​ការ​ខ្លួនឯង​ បណ្ដោយ​ឱ្យ​កូន​កំ​ឡោះ​របស់​ខ្លួន​ជា​អ្នក​ចាត់​ ចែង​តាំងពី​ពេល​ចាប់ផ្ដើម​រហូត​ដល់​ចប់​ចុង​ចប់​ដើម​។​ ជាង​នេះ​ទៅ​ទៀត​ បើ​ស្ដ្រី​និង​ បុរស​ទាំង​ពីរ​នាក់​បាន​ព្រមព្រៀង​គ្នា​រួម​សិច​មុន​ពេល​ដែល​រួម​រស់នៅ​ជាមួយ​គ្នា​ជា​លក្ខណៈ​ ប្ដី​ប្រពន្ធ​ផង​នោះ​អាការ​លើក​ដំបូង​របស់​អ្នក​ទាំង​ពីរ​ប្រៀប​ដូច​ជា​ក្មេង​លួច​ស៊ី​នំ​ ហើយ​ខ្លាច​មនុស្ស​ចាស់​ដឹង​ឬ​ទាន់​ គឺ​រួម​ទាំង​ភ័យ​ខ្លាច​និង​រំជួល​ចិត្ដរក​អ្វី​ប្រៀបផ្ទឹម​ពុំ​ត្រូវ​ ។​

សូម​ធ្វើការ​ដាស់តឿន​ថា​ គួរ​សម្រួល​ផ្លូវ​អារម្មណ៍​ឱ្យ​នឹងន៎​ ព្រោះ​នៅ​ពេល​រាង​កាយ​ មាន​សេចក្ដី​ត្រូវការ​កើតឡើង​ គួរ​បណ្ដែតបណ្ដោយ​ឱ្យ​វា​កើត​ទៅ​តាម​ធម្មជាតិ​គ្រប់យ៉ាង​ វា​នឹង​ឆ្លងកាត់​ទៅ​យ៉ាង​ប្រសើរ​ហើយ​ជា​ពិសេស​ កុំ​ភ្លេច​ត្រូវ​មានការ​បបោសអង្អែល​លួងលោម​ជា​មុន​សិន​មុន​នឹង​ចាប់ផ្ដើម​។​ កុំ​តក់ក្រហល់​ធ្វើ​មើល​តែ​មិន​បាន​“​ឆាន់​”​ខ្លាច​ដាច់​ពោះ​ស្លាប់​នោះ​។​ ត្រូវ​បង្កើត​បរិយាកាស​នេះ​ឱ្យ​មាន​អនុស្សាវរីយ៍​វែង​ឆ្ងាយ​ហើយ​ភ្លេច​គិត​ថា​“​គ្រា​ដំបូង​”​នេះ​មាន​ន័យ​សម្រាប់​ជីវិត​ជា​រៀង​រហូត​។​

ប្រការ​គួរ​ចង​ចាំ​សំខាន់​បំផុត​នា​ពេល​បច្ចុប្បន្នរ​នេះ​ គឺ​មុន​ពេល​ដែល​រួម​សិច​ជា​លើក​ដំបូង​អ្នក​ត្រូវ​ប្រាកដ​ថា​ ទាំង​ពីរ​នាក់​គ្មាន​រោគ​ ពិសេស​គឺ​រោគ​អេ​ដស៍​ដែល​គេ​ចាត់​ទុក​ថា​ជា​មេរោគ​“​បិសាច​”​ដ៏​អាក្រក់​។​ អ្វី​ដែល​មិន​ ត្រូវ​ភ្លេច​គឺ​ស្រោមអនាម័យ​ឬ​ថ្នាំ​ពន្យារកំណើត​ បើសិន​មិន​ទាន់​ចង់បាន​កូន​មុន​ដែល​ខ្លួន​ត្រូវការ​នោះ​។​

​បើ​និយាយ​អំពី​រាង​កាយ​វិញ​នោះ​អ្នក​ត្រូវ​តែ​ស្អាតបាត​ប្រាសចាក​ក្លិន​អាក្រក់​ ព្រោះ​វា​ជា​អនុស្សាវរីយ៍​មិនល្អ​។​ ចំណែក​ការ​រួម​ភេទ​កុំ​ចេះ​តែ​ធ្វើ​ឱ្យ​តែ​បាន​ដូច​ជា​ឆក់​ឱកាស​លើ​រថយន្ដ​ឬ​ទី​ស្ងាត់​ទីប្រជុំជន​ធ្វើ​យ៉ាងណា​ឱ្យ​បាន​សម្រេច​ទៅ​តាម​ការ​នឹក​ចង់​។​ ការ​បោះបង់​ព្រហ្មចារី​យ៍​លើក​ដំបូង​របៀប​នេះ​ គឺ​ពិត​ ជា​គ្មាន​ន័យ​គ្មាន​ខ្លឹមសារ​សោះ​ទ្បើ​យ​។​ អ្នក​ចិត្ដសាស្ដ្រ​ជា​ច្រើន​តែងតែ​ផ្ដល់​ដំបូន្មាន​ថា​ ការ​លះបង់​ “​លើក​ដំបូង​”​  ក្នុង​ជីវិត​នេះ​ត្រូវ​ចំណាយពេល​ថ្នាក់ថ្នម​គ្នា​ឱ្យ​បាន​យូរ​ឬ​រហូត​ ដល់​បី​ថ្ងៃ​ស្ថិត​តែ​ក្នុង​បន្ទប់​ផ្សំ​ដំណេក​វា​ជា​ការ​ ល្អ​បំផុត​។​ ឱកាស​នោះ​អ្នក​នឹង​បាន​ថ្នាក់ថ្នម​គ្នា​យ៉ាង​ពេញទំហឹង​។​ ទោះបី​យ៉ាងណា​ក្ដី​រាត្រី​ ទឹកឃ្មុំ​មិន​ត្រូវ​ងប់ងុល​តែ​ពី​បញ្ហា​ផ្លូវ​សិច​ពេក​ឡើយ​ ព្រោះ​ការ​ឆ្ងាញ់​អាហារ​ថ្មីថ្មោង​រហូត​ បរិភោគ​ច្រើន​ដង​ពេក​នាំ​ឱ្យ​ឆាប់​ទ្រ​លាន់​ គួរ​អនុវត្ដ​មួយៗ​ដើម្បី​ឱ្យ​មុខម្ហូប​នេះ​ឆ្ងាញ់​បាន​យូរថ្ងៃ​។​ ត្រូវ​រក​ការ​ថ្នាក់ថ្នម​ និង​ការ​បង្កើន​ការ​យល់ចិត្ដ​គ្នា​ក្នុងអំឡុងពេល​នេះ​គឺជា​ប្រការ​សំខាន់​បំផុត​។​  ស្ដ្រី​-​បុរស​ គួរតែ​ “​កុំ​ខ្លាច​”​ ថ្ងៃ​លើក​ដំបូង​នេះ​ត្រូវ​តែ​ធ្វើ​ចិត្ដ​ឱ្យ​ក្លាហាន​។​ បើ​មិន​ប្រាកដ​ក្នុង​ចិត្ដ​ចាំបាច់​ត្រូវធ្វើ​អ្វីមួយ​នោះ​ គួរ​បែរមក​ជជែក​ពិភាក្សា​គ្នា​យ៉ាង​បើកចំហ​រៀងៗ​ខ្លួន​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ ដែល​កើត​មាន​ឡើង​។​ អារម្មណ៍​និង​សេចក្ដី​ត្រូវការ​ទាំងនេះ​នឹង​ជួយ​បង្ហាត់បង្ហាញ​ឱ្យ​អ្នក​ទាំង​ពីរ​ឱ្យ​ដឹក​ដៃ​គ្នា​ឆ្ពោះទៅ​កាន់​ទ្វារ​ឋានសួគ៌​ជាន់​ទី​៧​បាន​យ៉ាង​ជោគជ័យ​។​ បញ្ហា​មួយ​ដែល​ ត្រូវ​ដាស់តឿន​ចំពោះ​បុរស​គឺ​ការ​រួម​សិច​ជា​លើក​ដំបូង​នេះ​សូមកុំ​ប្រញាប់ប្រញាល់​ខ្លាំង​ពេក​ ព្រោះ​បើសិន​រាង​កាយ​របស់​ស្ដ្រី​មិន​ទាន់​ទទួល​នោះ​អាច​បង្ក​នូវ​ការ​ឈឺចាប់​ ហើយដោយ​សារ​មូល​ហេតុនេះ​ធ្វើ​ឱ្យ​នាង​ខ្លាចរអា​ក្នុង​ការ​រួម​ភេទ​លើក​ក្រោយៗ​បន្ដ​ទៀត​។​ កុំ​ភ្លេច​ថា​ ការ​ប្រើប្រាស់​ពេលវេលា​បបោសអង្អែល​នឹង​ ជួយ​ឱ្យ​អ្នក​ទាំង​ពីរ​បាន​ធូរស្បើយ​ផុត​ពី​ការ​ភ័យ​ខ្លាច​និង​ទុក្ខ​កង្វល់​ចេញពី​ខ្លួន​បាន​។​     ​

ព្រម​ជាមួយ​នេះ​វា​ក៏​ជួយ​ដុត​បញ្ឆេះ​ឱ្យ​រាង​កាយ​ដំណើរការ​យ៉ាង​ល្អ​រហូត​ធ្វើ​ឱ្យ​ការ​រួមដំណេក​ប្រព្រឹត្ដ​ទៅ​ដល់​កោះ​ត្រើយ​ ។​

គួរ​ចង​ចាំ​ថា​ ក្នុង​ថ្ងៃ​សំខាន់​បែប​នេះ​លោក​អ្នក​គួរ​បរិភោគ​អាហារ​បន្ដិចបន្ដួច​បាន​ហី​យ​ គ្រាន់តែ​សម្រន់​ក្រពះ​ ព្រោះ​បើ​បរិភោគ​ឆ្អែត​ពេក​ឈាម​នឹងរ​ត់ទៅ​ត្រង់​ក្រពះ​ច្រើន​ដើម្បី​ជួយ​ក្នុង​ការ​កិន​រំលាយ​អាហារ​ ធ្វើ​ឱ្យ​កម្សួល​អារម្មណ៍​ផ្លូវភេទ​ថយ​ចុះ​ ។​    ​សម្រាប់​បញ្ហា​មួយទៀត​ គឺ​ហាម​ផឹកស្រា​ច្រើន​ពេក​ ព្រោះ​អាច​ធ្វើ​ឱ្យ​បាត់បង់​អារម្មណ៍​ថា​ ខ្លួន​កំពុង​ស្ថិត​នៅ​ក្នុងអំឡុងពេល​នៃ​រាត្រី​ច័ន្ទ​ទឹកឃ្មុំ​ ហើយ​ធ្វើ​ឱ្យ​មិន​ចង​ចាំ​ថ្ងៃនេះ​បាន​ ​ស្វែងរក​បទ​ពិសោធន៍​កាន់តែ​ច្រើន​សម្បូរ​បែប​នៅ​ក្នុង​ដំណើរ​រួមរ័ក​បាន​ន័យ​ថា​ យើង​បាន​ស្វែងរក​ម្ហូបអាហារ​ ដែល​មាន​រសជាតិ​ឆ្ងាញ់​សម្រាប់​ជីវិត​យើង​។​ គូស្នេហ៍​ដែល​ចេះ​ធ្វើ​ឱ្យ​ដំណើរ​រួមរ័ក​ឈាន​ទៅ​ដល់​ភាព​ អស្ចារ្យ​និង​ឈាន​ទៅ​ជា​ស្នេហា​បែប​ផ្សងព្រេង​ ពិតជា​ដំណើរការ​នៃ​ការ​ថែរក្សា​ស្នេហា​ឱ្យ​កាន់តែ​ផ្អែមល្ហែម​លន្លង់លន្លោច​និង​ស្ថិតស្ថេរ​យូរអង្វែង​តទៅ​ទៀត​។​ ចង់បាន​យ៉ាងនេះ​គឺ​គូស្នេហ៍​គួរ​ភ្លក្ស​រសជាតិ​និង​បង្កើន​ឱកាស​ដ៏​អស្ចារ្យ​មួយ​។​

​បង្កើតពេលវេលារួមរ័កផ្អែមល្ហែម

នៅ​ពេល​ដែល​គូស្នេហ៍​ទាំងឡាយ​ស្ថិត​នៅ​ជាមួយ​គ្នា​នៅ​ក្នុង​ទីកន្លែង​ណាមួយ​ឬ​បន្ទប់​ណាមួយ​ ហេតុ​អ្វី​បានជា​គូស្នេហ៍​ទាំងនេះ​មិន​ឆ្លៀត​ដណ្ដើម​យក​ឱកាស​ដ៏​ល្អ​មួយ​នេះ​បង្កើត​ ឡើង​នូវ​រសជាតិ​ស្នេហា​ឱ្យ​ផ្អែមល្ហែម​ទៅ​?​ ការ​បង្កើត​ឡើង​នូវ​ពាក្យពេចន៍​ប្រលោម​ស្នេហ៍​ មាន​លក្ខណៈ​ស៊ីជម្រៅ​ចាក់​ដោត​យ៉ាង​ជ្រៅ​ទៅ​ក្នុង​បេះដូង​ធ្វើ​ឱ្យ​ព្រលឹង​វិញ្ញាណ​វេញ​ចូល​គ្នា​ជា​ធ្លុង​យ៉ាង​ណែន​បង្កើន​នូវ​ចំណង​ស្នេហ៍​ យ៉ាង​អណ្ដែតអណ្ដូង​ ហើយ​រុញ​អារម្មណ៍​បង្កើត​ជា​អារម្មណ៍​ចង់​រួមរ័ក​យ៉ាង​សន្សឹមៗ​ នោះ​គឺ​ពិតជា​ចំណង​ស្នេហ៍​មួយ​ប្រភេទ​ដែល​ គូស្នេហ៍​តែងតែ​ភ្លេច​រំលឹក​ ដល់​យូរៗ​ទៅ​ដំណើរ​រួមរ័ក​របស់​គូស្នេហ៍​ប្រព្រឹត្ដ​ទៅ​តាម​បែប​ដដែលៗ​ ដែល​នាំ​ទៅ​ដល់​ភាព​ធុញទ្រាន់​ជា​ពុំខាន​។​ ​លោក​ Deb​ Levine​ អ្នកនិពន្ធ​សៀវភៅ​  ទាក់ទង​ទៅ​នឹង​សេចក្ដីសុខ​នៃ​ការ​រួមរ័ក​ The​ Joy​ of​ Cybersex​ បាន​លើក​ឡើង​ថា​ “​នៅ​  ពេល​គូស្នេហ៍​ចេះ​ពន្យារពេល​រួម​ស្នេហ៍​ប្រកបដោយ​អត្ថន័យ​ពេញលេញ​ ហើយ​ព្យាយាម​ អូស​បន្លាយ​ការ​ចេញ​ទឹកកាម​ឱ្យ​កាន់តែ​យូរ​ ហើយ​វា​ជា​ស្នេហា​មួយ​នៅ​តាម​ទីកន្លែង​ប្លែកៗ​ ដូច​ជា​នៅ​មាត់សមុទ្រ​នៅ​វាល​ចំការ​ឬ​ល្អាង​ភ្នំ​នោះ​គឺ​បា​ន័យ​ថា​ អ្នក​បាន​ស្វែងរក​ភាព​កក់ក្ដៅ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ជា​ការ​កសាង​គ្រឹះ​ នៃ​ចំណង​ស្នេហ៍​ឱ្យ​កាន់តែ​ផ្អែមល្ហែម​ស៊ីជម្រៅ​”​។​   

ចំណង​ខាង​កាមារម្មណ៍​គឺជា​ការ​អូស​បន្លាយ​អារម្មណ៍​ស្នេហ៍​អូស​បន្លាយ​ការ​យកចិត្ដទុកដាក់​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ មិន​ខ្ជះខ្ជាយ​សេចក្ដី​ស្រឡាញ់​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។​ បំណង​សំខាន់​បំផុត​គឺ​ការ​កសាង​សេចក្ដី​ជឿ​ទុកចិត្ដ​និង​ការ​រក្សា​សន្ដិសុខ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។​ លោក​ Levine​ និយាយ​ទៀត​ថា​ “​អ្វី​ដែល​ជា​មូលដ្ឋាន​គ្រឹះ​នេះ​គឺ​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ស្និទ្ធស្នាល​ ព្រោះថា​ អ្នក​អាច​ធ្វើ​ឱ្យ​បន្ទប់ដេក​របស់​អ្នក​ក្លាយជា​បន្ទប់​ប្រកបដោយ​ការ​ផ្ដល់​នូវ​ការ​សប្បាយ​រីករាយ​ឱ្យ​ គ្នា​ទៅ​វិញ​ទៅ​មក​មិនមែន​គ្រាន់តែ​ដើម្បី​ការ​រួមរ័ក​នោះ​ទេ​ ៕