
ធ្វើឲ្យរាត្រីច័ន្ទទឹកឃ្មុំចងចាំអស់មួយជីវិត
ដោយ ៖ EIKE ថ្ងៃទី 13 តុលា 2011ម៉ោង 11:03:30
មនុស្សយើងធ្វើអ្វីៗគ្រប់យ៉ាងត្រូវតែមាន“លើកដំបូង”គ្រប់ៗគ្នា។ ប៉ុន្ដែគ្មានអ្វីដែលគួរឱ្យភ្ញាក់ផ្អើល និងមានអត្ថន័យដែលអាចកាត់ថ្លៃបានស្មើនឹងការរួមសិចលើកដំបូងក្នុងជីវិតនោះឡើយ។ អ្នករៀបការ ឬគូស្នេហ៍ទាំងឡាយហៅការជួបគ្នាជាដំបូងនេះថា “ជារាត្រីច័ន្ទទឹកឃ្មុំ” ត្រូវតែធ្វើឱ្យមានន័យមានខ្លឹម សារបំផុតសម្រាប់ជីវិតផ្ទាល់របស់ខ្លួន។
កាលពីសម័យឪពុកម្ដាយឬតាមយាយជំនាន់មុនៗការបាត់បង“ព្រហ្មចារី”ម្នាក់ៗត្រូវរក្សារហូតដល់ថ្ងៃអាពាហ៍ពិពាហ៍។ មនុស្សសម័យនោះចាត់ទុកព្រហ្មចារីជារបស់សំខាន់បំផុតក្នុងជីវិត ហើយពុំសូវមានចំណេះដឹង ទូលំទូលាយផ្នែកការរួមដំណេកឡើយ ពោលគឺធ្វើអ្វីទៅតាមធម្មជាតិនៃចំណេះដឹងបន្ដិចបន្ដួចរៀងៗខ្លួន។ សម្រាប់មនុស្សយុគសម័យថ្មីចាប់ពីសតវត្សរ៍ទី២១នេះគេមិនល្ងិតល្ងង់ រឿងទាំងអស់នេះទៀតទេ។ ការបង្ហាត់ បង្ហាញថ្ងៃដំបូងពេលដែលត្រូវចូលបន្ទប់ផ្សំដំណេករវាងកូនកម្លោះកូនក្រមុំថាត្រូវធ្វើអ្វី ខ្លះពិតណាស់ថា មនុស្សជាច្រើនហាក់ដូចជាមិនមានបញ្ហា ប៉ុន្ដែទោះបីយ៉ាងណាក៏មានការអល់ឯកនៅពេលចូលបន្ទប់ផ្សំដំណេកមក ដល់នោះដែរ។ ទោះបីអ្នកមិនចង់ជួបជាមួយស្ថានការណ៍បែបនេះមុននឹងក្រោយគ្រប់គ្នា ក៏ត្រូវមាន “លើកដំបូង” ដូចគ្នាទាំងអស់។ មុនពេលដែលអ្នកក្លាយជាកូនកំឡោះក្រមុំដើរសំដៅទៅកាន់ទីលានប្រយុទ្ធល្បែងស្នេហាដ៏ ជ្រាលជ្រៅប្រកបដោយជោគជ័យនោះ អ្នកត្រូវប្រាកដក្នុងចិត្ដហើយឬនៅថាត្រូវធ្វើវាឱ្យបានល្អឥតខ្ចោះនោះ ?។
ប្រការសំខាន់បំផុតនោះ គឺជាពេលដែលត្រូវឈរទល់មុខអាក្រាតកាយនៅចំពោះមុខគ្នាជាលើកដំបូង។ បរិយាកាសបែបេនះ បង្កការរំជើបរំជួលលាយឡំដោយការខ្មាស់អៀនរហូតដល់អ្នកខ្លះអាចធ្វើអ្វីមិនត្រូវឡើយ។ មានកូនក្រមុំខ្លះបាត់ម្ចាស់ការខ្លួនឯង បណ្ដោយឱ្យកូនកំឡោះរបស់ខ្លួនជាអ្នកចាត់ ចែងតាំងពីពេលចាប់ផ្ដើមរហូតដល់ចប់ចុងចប់ដើម។ ជាងនេះទៅទៀត បើស្ដ្រីនិង បុរសទាំងពីរនាក់បានព្រមព្រៀងគ្នារួមសិចមុនពេលដែលរួមរស់នៅជាមួយគ្នាជាលក្ខណៈ ប្ដីប្រពន្ធផងនោះអាការលើកដំបូងរបស់អ្នកទាំងពីរប្រៀបដូចជាក្មេងលួចស៊ីនំ ហើយខ្លាចមនុស្សចាស់ដឹងឬទាន់ គឺរួមទាំងភ័យខ្លាចនិងរំជួលចិត្ដរកអ្វីប្រៀបផ្ទឹមពុំត្រូវ ។
សូមធ្វើការដាស់តឿនថា គួរសម្រួលផ្លូវអារម្មណ៍ឱ្យនឹងន៎ ព្រោះនៅពេលរាងកាយ មានសេចក្ដីត្រូវការកើតឡើង គួរបណ្ដែតបណ្ដោយឱ្យវាកើតទៅតាមធម្មជាតិគ្រប់យ៉ាង វានឹងឆ្លងកាត់ទៅយ៉ាងប្រសើរហើយជាពិសេស កុំភ្លេចត្រូវមានការបបោសអង្អែលលួងលោមជាមុនសិនមុននឹងចាប់ផ្ដើម។ កុំតក់ក្រហល់ធ្វើមើលតែមិនបាន“ឆាន់”ខ្លាចដាច់ពោះស្លាប់នោះ។ ត្រូវបង្កើតបរិយាកាសនេះឱ្យមានអនុស្សាវរីយ៍វែងឆ្ងាយហើយភ្លេចគិតថា“គ្រាដំបូង”នេះមានន័យសម្រាប់ជីវិតជារៀងរហូត។
ប្រការគួរចងចាំសំខាន់បំផុតនាពេលបច្ចុប្បន្នរនេះ គឺមុនពេលដែលរួមសិចជាលើកដំបូងអ្នកត្រូវប្រាកដថា ទាំងពីរនាក់គ្មានរោគ ពិសេសគឺរោគអេដស៍ដែលគេចាត់ទុកថាជាមេរោគ“បិសាច”ដ៏អាក្រក់។ អ្វីដែលមិន ត្រូវភ្លេចគឺស្រោមអនាម័យឬថ្នាំពន្យារកំណើត បើសិនមិនទាន់ចង់បានកូនមុនដែលខ្លួនត្រូវការនោះ។
បើនិយាយអំពីរាងកាយវិញនោះអ្នកត្រូវតែស្អាតបាតប្រាសចាកក្លិនអាក្រក់ ព្រោះវាជាអនុស្សាវរីយ៍មិនល្អ។ ចំណែកការរួមភេទកុំចេះតែធ្វើឱ្យតែបានដូចជាឆក់ឱកាសលើរថយន្ដឬទីស្ងាត់ទីប្រជុំជនធ្វើយ៉ាងណាឱ្យបានសម្រេចទៅតាមការនឹកចង់។ ការបោះបង់ព្រហ្មចារីយ៍លើកដំបូងរបៀបនេះ គឺពិត ជាគ្មានន័យគ្មានខ្លឹមសារសោះទ្បើយ។ អ្នកចិត្ដសាស្ដ្រជាច្រើនតែងតែផ្ដល់ដំបូន្មានថា ការលះបង់ “លើកដំបូង” ក្នុងជីវិតនេះត្រូវចំណាយពេលថ្នាក់ថ្នមគ្នាឱ្យបានយូរឬរហូត ដល់បីថ្ងៃស្ថិតតែក្នុងបន្ទប់ផ្សំដំណេកវាជាការ ល្អបំផុត។ ឱកាសនោះអ្នកនឹងបានថ្នាក់ថ្នមគ្នាយ៉ាងពេញទំហឹង។ ទោះបីយ៉ាងណាក្ដីរាត្រី ទឹកឃ្មុំមិនត្រូវងប់ងុលតែពីបញ្ហាផ្លូវសិចពេកឡើយ ព្រោះការឆ្ងាញ់អាហារថ្មីថ្មោងរហូត បរិភោគច្រើនដងពេកនាំឱ្យឆាប់ទ្រលាន់ គួរអនុវត្ដមួយៗដើម្បីឱ្យមុខម្ហូបនេះឆ្ងាញ់បានយូរថ្ងៃ។ ត្រូវរកការថ្នាក់ថ្នម និងការបង្កើនការយល់ចិត្ដគ្នាក្នុងអំឡុងពេលនេះគឺជាប្រការសំខាន់បំផុត។ ស្ដ្រី-បុរស គួរតែ “កុំខ្លាច” ថ្ងៃលើកដំបូងនេះត្រូវតែធ្វើចិត្ដឱ្យក្លាហាន។ បើមិនប្រាកដក្នុងចិត្ដចាំបាច់ត្រូវធ្វើអ្វីមួយនោះ គួរបែរមកជជែកពិភាក្សាគ្នាយ៉ាងបើកចំហរៀងៗខ្លួនដើម្បីជួយដោះស្រាយបញ្ហាផ្សេងៗ ដែលកើតមានឡើង។ អារម្មណ៍និងសេចក្ដីត្រូវការទាំងនេះនឹងជួយបង្ហាត់បង្ហាញឱ្យអ្នកទាំងពីរឱ្យដឹកដៃគ្នាឆ្ពោះទៅកាន់ទ្វារឋានសួគ៌ជាន់ទី៧បានយ៉ាងជោគជ័យ។ បញ្ហាមួយដែល ត្រូវដាស់តឿនចំពោះបុរសគឺការរួមសិចជាលើកដំបូងនេះសូមកុំប្រញាប់ប្រញាល់ខ្លាំងពេក ព្រោះបើសិនរាងកាយរបស់ស្ដ្រីមិនទាន់ទទួលនោះអាចបង្កនូវការឈឺចាប់ ហើយដោយសារមូលហេតុនេះធ្វើឱ្យនាងខ្លាចរអាក្នុងការរួមភេទលើកក្រោយៗបន្ដទៀត។ កុំភ្លេចថា ការប្រើប្រាស់ពេលវេលាបបោសអង្អែលនឹង ជួយឱ្យអ្នកទាំងពីរបានធូរស្បើយផុតពីការភ័យខ្លាចនិងទុក្ខកង្វល់ចេញពីខ្លួនបាន។
ព្រមជាមួយនេះវាក៏ជួយដុតបញ្ឆេះឱ្យរាងកាយដំណើរការយ៉ាងល្អរហូតធ្វើឱ្យការរួមដំណេកប្រព្រឹត្ដទៅដល់កោះត្រើយ ។
គួរចងចាំថា ក្នុងថ្ងៃសំខាន់បែបនេះលោកអ្នកគួរបរិភោគអាហារបន្ដិចបន្ដួចបានហីយ គ្រាន់តែសម្រន់ក្រពះ ព្រោះបើបរិភោគឆ្អែតពេកឈាមនឹងរត់ទៅត្រង់ក្រពះច្រើនដើម្បីជួយក្នុងការកិនរំលាយអាហារ ធ្វើឱ្យកម្សួលអារម្មណ៍ផ្លូវភេទថយចុះ ។ សម្រាប់បញ្ហាមួយទៀត គឺហាមផឹកស្រាច្រើនពេក ព្រោះអាចធ្វើឱ្យបាត់បង់អារម្មណ៍ថា ខ្លួនកំពុងស្ថិតនៅក្នុងអំឡុងពេលនៃរាត្រីច័ន្ទទឹកឃ្មុំ ហើយធ្វើឱ្យមិនចងចាំថ្ងៃនេះបាន ស្វែងរកបទពិសោធន៍កាន់តែច្រើនសម្បូរបែបនៅក្នុងដំណើររួមរ័កបានន័យថា យើងបានស្វែងរកម្ហូបអាហារ ដែលមានរសជាតិឆ្ងាញ់សម្រាប់ជីវិតយើង។ គូស្នេហ៍ដែលចេះធ្វើឱ្យដំណើររួមរ័កឈានទៅដល់ភាព អស្ចារ្យនិងឈានទៅជាស្នេហាបែបផ្សងព្រេង ពិតជាដំណើរការនៃការថែរក្សាស្នេហាឱ្យកាន់តែផ្អែមល្ហែមលន្លង់លន្លោចនិងស្ថិតស្ថេរយូរអង្វែងតទៅទៀត។ ចង់បានយ៉ាងនេះគឺគូស្នេហ៍គួរភ្លក្សរសជាតិនិងបង្កើនឱកាសដ៏អស្ចារ្យមួយ។
បង្កើតពេលវេលារួមរ័កផ្អែមល្ហែម
នៅពេលដែលគូស្នេហ៍ទាំងឡាយស្ថិតនៅជាមួយគ្នានៅក្នុងទីកន្លែងណាមួយឬបន្ទប់ណាមួយ ហេតុអ្វីបានជាគូស្នេហ៍ទាំងនេះមិនឆ្លៀតដណ្ដើមយកឱកាសដ៏ល្អមួយនេះបង្កើត ឡើងនូវរសជាតិស្នេហាឱ្យផ្អែមល្ហែមទៅ? ការបង្កើតឡើងនូវពាក្យពេចន៍ប្រលោមស្នេហ៍ មានលក្ខណៈស៊ីជម្រៅចាក់ដោតយ៉ាងជ្រៅទៅក្នុងបេះដូងធ្វើឱ្យព្រលឹងវិញ្ញាណវេញចូលគ្នាជាធ្លុងយ៉ាងណែនបង្កើននូវចំណងស្នេហ៍ យ៉ាងអណ្ដែតអណ្ដូង ហើយរុញអារម្មណ៍បង្កើតជាអារម្មណ៍ចង់រួមរ័កយ៉ាងសន្សឹមៗ នោះគឺពិតជាចំណងស្នេហ៍មួយប្រភេទដែល គូស្នេហ៍តែងតែភ្លេចរំលឹក ដល់យូរៗទៅដំណើររួមរ័ករបស់គូស្នេហ៍ប្រព្រឹត្ដទៅតាមបែបដដែលៗ ដែលនាំទៅដល់ភាពធុញទ្រាន់ជាពុំខាន។ លោក Deb Levine អ្នកនិពន្ធសៀវភៅ ទាក់ទងទៅនឹងសេចក្ដីសុខនៃការរួមរ័ក The Joy of Cybersex បានលើកឡើងថា “នៅ ពេលគូស្នេហ៍ចេះពន្យារពេលរួមស្នេហ៍ប្រកបដោយអត្ថន័យពេញលេញ ហើយព្យាយាម អូសបន្លាយការចេញទឹកកាមឱ្យកាន់តែយូរ ហើយវាជាស្នេហាមួយនៅតាមទីកន្លែងប្លែកៗ ដូចជានៅមាត់សមុទ្រនៅវាលចំការឬល្អាងភ្នំនោះគឺបាន័យថា អ្នកបានស្វែងរកភាពកក់ក្ដៅឱ្យគ្នាទៅវិញទៅមក និងជាការកសាងគ្រឹះ នៃចំណងស្នេហ៍ឱ្យកាន់តែផ្អែមល្ហែមស៊ីជម្រៅ”។
ចំណងខាងកាមារម្មណ៍គឺជាការអូសបន្លាយអារម្មណ៍ស្នេហ៍អូសបន្លាយការយកចិត្ដទុកដាក់ឱ្យគ្នាទៅវិញទៅមក មិនខ្ជះខ្ជាយសេចក្ដីស្រឡាញ់ឱ្យគ្នាទៅវិញទៅមក។ បំណងសំខាន់បំផុតគឺការកសាងសេចក្ដីជឿទុកចិត្ដនិងការរក្សាសន្ដិសុខឱ្យគ្នាទៅវិញទៅមក។ លោក Levine និយាយទៀតថា “អ្វីដែលជាមូលដ្ឋានគ្រឹះនេះគឺធ្វើឱ្យមានអារម្មណ៍ស្និទ្ធស្នាល ព្រោះថា អ្នកអាចធ្វើឱ្យបន្ទប់ដេករបស់អ្នកក្លាយជាបន្ទប់ប្រកបដោយការផ្ដល់នូវការសប្បាយរីករាយឱ្យ គ្នាទៅវិញទៅមកមិនមែនគ្រាន់តែដើម្បីការរួមរ័កនោះទេ ៕
