សរីរាង្គ​៦​មុខ​ដែល​ត្រូវ​ត្រួតពិនិត្យ​រៀង​រាល់​ព្រឹក

ដោយ​ ៖ នគរវត្ត ថ្ងៃទី 13 តុលា 2011ម៉ោង 10:26:46

​​សរីរាង្គ​ទាំង​៦​មុខ​ខាងក្រោម​នេះ​វា​នឹង​ផ្ដល់​សញ្ញា​ដល់​យើង​នៅ​ពេល​សុខភាព​និង​រាង​កាយ​របស់​យើង​ជួប​ ប្រទះ​នឹង​បញ្ហា​ផ្សេងៗ​។​ ការ​ពិនិត្យ​សរីរាង្គ​ទាំង​៦​មុខ​ជួយ​ឱ្យ​យើង​រក​ឃើញ​ជំងឺ​តម្កាត់​ផ្សេងៗ​ ងាយស្រួល​ទប់ស្កាត់​ជា​មុន​។​

1-​ក្រចកដៃ​
​ប្រសិនបើ​មើលឃើញ​មាន​ឆ្នូត​ស្រអាប់​លើ​ក្រចកដៃ​ពណ៌​លឿង​-​ត្នោត​ ឬ​ឆ្នូត​ខ្មៅ​ជា​សញ្ញា​បង្ហាញ​ថា​ កោសិកា​មាន​របួស​អាច​ជា​ដុំ​ពក​កំណាច​នៃ​ជំងឺមហារីក​។​ ប្រសិនបើ​រក​ឃើញ​នឹង​ឆាប់​ព្យាបាល​ប្រមាណ​ជាង​៩៥%​ នៃ​ករណី​អាច​ព្យាបាល​ជា​។​ អាស្រ័យ​ហេតុនេះ​អ្នក​មិន​ត្រូវ​រំលង​ចោល​ឆ្នូត​ពណ៌​ស្រអាប់​នេះ​ ប្រសិនបើ​ឃើញ​វា​លេច​ចេញ​មក​បង្ហាញ​ជា​សញ្ញា​។​ ប្រសិនបើ​អ្នក​មើលឃើញ​ឆ្នូត​ដែល​ពណ៌​ស​ស្ថិត​នៅ​ទទឹង​លើ​ផ្ទៃ​ច្រក​ដៃ​ អម​ជាមួយ​នូវ​អាកា​រៈ​អស់កម្លាំង​ថ្មីៗ​នេះ​ទោះ​វា​អាច​ជា​ដំណឹង​អាក្រក់​សម្រាប់​ក្រលៀន​របស់​អ្នក​។​ នេះ​អាច​ជា​សញ្ញា​មួយ​ថា​ក្រលៀន​កំពុង​មិន​អាច​ច្រោះ​ប្រ​តូ​អ៊ី​ន​របស់​អ្នក​ដូច​ធម្មតា​ ហើយ​រឿង​នេះ​អាច​នាំ​ដល់​ការ​ខ្សោយក្រលៀន​។​ អាស្រ័យ​ហេតុនេះ​សូម​ប្រញាប់​ទៅ​ពិនិត្យ​ទឹកមូត្រ​ដើម្បី​រក​ ឃើញ​រោគ​សញ្ញា​ ។​

2-​រោមភ្នែក​
​ប្រសិនបើ​អ្នក​ឃើញ​ភ្នែក​តូច​ជាង​មុន​ឬ​មាន​ដុំ​ពក​ស​ នោះ​អាច​ជា​កត្ដា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​មួយ​ចំពោះ​បេះដូង​ ដោយសារ​មាន​កម្រិត​កូ​ឡេ​ស្ដេ​រ៉ូ​ល​ខ្ពស់​ ។​

3-​អំពី​ក្លៀក​
​ប្រសិនបើ​អ្នក​ឃើញ​ស្បែក​ត្រង់​ក្លៀក​គគ្រាក​គគ្រើម​ស្រអាប់​ពណ៌​នោះ​ គ្រោះថ្នាក់​អ្នក​អាច​កើត​ជំងឺ​ទឹកនោមផ្អែម​។​ មូលហេតុ​ដោយសារ​ Insulin​ ក្នុង​ឈាម​ច្រើន​ជ្រុល​អាច​បង្ក​ឱ្យ​កោសិកា​ស្បែក​ខុស​ប្រក្រតី​ដល់​ការ​ផ្ដុំ​កោសិកា​ Melanin​។​ រឿង​នេះ​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​មើលទៅ​ស្រអាប់​ពណ៌​ជាង​និង​មាន​អារម្មណ៍​ថា​ក្រាស់​ជាង​មុន​។​ បាតុភូត​នេះ​តែងតែ​កើត​ឡើងជា​ទូទៅ​នៅ​ក្នុង​ក្លៀក​ ក​ ឬ​ក្រលៀន​។​ ប្រ​សិន​ឃើញ​សញ្ញា​ទាំងនេះ​ការ​វិភាគឈាម​សាមញ្ញ​មួយ​អាច​កំណត់​មើល​ តើ​អ្នកមាន​ជំងឺ​អ្វី​ឬ​អត់​?

4-​ស្បែក​ក្បាល​
​ឃើញ​មាន​សក់​ស្ដើង​ជាង​មុន​វា​អាច​ជា​សញ្ញា​ថាស​ក់បាន​ជ្រុះ​ច្រើន​។​  មូលហេតុ​គឺ​ដោយសារ​មាន​ភាព​មិន​ប្រក្រតី​នៃ​ក្រ​ពេញទី​រ៉ូ​អី​ត​ បណ្ដាល​ឱ្យ​សក់​ត្រូវ​ស្ងួត​ រឹង​ និង​ងាយ​បាក់​។​  ចូរ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​វាស់​បរិមាណ​អ័រម៉ូន​រំញោច​ទី​រ៉ូ​អី​ត​ តើ​មាន​ ច្រើន​ពេក​ឬ​តិច​ពេក​ដើម្បី​សម្រួល​វា​ដោយ​ការ​ផឹកថ្នាំ​។​ ពេល​ឃើញ​ស្បែក​ ស្ងួត​ដូច​ស្បែក​ពស់​នេះ​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ថា​ សរីរាង្គ​កំពុង​តែ​មាន​ជំងឺ​ ស្ដ្រែ​ស​យ៉ាងធ្ងន់ធ្ងរ​នាំ​ទៅ​ដល់​ការ​ផលិត​ច្រើន​ហួស​នូវ​អ័រម៉ូន​ Cortisol​។​ ក្រៅពី​នេះ​ប្រព័ន្ធ​អង្គ​បដិបក្ខ​ត្រូវ​ចុះ​ខ្សោយ​(​អ្នក​ងាយ​ត្រូវ​គ្រុនចាញ់​)​ ហើយ​ដំណើរការ​បំប្លែង​សារជាតិ​ក៏​ អាច​ធ្វើ​ឱ្យ​ស្បែក​ក្បាល​ត្រូវ​ស្ងួត​ដែរ​។​ សាប៊ូ​កក់សក់​កម្ចាត់​អង្កែ​មួយ​ចំនួន​នឹង​អាច​បន្ថយ​អប្បបរមា​ស្ថានភាព​បែប​នេះ​នៅ​លើ​ស្បែក​ក្បាល​របស់​អ្នក​។​    ​តែ​ទន្ទឹម​នេះ​គួរ​ប្រឹងប្រែង​គេង​ឱ្យ​បាន​ច្រើន​ដកដង្ហើម​វែងៗ​ដើម្បី​ឱ្យ​សភាព​នេះ​បាត់បង់​ទៅ​វិញ​យ៉ាង​រហ័ស​ ។​

5-​ភ្នែក​
​ឃើញ​រង្វង់​មូល​ស្រអាប់​ពណ៌​យ៉ាង​ច្បាស់​អ្នក​ត្រូវ​ពិនិត្យ​ឡើង​វិញ​ តើ​បាន​ ផឹកទឹក​គ្រប់គ្រាន់​តាម​បរិមាណ​ចាំបាច់​ឬទេ​ក្នុង​មួយ​ថ្ងៃៗ​។ រង្វង់​មូល​ស្រអាប់​ពណ៌​អាច​ជា​សញ្ញា​ពាក់ព័ន្ធ​ដល់​បាតុភូត​តម្រងនោម​ធ្វើ​សកម្មភាព​ខ្សោយ​។​ ក្នុង​ករណី​នេះ​អ្នក​គប្បី​ទៅ​ពិនិត្យ​សុខភាព​ដើម្បី​កំណត់​ឱ្យ​បាន​ច្បាស់លាស់​ ។​

6-​អណ្តាត​
​ប្រសិនបើ​ឃើញ​មាន​ស្រទាប់​មួយ​ពណ៌​ស​-​លឿង​ ឬ​ពណ៌​ទឹកក្រូច​លើ​អណ្ដាត​ ជា​សញ្ញា​ថា​អ្នកមាន​គ្រោះថ្នាក់​ត្រូវ​រលាក​ឬ​មាន​ដំបៅ​ក្រពះ​។​ ស្រទាប់​ពណ៌​ទាំងនេះ​ក្រាស់​ឬ​ស្ដើង​សមាមាត្រ​ទៅ​នឹង​ស្រទាប់​ជាមួយ​  កម្រិត​រលាក​ស្រាល​ឬ​ធ្ងន់​។​ ក្រពះ​ត្រូវ​ក្ដៅ​ក៏​មាន​សញ្ញា​ដូចនេះ​ដែរ​។​ អ្នក​អាច​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​អាស៊ីត​ឬ​សាមញ្ញ​ជាង​នេះ​គឺ​ចៀសវាង​ចំណីអាហារ​ជូរ​និង​ហឺរ​។​ ប្រសិនបើ​វិធានការ​នេះ​មិន​ធូរស្បើយ​ចូរ​អ្នក​ទៅ​ជួប​លោក​វេជ្ជបណ្ឌិត​ ។៕