ស្ត្រី​ផឹក​កាហ្វេ​នឹង​ថយ​ចុះ​គ្រោះថ្នាក់​ទឹកនោមផ្អែម​

ដោយ​ ៖ ម៉ាណាវី ថ្ងៃទី 13 តុលា 2011ម៉ោង 11:07:29

​ស្ដ្រី​ដែល​ផឹក​កាហ្វេ​៤​ពែង​ក្នុង​មួយ​ថ្ងៃ​មាន​កម្រិត​ SHBG​ ខ្ពស់​ គ្រោះថ្នាក់​នៃ​ការ​កើត​ជំងឺ​ទឹកនោម​ផ្អែក​ថយ​ចុះ​៥៦​ភាគរយ​ ប្រៀប​នឹង​អ្នក​មិន​ផឹក​កាហ្វេ​។​ផឹក​កាហ្វេ​៤​ពែង​ក្នុង​មួយ​ថ្ងៃ​អាច​បន្ថយ​ពាក់កណ្ដាល​គ្រោះថ្នាក់​កើត​ជំងឺ​ទឹកនោមផ្អែម​នៅ​ស្ដ្រី​។​នេះ​ជា​ការ​សន្និដ្ឋាន​របស់​អ្នក​ជំនាញការ​ជា​ច្រើន​។​ ទំនាក់ទំនង​រវាង​កាហ្វេ​និង​ការ​ ថយ​ចុះ​គ្រោះថ្នាក់​កើត​ជំងឺ​ទឹកនោមផ្អែម​តាំងពី​យូរ​មក​ហើយ​ត្រូវ​បាន​ក្រុម​អ្នក​វិទ្យាសាស្ដ្រ​ស្រាវជ្រាវ​និង​អះអាង​។​ ការ​ស្រាវជ្រាវ​មួយ​នៅ​ឆ្នាំ​ ២០០៤​ ត្រូវ​បាន​ប្រកាស​ក្នុង​ទស្សនាវដ្ដី​ Diabetes​ Care​ បាន​និយាយ​ថា​កាហ្វេ​ អ៊ី​ន​គឺ​មិន​មិន​បង្ក​គ្រោះថ្នាក់​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ ព្រោះ​វា​ទប់ស្កាត់​ការ​បំបែក​បំផ្លាញ​គ្លុយកូស​។​ ឆ្នាំ​២០០៦​មានការ​ស្រាវជ្រាវ​លើ​ស្ដ្រី​ ២៨.៨១២​នាក់​ បាន​បង្ហាញ​ថា​ ស្ដ្រី​ដែល​ផឹក​កាហ្វេ​៦​ពែង​ក្នុង​មួយ​ថ្ងៃ​ មាន​គ្រោះថ្នាក់​កើត​ជំងឺ​ទឹកនោមផ្អែម​ទាប​ជាង​២២​ភាគរយ​ប្រៀប​នឹង​អ្នក​មិន​ផឹក​កាហ្វេ​។​ កាហ្វេ​ធ្វើ​ឱ្យ​កើន​កម្រិត​អ័​រមូ​ន​ផ្លូវភេទ​ Globulin​ ចង​ភ្ជាប់​ក្នុង​ឈាម​(​អ័​រមូ​ន​ចង់​ភ្ជាប់​ទំនាក់ទំនង​ផ្លូវភេទ​Globulin/SHBG)​។​ កម្រិត​ខ្ពស់​របស់​ SHBG​ ត្រូវ​បាន​គេ​ដឹង​ថា​ នឹង​ធ្វើ​ឱ្យ​ថយ​ចុះ​គ្រោះថ្នាក់​នៃ​ជំងឺ​ទឹកនោមផ្អែម​។​

​ការ​ស្រាវជ្រាវ​របស់​អ្នក​ស្រាវជ្រាវ​មួយ​ក្រុម​ពី​មហាវិទ្យាល័យ​កាលី​ហ្វ័​រ​ញ៉ា​   និង​ឡូ​ស​អេ​ន​ចឺ​ឡេ​ស​ និង​ការ​ប្រៀបធៀប​ប្រវត្ដិ​ជំងឺ​និង​ទម្លាប់​ផឹក​កាហ្វេ​របស់​ស្ដ្រី​៣៥៩​នាក់​ ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​និង​៣៥៩​នាក់​គ្មាន​ជំងឺ​ក្នុង​រយៈពេល​១០​ឆ្នាំ​។​ លទ្ធផល​គឺ​ស្ដ្រី​ផឹក​កាហ្វេ​៤​ពែង​ក្នុង​មួយ​ថ្ងៃ​មាន​កម្រិត​SHBG​ខ្ពស់​ជាង​ ហើយ​គ្រោះថ្នាក់​ត្រូវ​កើត​ទឹកនោមផ្អែម​ថយ​ចុះ​៥៦​ភាគរយ​ប្រៀប​នឹង​អ្នក​មិន​ផឹក​កាហ្វេ​។​ ប៉ុន្ដែ​មិន​ត្រូវ​ផឹក​កាហ្វេ​ច្រើន​ជ្រុល​ ព្រោះ​នៅ​ទន្ទឹម​នឹង​មាន​ឥទ្ធិពល​រារាំង​ជំងឺ​ទឹកនោមផ្អែម​នោះ​  កាហ្វេ​ក៏​អាច​បង្ក​នូវ​ឥទ្ធិពល​បន្ទាប់បន្សំ​ផ្សេងៗ​។​ គួរ​ផឹក​តែ​ក្នុង​បរិមាណ​អនុញ្ញាត​។​ ដើម្បី​ឱ្យ​នឹងន​ចិត្ដ​ចូរ​សួរ​យោបល់​វេជ្ជបណ្ឌិត​ក្រោយ​ពេល​ ពិនិត្យ​សុខភាព​  ៕