អ្នក​លើសឈាម​គួរ​បរិភោគ​ដំឡូងបារាំង

ដោយ​ ៖ ម៉ាណាវី ថ្ងៃទី 13 តុលា 2011ម៉ោង 11:18:09

​​បរិភោគ​ដំឡូងបារាំង​ច្រើន​ពុំ​ត្រឹមតែ​មិន​ធ្វើ​ឱ្យ​ឡើង​ទម្ងន់​ដូចដែល​មនុស្ស​ជា​ច្រើន​តែង​យល់​ច្រឡំ​នោះ​ឡើយ​ តែ​ថែម​ទាំង​មាន​ប្រយោជន៍​បញ្ចុះ​សម្ពាធ​ឈាម​ទៀត​ផង​ សារព័ត៌មាន​ Daily​ Mail​ ស្រង់​សំដី​អ្នក​ជំនាញការ​ជីវជាតិ​នៅ​មហាវិទ្យាល័យ​ Seranton​ (​ផេ​ន​ ស៊ី​ល​ វ៉ា​នៀ​ ​អា​មេ​រិ​ក​)​ ឱ្យ​ដឹង​ថ្ងៃ​៣១​សីហា​​ថា​ ពួក​អ្នក​វិ​ទ្យ​សាស្ដ្រ​បាន​ដាក់​បន្ថែម​មើមដំឡូង​បារាំង​៦-៨​មើម​មាន​ទំហំ​ប្រហាក់ប្រហែល​គ្រាប់​បាក់​ហ្គោ​ល​ទៅ​ក្នុង​អាហារ​ថ្ងៃត្រង់​និង​ពេល​យប់​របស់​ជនជាតិ​អា​មេ​រិ​ក​ ដែល​កើត​ជំងឺលើសឈាម​និង​លើស​ទម្ងន់​,​ធាត់​ចំនួន​ ១៨​ នាក់​។​ ក្រោយ​រយៈពេល​មួយ​ខែ​សម្ពាធ​ឈាម​របស់​អ្នកចូលរួម​    ពិសោធន៍​សុទ្ធតែ​មាន​សញ្ញា​ថយ​ចុះ​ប្រែប្រួល​ក្នុង​ប្រមាណ​៤,៣​ភាគរយ​ចំពោះ​តួលេខ​វាស់​សម្ពាធ​ឈាម​អប្បបរមា​និង​៣,៤​ភាគរយ​។​  តួលេខ​វាស់​សម្ពាធ​ឈាម​អតិបរមា​ក្នុង​ពេល​វាស់​ទម្ងន់​របស់​ពួក​គេ​ហាក់ដូចជា​មិន​ផ្លាស់​ប្ដូរ​។​ ពួក​អ្នក​វិទ្យាសាស្ដ្រ​នៅ​មហាវិទ្យាល័យ​ Seranton​ ក៏​ឱ្យ​ដឹង​ថា​ វិធី​កែ​ច្នៃ​ដំឡូងបារាំង​ល្អ​បំផុត​គឺ​ទុក​ទាំង​ សម្បក​អាំង​ក្នុង​ម៉ា​យ​ក្រូ​វ៉េវ​។​ “​ថ្នាំ​”​ បញ្ចុះ​សម្ពាធ​ឈាមមាន​ប្រសិទ្ធភាព​នេះ​ត្រូវ​បាន​ធ្វើ​ពី​ដំឡូងបារាំង​អាំង​គ្មាន​ប្រេង​ប័​រ​ឬ​ទឹកជ្រលក់​ ត្រូវ​បរិភោគ​ទៀង​ ទាត់​២​ដង​ក្នុង​មួយ​ថ្ងៃ​។​ ដំឡូងបារាំង​នឹង​ធ្វើ​ឱ្យ​ថយ​ចុះ​គ្រោះថ្នាក់​ការ​ឈឺបេះដូង​និង​ឈាមកក​នៅ​ខួរក្បាល​។​ ក្រៅពី​ នេះ​បរិ​ភាគ​ដំឡូងបារាំង​អាំង​ឬ​ស្ងោរ​កិន​ឱ្យ​ម៉ដ្ឋ​ជា​ប្រចាំ​ក៏​ល្អ​បំផុត​សម្រាប់​សុខភាព​របស់​អ្នក​កើត​ជំងឺ​សម្ពាធ​ឈាម​ឬ​សរសៃឈាម​បេះដូង​។​ មុន​មហាវិទ្យាល័យ​ Seranton​ នេះ​ការ​ស្រាវជ្រាវ​របស់​វិទ្យាស្ថាន​ ស្រាវជ្រាវ​អាហារ​អង់គ្លេស​ក៏​ធ្លាប់​អះអាង​ថា​ សារជាតិ​ Kukoamine​ ដែល​មាន​ក្នុង​ដំឡូងបារាំង​អាច​កែប្រែ​ឱ្យ​ប្រសើរ​សុខភាព​ ជួយ​ឱ្យ​ គេង​លក់​ស្រួល​និង​បញ្ចុះ​សម្ពាធ​ឈាម​ ៕