ការទស្សន៍ទាយសម្រាប់អ្នកកើតឆ្នាំថោះ

ដោយ​ ៖ នគរវត្ត ថ្ងៃទី 13 តុលា 2011ម៉ោង 14:06:57

សភាព​ទូទៅ​ប្រចាំឆ្នាំ​
​ក្នុង​ឆ្នាំថោះ​នេះ​អ្នក​កើត​ឆ្នាំរោង​មាន​រាសី​ខ្ពស់​និង​មាន​លាភ​សំណាងល្អ​ច្រើន​ជាង​កាលពី​ឆ្នាំ​មុន​។​     ​    ​    ​

ឱកាស​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ការងារ​ក៏​មាន​ច្រើន​ដែរ​។​ នៅ​ក្នុង​ការ​ប្រកបការងារ​និង​របរ​ជួញដូរ​ទាំងឡាយ​មនុស្ស​ឆ្នាំរោង​មិន​គួរ​ដាក់​សម្ពាធ​ខ្លាំង​លើ​ខ្លួនឯង​ទេ​។​ គួរ​វិនិយោគ​លើ​ការងារ​ណា​ដែល​ប្រាកដ​ថា​នឹង​ផ្ដល់​ជា​ប្រយោជន៍​យូរអង្វែង​និង​មិន​គួរ​ប្រថុយ​លើ​ជំនួញ​ឬ​គម្រោង​ធំៗ​ទេ​ព្រោះ​នេះ​មិនមែន​ជា​ឆ្នាំ​ដែល​ស័ក្ដិសម​សម្រាប់​ការ​ប្រថុយប្រថាន​ឡើយ​។​

ដោយឡែក​ថាមពល​ជីវិត​របស់​មនុស្ស​ឆ្នាំរោង​ទាំងអស់​នៅ​តែ​បន្ដ​ចុះ​ខ្សោយ​ដូច​ឆ្នាំ​មុន​ជា​ហេតុ​ធ្វើ​ឱ្យ​បុគ្គល​នេះ​ងាយ​នឹង​បាក់ទឹកចិត្ដ​មិនសូវ​ស្វាហាប់​ក្នុង​ការ​ទប់ទល់​នឹង​បញ្ហា​ដែល​កើតឡើង​នៅ​ក្នុងឆ្នាំនេះ​។​

ទោះជា​យ៉ាងណា​ទាំងនេះ​មិនមែន​ជា​បញ្ហា​ធំដុំ​សម្រាប់​មនុស្ស​ឆ្នាំរោង​ឡើយ​ ពីព្រោះ​គេ​ជា​បុគ្គល​មាន​លក្ខណសម្បត្ដិ​ពិសេស​គឺ​ការ​ប្ដេជ្ញា​ចិត្ដ​ខ្ពស់​ និង​ការ​ជឿជាក់​លើ​ខ្លួនឯង​។​

មិន​ត្រឹមតែ​ប៉ុណ្ណោះ​គេ​អាច​ទទួល​បានការ​លើកទឹកចិត្ដ​និង​ជ្រោមជ្រែង​ច្រើន​ពី​មនុស្ស​ជុំវិញ​ខ្លួន​ទាំងនេះ​ជា​ហេតុ​ធ្វើ​ឱ្យ​គេ​ងាយ​ងើប​និង​ស្ដារ​ខ្លួន​ឡើង​វិញ​ ។​

​មួយទៀត​មនុស្ស​ឆ្នាំរោង​គួរ​យកចិត្ដទុកដាក់​ទៅ​លើ​សុខភាព​ឱ្យ​បាន​ល្អ​ប្រសើរ​ដើម្បី​ត្រៀមខ្លួន​ទទួលយក​នូវ​ឱកាសល្អៗ​និង​ជោគ​ ជ័យ​ធំៗ​នៅ​ក្នុង​ឆ្នាំ​ខាង​មុខ​ទៀត​។​    ​

-​    ​ឆ្នាំរោង​ធាតុដែក​អាយុ​៧១​ឆ្នាំ​និង​១១​ឆ្នាំ​
​ជា​អ្នកមាន​សុខ​ភាពរឹងមាំ​ដែល​ជា​រឿង​គួរ​ឱ្យ​រីករាយ​។​ ​ស្ថានភាព​ហិរញ្ញវត្ថុ​ធ្លាក់​ចុះ​ហើយ​ការងារ​ ឬ​ការ​ប្រកប​របរ​ជួញដូរ​នានា​ក៏​មិនសូវ​ទទួល​ បាន​ជោគជ័យ​ឡើយ​។​ ទោះជា​យ៉ាងណា​អ្នក​នឹង​បាន​ទទួល​ភាព​រីករាយ​ពេញ​មួយ​ឆ្នាំ​។​

-​    ​ឆ្នាំរោង​ធាតុទឹក​ អាយុ​៥៩​ឆ្នាំ

ជា​អ្នក​ដែល​មានសំណាង​ជាងគេ​ក្នុង​ចំណោម​អ្នក​កើត​ឆ្នាំរោង​ទាំងអស់​នៅ​ក្នុងឆ្នាំនេះ​។​ អ្នក​នឹង​រីករាយ​ដោយសារ​ទទួល​បាន​ជោគ​ សំណាង​ខាង​លុយកាក់​ច្រើន​និង​មាន​សុខភាព​ ល្អជា​ប្រក្រតី​ ទោះជា​ពេល​ខ្លះ​អាច​ឆ្លង​រោគ​ផ្ដាសាយ​និង​ឈឺ​សាច់ដុំ​បន្ដិចបន្ដួច​ក៏​ដោយ​។​  

មនុស្ស​ឆ្នាំរោង​នេះ​អាច​ទទួល​ជំនួយ​ឬ​ ការ​ជ្រោមជ្រែង​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ដែល​អាច​ធ្វើ​ឱ្យ​គេ​ទទួល​ជោគជ័យ​គួរ​ជាទី​ពេញចិត្ដ​ នៅ​ក្នុង​ការងារ​។​

ជោគ​សំណាង​ទាំង​អម្បាលម៉ាន​អាច​ធ្វើ​ឱ្យ​មនុស្ស​នេះ​មាន​អារម្មណ៍​រីករាយ​ជាង​ឆ្នាំ​មុន​។​

-​    ​ឆ្នាំរោង​ធាតុឈើ​ អាយុ​៤៧​ឆ្នាំ
​មាន​សុខភាព​មាំមួន​ជា​ធម្មតា​តែ​មិនសូវ​មានជោគ​សំណាង​ក្នុង​ការងារ​និង​ទ្រព្យសម្បត្ដិ​ ឡើយ​។​     ​    ​    ​    ​    ​    ​ 
​អ្នក​កើត​ឆ្នាំ​នេះ​ត្រូវ​គិតពិចារណា​ឱ្យ​បាន​ល្អិតល្អន់​រាល់​ការ​ចំណាយ​នានា​ដើម្បី​ការពារ​កុំឱ្យ​មានការ​ខាតបង់​ធំដុំ​។​     ​    ​    ​
​គេ​គួរ​ដាក់​ទឹក​នៅ​ទិស​ខាងកើត​ និង​ទិសអាគ្នេយ៍​ក្នុងផ្ទះ​ឬ​កន្លែងធ្វើការ​ដើម្បី​ឱ្យ​ទទួល​បាន​ជោគជ័យ​ និង​លាភ​សំណាង​ខាង​លុយកាក់​ក្នុងឆ្នាំនេះ​។​

-​    ​ឆ្នាំរោង​ធាតុភ្លើង​ អាយុ​៣៥​ឆ្នាំ​
​មនុស្ស​នេះ​មានជោគ​សំណាង​ទទួល​បាន​ ទ្រព្យ​មហាសាល​។​ ​
​ទោះជា​យ៉ាងណា​គួរ​ផ្ដោត​ការ​យកចិត្ដ​ ទុកដាក់​លើ​ការងារ​ ព្រោះ​ឆ្នាំ​នេះ​ជា​រយៈកាល​ដ៏​សំខាន់​សម្រាប់​បង្កើត​ការងារ​គ្រឹះ​របស់​ គេ​។​     ​    ​    ​    ​    ​ 

ការ​ខិតខំ​ប្រឹងប្រែង​តែងតែ​ផ្ដល់​នូវ​លទ្ធផល​គួរ​ជាទី​ពេញចិត្ដ​ទោះជា​យូរ​ឬ​ក៏​ឆាប់​ក៏​ដោយ​។​

-​    ​ឆ្នាំរោង​ធាតុដី​ អាយុ​២៣​ឆ្នាំ
​គួរតែ​ប្រយ័ត្នប្រយែង​រឿង​សុខភាព​ ព្រោះ​ទំនាយ​ប្រចាំឆ្នាំ​បាន​បង្ហាញ​ពី​បញ្ហា​ផ្នែក​សុខភាព​។​     ​    ​    ​    ​    ​

ចៀសវាង​ការ​ធ្វើ​ដំណើរ​ទៅ​មន្ទីរពេទ្យ​ ឬ​កន្លែង​ដែល​មាន​បរិយាកាស​អាប់អួរ​។ ​សម្រាកលម្ហែ​ហូប​ស្អាត​ រស់នៅ​ស្អាត​ គឺជា​គន្លឹះ​សម្រាប់​សុខភាព​ល្អ​។​ 

​លុយកាក់​ និង​ការងារ​មាន​សភាព​ជា​ធម្មតា​ទោះបី​មិនសូវ​មានការ​រីក​ចម្រើន​ក៏​ដោយ​។​