អនិច្ចា​តោ​ថ្ម

ដោយ​ ៖ នគរវត្ត ថ្ងៃទី 13 តុលា 2011ម៉ោង 14:36:15

១.​ ​អនិច្ចា​តោ​ថ្ម​លោក​កសាង​     ​    ​    ​​​​     ​មើល​ថាថាង​(១)​ យ៉ាង​រស់​ស្ទុះ​ប្រែ​ប្រាយ​

​    ​​​ឥឡូវ​មក​ធ្លាយ​ធ្លាក់​បាក់​ខ្ចាត់ខ្ចាយ​     ​    ​ស្ដាយ​អើយ​ស្ដាយ​មិន​គួរ​មក​ពិការ​។​

២.​ មាន​អ្នកព្រៃ​ចង្រៃ​ឥត​គំនិត​     ​    ​        ​ទៅ​សំលៀងកាំបិត​គ្រឿង​ប្រហារ​ ​ 

   ​​​ ឱ្យ​ខូង​ខូចខាត​សាច់​បង់​អសារ​     ​        ​មិន​ស្ដាយ​ការ​ស្នាដៃ​បុរាណ​សោះ​។​

៣.​ ឱ​!​ តោ​អើយ​តោ​ឈរ​មិន​មើល​មៀង​       ​មក​ឱ្យ​គេ​សំលៀង​ខ្នង​តោ​ចុះ​ ​    ​

    ម្ដេច​មិន​ខឹង​ខាំ​វា​សំលៀង​នោះ​     ​    ​    ឱ្យ​វា​លុះ​ក្ដី​មរណ៍​យក៍​វា​ទៅ​។​

៤.​ ​អាណា​អើយ​បំផ្លាញ​រូប​តោ​លោក​     ​     ​គ្មាន​ប្រយោគ​ឱ្យ​យល់​ការ​រាក់​ជ្រៅ​ ​  

    ​គួរ​ឬ​លោក​ខំ​សាង​តាំង​ទុក​នៅ​     ​        ​មក​សត្រូវ​បំផ្លាញ​របស់​លោក​(២)​។​

៥.​ គន់ៗ​ស្ថាន​ស្ពានថ្ម​ត​ប្រ​ជិត​     ​    ​        ​ជា​ក្ដារ​ថ្ម​ដាស​ដិត​ប្រកិត​គោក​ ​   

    ​ទោះ​ដំរី​ថ្ម​បរជាន់​ក៏​គ្មាន​យោក​     ​         ​ឥឡូវ​ជ្រោក​ស្រុត​ខ្លះ​តែ​ដើរ​បាន​។​

៦.​ ​បង្កាន់ដៃ​ច្នៃ​រូប​វាសុក្រី​(៣)​     ​    ​    ​    ដប់​សិរ​សី​ដូច​ស្និត​ជិតជុំ​ប្រាណ​ ​ 

    ​លើក​ពពារ​ឡើង​ពភ្លាក់​ហាក់​ហៅហាន​    ​សម្ដែង​ប្រាណ​ប្រូ​ញ​រូប​ជាមួយ​គ្នា​។​

៧. ​​មើល​នាគរាជ​អង់អាច​អំណាច​ស្ញែង​       ​ខ្លួន​ក៏​វែង​ក្បាល​ក៏​វក់​តាម​ទ្វា​រា​ ​    ​

    លូន​លើក​ស្ពាន​មាន​ជើង​កល់​គង្គា​     ​    ​កន្ទុយ​បែក​ញែក​គ្នា​តាម​ធ្លា​ផ្លូវ​(៤)​។​

៨.​ ឱ​!​ រូប​វាសុក្រី​ឥត​ក្រែង​គ្រុឌ​     ​    ​       តាំង​សម្ដែង​ឬ​ទ្ធិ​រុ​ទ្ធ​ត​សត្រូវ​ ​  

    ​ប្រ​សិន​គ្រុឌ​មក​យល់​យ៉ាង​ពុំ​នៅ​     ​      គង់​ស្ទុះ​ទៅ​ជ្រក​ក្នុង​កសិណ​នេះ​។​

៩.​ នាគ​អើយ​នាគ​បា​សាណ​បូរាណ​សាង​     ​ពី​ដើម​យ៉ាង​ល្អ​ឯង​ម្ដ៉េ​ច​អេះ​ ​   

    ​ឥឡូវ​នាគ​ងាក​ធ្លាក់​របេះ​     ​    ​           ​ឃើញ​តែ​រាង​យ៉ាងនេះ​អស់​លម្អ​។​

១០.​ខ្លួន​ក៏​ឃ្លាត​ក្បាល​ក៏​ឃ្លៀង​ទៅ​ដោយ​ខ្លួន​   ​ឃើញ​តែ​ក្បួន​ជើងទៀន​ប្រចាំ​ទ្រ​ ​   

​    ស្ដាយ​អើយ​ស្ដាយ​ស្នាដៃ​លោក​តែង​មក៍​    ​មិន​តាំង​ថាវរៈ​(៥)​ ឱ្យ​វែង​ទៅ​។​

១១.​ឱ​!​ អនិច្ចា​សង្ខារ​នាគ​ថ្ម​     ​            ​    ​ហ្មាយ​(៦)​ ត​ស្ថិតស្ថេរ​ចីរកាល​នៅ​ ​  

​     នេះ​ពុំ​ទាន់​ប៉ុន្មាន​មក​ម៉​ង​សៅ​         ​     ​ ករុះ​រាយ​ធ្លាយ​ទៅ​ទីទៃ​ផ្ដាស​។​

​សម្រង់​ចាក​និរាស​នគរវត្ដ​របស់​ ឧក​ញ្ញ៉ា​សុត្ដ​ន្ដ​ប្រី​យ​ជា​ឥន្ទ​

(១)​ ថាថាង​ កាយវិការ​ ឬ​ ឫកពា​។​
(២)​ ចប់​សំនៀង​ស្មូត្រ​របស់​លោក​សាស្ដ្រ​ចា​រ្យ​ យ៉ា​ន​ បូ​រិ​ន​ ក្នុង​ឌី​ស​ កម្រង​បទ​ស្មូត្រ​កំណាព្យ​  ក្រោម​ចំណងជើង​ថា​ អនិច្ចា​តោ​ថ្ម​។​
(៣)​ ស្ដេច​នាគ​ ។​
(៤)​ សៀវភៅ​ក្រសួង​អប់រំ​ យុវជន​ និង​ កីឡា​ ថ្នាក់​ទី​៨​ បោះ​ពុ​ម្ភ​ឆ្នាំ​២០០៦​ ដាក់​ថា​ ទ្វារ​ផ្លូវ​ ។​
(៥)​ មាំមួន​ មាំទាំ​ ស្ថិតស្ថេរ​ ។​
(៦)​ សម្គាល់​ ចំណាំ​ កំណត់​ជឹ​ង​ ប៉ង​។​