បុណ្យ​ចេញ​ព្រះ​វស្សា​ជា​និច្ច​ឧទ្ទិស​ដល់​ព្រះ​ច​ង្គោ​ម​កែវ​នៅ​ឋាន​ព្រះ​ជុង​នាគ​

ដោយ​ ៖ ​ឡុ​ង​ សំបូរ​ ថ្ងៃទី 14 តុលា 2011ម៉ោង 10:09:20

​    ​ខេត្តស្ទឹងត្រែង​៖​ ទិដ្ឋភាព​ថ្ងៃ​ចេញ​ព្រះ​វស្សា​ នៅ​វត្ត​ពោធិញាណ​ហៅ​វត្ត​(​ព្រះ​អង្គ​ធំ​)​ វត្ត​ ស្រះ​កែវ​មន្នី​វណ្ណ​ហៅ​ (​វត្ត​លើ​)​ វត្ត​ខ​ត្ត​យា​រាម​ហៅ​វត្ត​(​កណ្តាល​)​ ក៏​ដូច​ជា​នៅ​តាម​បណ្តា​វត្ត​នានា​ក្នុង​ថ្ងៃ​ទី​ ១៥​កើត​ ខែអស្សុជ​ត្រូវ​នឹង​ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០១១​ ។​
​    ​បុណ្យ​ចេញ​ព្រះ​វស្សា​នេះ​ មាន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​នាំ​គ្នា​សស្រាក់សស្រាំ​ ចូល​ រួម​ក្នុង​ពិធីបុណ្យ​ចេញ​ព្រះ​វស្សា​នេះ​ ដោយ​ប្រកាន់ខ្ជាប់​នូវ​សីលធម៌​ល្អ​ និង​ បួងសួង​សុំ​នូវ​សេចក្តីសុខ​ សប្បាយ​តទៅ​ថ្ងៃ​មុខ​ក៏​ដូច​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​រីក​ចម្រើន​ លើ​វិស័យ​ព្រះពុទ្ធ​សាសនា​ក្នុង​រយៈ​ កាល​ជាង​៣​ទស​វត្ស​កន្លង​ទៅ​ ។​
​    ​កញ្ញា​គឹ​ម​ ឡុ​ង​ រស់នៅ​ក្នុង​ក្រុង​ស្ទឹង​ត្រែង​និយាយ​ទាំង​ទឹកមុខ​ស្រស់ស្រាយ​ខណៈ​កំពុង​អង្គុយ​លក់​ គ្រឿង​សម្ភារៈ​ផលិត​ឡើង​អំពី​ស្នោ​មាន​រាង​ជា​កូន​ទូក​និង​រូបរាង​ផ្សេងៗ​ទៀត​ បំពាក់​ដោយ​ទាន​ ធូប​ ក្រដាស់ប្រាក់​ សំរាប់​ធ្វើ​ជា​គ្រឿង​បូជា​លក់​ឲ្យ​ប្រជា​ពុទ្ធបរិស័ទ​ទិញ​សម្រាប់​យក​ទៅ​បណ្តែតប្រទីប​ បញ្ចេញ​ពន្លឺ​ ភ្លឺ​ព្រោងព្រាត​ក៏​លក់ដាច់​ ខ្លាំង​ណាស់​ដែរ​
​    ​អ៊ំ​ប្រុស​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ការ​រៀបចំ​ឲ្យ​មាន​បែប​នេះ​គឺជា​ការ​គោរព​ទៅ​តាម​ជំនឿ​ព្រះ​ពុ​ទ​ សាសនា​ ដែល​ខ្មែរ​យើង​ធ្លាប់​បាន​ធ្វើ​តរៀង​មក​ ហើយ​ឲ្យ​តែ​ដល់​ពេល​បុណ្យ​ចេញ​វស្សា​ខ្មែរ​យើង​តែងតែ​ រៀបចំ​ ធ្វើ​ពិធី​លយប្រទីប​ នៅ​ក្រោយ​ពេល​បញ្ចប់​បុណ្យ​ភ្ជុំបិណ្ឌ​។​ដូនតា​យើង​បាន​រៀបចំ​ធ្វើ​ពិធី​ នេះ​ឡើង​ ដើម្បី​បញ្ជូន​ឬ​ជូន​ដំណើរ​ដូនតា​ញាតិ​ការ​ទាំង​៧​សណ្តាន​ ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ​បាន​ មក​ទទួល​ភោគផល​ដែល​កូនចៅ​យក​មក​ប្រគេន​ព្រះសង្ឃ​ដើម្បី​ឧទ្ទិស​ទៅ​ឲ្យ​ហើយ​នោះ​ ក៏​ត្រូវ​កូនចៅ​ បន្ត​រៀបចំ​ឲ្យ​មាន​គ្រឿង​សម្ភារៈ​និង​ភត្តាហារ​ជូន​ទៅ​ទីឋាន​ផ្សេងៗ​គ្នា​វិញ​ ។​
​    ​អ៊ំ​ប្រុស​បាន​បន្ត​ថា​ ការ​ដែល​ពុទ្ធបរិស័ទ​ទិញ​គ្រឿង​សម្ភារៈ​មាន​ដូច​ជា​ ទូក​តូចៗ​ នេះ​ពីព្រោះ​នៅ​ តាម​បណ្តា​វត្ត​  ព្រះសង្ឃ​បាន​រៀបចំ​ធ្វើ​ទូក​និង​កន្ទោង​តូចៗ​ដាក់​បញ្ជូន​ ហើយ​ឧទ្ទិស​ទៅ​ដល់​អ្នក​ដែល​បាន​ ចែក​ឋាន​ទៅ​មាន​ចំនួន​ច្រើន​ ដូចនេះ​ការ​ដែល​ជីដូន​ជីតា​ ប្រែ​ត​ជិត​ ប្រែ​ត​ឆ្ងាយ​វិល​ត្រឡប់​ទៅ​វិញ​ឲ្យ​អស់​ ក៏​ពុទ្ធបរិស័ទ​យើង​ទិញ​គ្រឿង​សម្ភារៈ​ដាក់​បញ្ជូន​ឲ្យ​ជិះ​ដាច់​ដោយឡែក​ពី​គ្នា​ ដើម្បី​ងាយស្រួល​ក្នុង​ការ​ធ្វើ​ ដំណើរ​។​
​    ​ព្រះ​តេជគុណ​ហ៊ឹ​ម​ ចាន់​ ព្រះ​ចៅអធិការ​វត្តមាន​ថេរ​ដីកា​ថា​ ការ​ដែល​យើង​ចង​គ្រឿង​សក្ការៈ​ថ្ងៃ​ ចេញ​ព្រះ​វស្សា​នេះ​ គឺជា​ទំនៀមទម្លាប់​ខ្មែរ​យើង​បាន​រៀបចំ​ធ្វើ​តាំងពី​បុរាណកាល​មក​ ជាដំបូង​យើង​ អាច​កំណត់​បាន​ថា​ យើង​វរ​ណា​ភិក្ខុសង្ឃ​ចេញ​ព្រះ​វស្សា​ដែល​មានការ​រៀបចំ​ ទេសនា​ ទស​ជាតិ​ មហាជាតិ​ និយាយ​ពី​កំណើត​ទាំង​១៣​ ឬ​ ក៏​និយាយ​ពី​ជាតិ​ទាំង​១៣​របស់​ព្រះ​អង្គ​នេះ​ជា​ចំណុច​ទី​១​ ហើយ​ ទី​២​យើង​រៀបចំ​បណ្តែតប្រទីប​ជ្វាលា​ មានការ​អុជ​ធូប​ទាន​ ការ​ដាក់​គ្រឿង​សក្ការៈបូជា​ និង​ អុជ​ កាំជ្រួច​ជាដើម​ គឺ​យើង​ធ្វើ​ដើម្បី​ឧទ្ទិស​ដល់​ព្រះ​ច​ង្គូ​ម​កែវ​ ដែល​ស្ថាន​នៅ​ឋាន​ត្រៃត្រិង្ស​ ។​
​    ​ព្រះ​ចៅអធិការ​វត្ត​ព្រះ​អង្គ​ធំ​មាន​ថេរ​ដីការ​ទៀត​ថា​ បើ​យើង​និយាយ​ពី​ការ​ចូល​ព្រះ​វស្សា​ និង​ ចេញ​ព្រះ​វស្សា​វិញ​ ពី​សម័យ​ពុទ្ធកាល​ឬ​ពី​សម័យ​យាន​កាល​មក​នោះ​ ខ្មែរ​យើង​បាន​ប្រារ​ព​ធ្វើ​រយៈ​ ពេល​៣​ខែ​ដែល​យើង​និយម​ថា​ ពិធីបុណ្យ​ចូល​ព្រះ​វស្សា​រួម​នឹង​មានការ​កាន់បិណ្ឌ​ ដាក់​បិណ្ឌ​រួម​នឹង​ថ្ងៃ​ ភ្ជុំបិណ្ឌ​មាន​រយៈពេល​៣​ខែ​ ដែល​បច្ចុប្បន្នកាល​នេះ​ការ​ផ្គត់ផ្គង់​បច្ច័យ​៤​ គង់​ចាំ​ព្រះ​វស្សា​អស់​រយៈ​ ពេល​៣​ខែ​របស់​ព្រះសង្ឃ​  តែ​ដោយសារ​តែ​ការ​មើលឃើញ​ការ​មមាញឹក​របស់​ពុទ្ធបរិស័ទ​ក្នុង​ការ​ប្រកប​ របរ​រកស៊ី​ ធ្វើ​ការងារ​នោះ​ទើប​យើង​មក​ធ្វើ​បច្ចុប្បន្ន​នេះ​បាន​តែ​រយៈពេល​១៥​ថ្ងៃ​ ហៅ​ថា​រដូវ​ភ្ជុំបិណ្ឌ​យើង​នេះ​គឺ​តែង​ ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១​រោច​ ខែភទ្របទ​ ដល់​ថ្ងៃ​ទី​១៥​រោច​ ខែភទ្របទ​ជា​រៀង​រាល់​ឆ្នាំ​ ដែល​យើង​និ​ យាយ​បាន​ថា​ តំណរ​ក្រោយមក​គេ​បង្រួញ​មក​នៅ​ត្រឹម​១៥​ថ្ងៃ​បើ​ពី​សម័យ​បុរាណ​នោះ​គឺ​ធ្វើ​រយៈពេល​៣​ខែ​ឯណោះ​ គឺជា​ការ​ផ្គត់ផ្គង់​បច្ច័យ​៤​ដល់​ប្រះ​សង្ឃ​ដែល​គង់​ចាំ​អស់​ត្រីមាស​ ហើយ​រហូត​ដល់​ថ្ងៃ​ចេញ​ព្រះ​វស្សា​នេះ​ ទើប​ដូនតា​យើង​ធ្វើ​ពិធី​បណ្តែតប្រទីប​ ធ្វើ​ដូច​ជា​ទូក​ ធ្វើ​ពី​ដើម​ចេក​ឬ​ស្នោ​ និង​វត្ថុ​ផ្សេងៗ​ ទៀត​ដាក់​នូវ​គ្រឿង​បូជា​ជា​ច្រើន​ បញ្ជូន​ទៅ​តាម​ទឹក​ដែល​យើង​កំណត់​ថា​ ជា​ការ​ជូន​ដំណើរ​ដូនតា​ដែល​ មក​ទទួល​ភោគផល​នោះ​ បាន​ទៅ​កាន់​ទី​ស្ថាន​វិញ​ឲ្យ​បាន​សុខ​សប្បាយ​ ហើយ​ងាក​ក្រោយ​ឲ្យ​ពរ​កូនចៅ​ឲ្យ​ មាន​សេរី​សួរ​ស្តី​ ៕