
ទាយកទាយិកាដែលធ្វើបុណ្យកឋិនទាននឹងទទួលបានផលានិសង្ស៥យ៉ាង
ដោយ ៖ លតា ថ្ងៃទី 14 តុលា 2011ម៉ោង 14:18:50
ភ្នំពេញ៖ ពិធីចេញព្រះវស្សាទើបតែ បញ្ចប់ថ្មីថ្មោងនេះទេ ដែលរយៈពេលចូល ព្រះវស្សាមាន៩០ថ្ងៃ ឬ៣ខែ ដែលគិត ចាប់ពីថ្ងៃ១រោច ខែអាសាឍដល់ខែ១៥កើតខែអស្សុជ ។ ក្នុងរយៈពេល៣ថ្ងៃនេះប្រសិនបើព្រះសង្ឃអង្គណាមិនមានអាបត្ដិ(ប្រព្រឹត្ដខុសពុទ្ធប្បញ្ញត្ដិ) គឺអាច ក្រាលគ្រងកឋិនទានបាន មានន័យថា ព្រះសង្ឃអង្គនោះអាចទទួលស្បង់ចីវរ ទេយ្យទានផ្សេងៗពីទាយក ទាយិកា ។
បើតាមទំនឹមទំនៀមបែបពុទ្ធសាសនា កាលបើចេញព្រះវស្សារួចហើយ នឹង ដល់ពិធីបុណ្យកឋិនទានដែលខ្មែរនិយម ហៅថាកាលទាន មានរយៈពេលត្រឹម១ ខែប៉ុណ្ណោះ ហើយវត្ដអារាមនីមួយៗក៏ អាចទទួលកឋិនទានបានតែមញតងដែរ ។ ចំណែកឯពុទ្ធបរិស័ទបើទោះបីជាចង់ធ្វើបុណ្យឱ្យលើសពីរយៈពេល១ខែតាមពុទ្ធានុញ្ញាតនោះក៏មិនបានដែរ ប៉ុន្ដែពុទ្ធបរិ ស័ទអាចធ្វើបុណរួមគ្នាបានក្នុងពេលតែមួយ ។
ព្រះតេជព្រះគុណ ប៉ែន វិបុល ប្រធាន សមាគមទ្រទ្រង់ការបោះពុម្ព និងអប់រំ មានថេរដីកាថា កឋិនជាបុណ្យដែលមាន លក្ខណៈពិសេសត្រង់ថា រាល់ពិធីទាំង ឡាយដែលទាក់ទិនព្រះពុទ្ធសាសនាគឺមិន ទទួលបានការអនុញ្ញាតពីព្រះអង្គទេ ប៉ុន្ដែ បុណ្យកឋិនទានទទួលបានការអនុញ្ញាតពី ព្រះសម្មាសម្ពុទ្ធផ្ទាល់តែម្ដង ។ ព្រោះ តថាគតបញ្ជាក់ថា ម្នាលភិក្ខុទាំងឡាយ ដែលគង់ចាំព្រះវស្សារួចហើយ អាចក្រាល គ្រងកឋិនបាន ។
ព្រះតេជព្រះគុណបានបន្ដថេរដីកាថា កឋិនទានមានរយៈពេលត្រឹមតែ២៩ថ្ងៃ ទេ ហើយអ្នកដែលក្រាលគ្រងកឋិនបាន លុះណាតែជាភិក្ខុដែលគង់ចាំព្រះវស្សា ហើយមិនដាច់វស្សាទៀតផង ។ បុណ្យ នេះទទួលបានផលានិសង្សទាំងអ្នកធ្វើនិង អ្នកទទួល (ព្រះសង្ឃ) រីឯអ្នកធ្វើទទួល បានអានិសង្ស៥យ៉ាងរួមមាន ទី១. សុរូប តា មានរូបស្អាតបាតធ្វើឱ្យបុរសស្ដ្រីឃើញ ហើយស្រលាញ់ពេញចិត្ដ ទី២.សុវណ្ណតា មានសម្បុរស្អាតម៉ដ្ឋខៃពុំមានស្លាកស្នាម ឬប្រជ្រុយ មិនខ្មៅពេក មិនសពេក គឺ សម្បុរជាទីចាប់អារម្មណ៍នៃអ្នកផងទាំង ឡាយ ។ ទី៣.សុណ្ឋានា មានកម្ពស់កម្ព រាងរៅសមសួនតាមវ័យអាយុកាល ទី៤. ចក្ដវត្ដិរាជា ហោតិ ត្រូវបានជាស្ដេច ចក្រពត្រាធិរាជប្រកបដោយទសពិធ រាជធម៌ក្នុងជាតិណាមួយជាមិនខាន និង ទី៥.ឯហិភិក្ខុ នឹងជួបព្រះធម៌ក្នុងអវសាន ជាតិ ។
ក្នុងវត្ដមួយបើការចាំវស្សាគ្មានភិក្ខុ សង្ឃទេ ក៏មិនអាចហែកឋិនចូលបានដែរ ព្រោះសាមណេរគ្មានសិទ្ធិទទួលក្រាលគ្រង កឋិនបានទេ លុះណាតែមានភិក្ខុសង្ឃ មួយអង្គ ហើយបានចាំវស្សាអស់ត្រីមាស ៣ខែត្រឹមត្រូវទើបអាចហែកឋិនចូលវត្ដ នោះបាន ។ ជាមួយគ្នានេះដែរ ប្រការ ដែលអាចហែកឋិនទានចូលវត្ដនេះបាន ឬឱ្យកឋិនទានដំណើរការទៅល្អ ល្គឹកណា មានសង្ឃ៥អង្គ ទើបអាចក្រាលគ្រងកឋិន នេះបាន ។
ក្នុងបទសម្ភាសន៍ជាមួយកាសែត នគរវត្ដ លោកព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ ទីប្រឹក្សាក្រុមជំនុំទំនៀមទម្លាប់ខ្មែរនៅ វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យមានប្រ- សាសន៍ថា ខ្មែរយើងនិយមប្រារឰពិធី បុណ្យកឋិនរយៈពេល១ខែ គឺនៅថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើតខែកត្ដិក ហើយ បុណ្យនេះជាបុណ្យពិសេសដែលខ្មែរនិយម ហៅថាកាលទាន ជាបុណ្យដែលធ្វើកំណត់ ពេលជាក់លាក់ ។ លោកព្រឹទ្ធាចារ្យបាន លើកយកប្រវត្ដិសាវតារនៃពិធីបុណ្យ កឋិនមកបរិយាយដូច្នេះថា មានថ្ងៃមួយ នាងវិសាខា បានប្រើទាសីម្នាក់ឱ្យទៅ និមន្ដព្រះសង្ឃមកឆាន់នៅផ្ទះរបស់នាង គាប់ជួនរដូវវស្សាភ្លៀងធ្លាក់ជោគជាំផងនោះ ពេលទាសីទៅដល់ក៏មានភ្លៀងធ្លាក់ ហើយនាងក៏ឃើញព្រះសង្ឃនៅវត្ដជេតពន ស្រង់ទឹកស្រាតនៅទីធ្លាវត្ដ ។ លុះពេល ទាសីត្រឡប់មកវិញក៏បានប្រាប់រឿងនេះដល់ម្ចាស់ស្រីនាងវិសាខាថា ពេលខ្ញុំទៅ វត្ដឃើញព្រះសង្ឃស្រង់ទឹកស្រាត ។ ក្រោយពីស្ដាប់ការរៀបរាប់ពីទាសីរួចហើយ នោះនាងវិសាខាក៏រៀបចំខ្លួនប្រាណទៅជួប ព្រះពុទ្ធ ដោយទូលថា ហេតុអ្វីក៏ព្រះសង្ឃ ស្រង់ទឹកស្រាតននលគកអ៊ីវចឹង ។
លោកព្រឹទ្ធចារ្យមៀច ប៉ុណ្ណ បាន បន្ថែមថា ព្រះពុទ្ធក្រោយពីទ្រង់ព្រះសណ្ដាប់ រួចហើយ ក៏តបទៅនាងវិសាខាថា ដោយ សារតែព្រះសង្ឃសុទ្ធតែជាកូនអ្នកក្រីក្រ មិនមានស្បង់ចីវរសម្រាប់ផ្លាស់ប្ដូរពេល ស្រង់ទឹកបានទេ ។ ម្យ៉ាងក្នុងបរិវេណវត្ដ សុទ្ធតែជាព្រះសង្ឃប្រុសៗគ្នាឯង ។ រីឯ នាងវិសាខា ក៏ឆ្លើយតបដែរថា បើអ៊ីណចឹង ព្រះអង្គគួរអនុញ្ញាតឱ្យមានរៀបចំធ្វើ បុណ្យដើម្បីគ្រាន់បានសំពត់ស្បង់ចីវរ សម្រាប់ផ្លាស់ប្ដូរបានទេ ។ ពេលនោះ ព្រះពុទ្ធបរមគ្រូនៃយើងទ្រង់មានព្រះពុទ្ធ ដីកាថា សូមទុកពេលឱ្យតថាគតគិត មើលសិន ។
ក្រោយមកព្រះអង្គក៏បានបើកកិច្ច ប្រជុំពិគ្រោះយោបល់ជាមួយសាវ័កជំនិតៗ ហើយព្រះអង្គក៏បានចេញពុទ្ធប្បញ្ញត្ដិឱ្យ មានត្រ័យចីវរដោយបង្កើតឱ្យមានពិធី បុណ្យមួយហៅថា“បុណ្យកឋិនទាន”ដើម្បី យកស្បង់ចីវរទាំងនោះទៅប្រគេនដល់ ព្រះសង្ឃទុកប្រើប្រាស់ និងកុំឱ្យក្ររហេម រហាមដូច្នេះទៀត ។ អំណើះតរៀងមក ពិធីបុណ្យកឋិនទានចាស់បរមបុរាណខ្មែរ យើងលោកតែងតែប្រតិបត្ដិរៀងដរាប មកដល់បច្ចុប្បន្ននេះ ។
តាមពាក្យចចាមអារ៉ាមខ្មែរច្រើនតែលើកឡើងថា ការធ្វើបុណ្យកឋិន ល្គឹក ណាមានអាយុចាស់ទុំ មានប្ដីសីគូគ្រង ទើបអាចធ្វើបាន ។ ចំណែកឯអ្នកដែល នៅក្មេងមិនទាន់មានគូគ្រងមិនអាចធ្វើ បុណ្យកឋិនទានបានឡើយ ។ ពាក់ព័ន្ធនឹង បញ្ហានេះដែរ លោកវ៉ាយ វិបុល និង លោកព្រឹទ្ធាចារ្យមៀច ប៉ុណ្ណ បានលើក នូវទស្សនៈតែមួយដូចគ្នាថា កាលណា យើងនៅក្មេងពេកមិនទាន់ចេះដឹងពីធម៌ អាថ៌វិន័យ(ពុទ្ធសាសនា) ហើយការធ្វើ បុណ្យនេះទាល់តែចេះអំពីវិន័យធម៌អាថ៌ ទើបល្អ ។ សេចក្ដីរៀបរាប់នេះទំនងជា ដៅទៅលើន័យថាកាលបើបុគ្គលនៅ ក្មេងពេកខ្លាចកំពប់បុណ្យ ឬចិត្ដមិនធ្ងន់ ។ យ៉ាងណាក៏ដោយក្នុងពុទ្ធប្បញ្ញត្ដិមិនបាន ហាមប្រាមមិនឱ្យបុគ្គលនៅក្មេងធ្វើបុណ្យ កឋិនទាននោះទេ ។
មានជំនឿតៗគ្នាទៀតថា បើកាលណា ពុទ្ធបរិស័ទចូលបុណ្យកឋិនទានឱ្យគ្រប់៧ វត្ដអាចទទួលផលបុណ្យស្មើនឹងអ្នកផ្ដើម បុណ្យកឋិនមួយវត្ដដែរ ។ បញ្ច្រាសមក វិញនោះលោកព្រឹទ្ធាចារ្យបានបញ្ជាក់ថា ការចូលបុណ្យឱ្យបាន៧វត្ដ ហើយអាច ទទួលអានិសង្សប្រៀបស្មើនឹងអ្នកដើម បុណ្យកឋិនមួយវត្ដនោះពុំពិតឡើយ ។ នេះ គ្រាន់តែជាជំនឿក្រៅផ្លូវការ និងក្រៅព្រះ ពុទ្ធសាសនានោះទេ ហើយក៏មិនមាន ចែងក្នុងធម៌អាថ៌ដែរ ។ តែផលបុណ្យ ដែលបុគ្គលបានសាងអាចទទួលបានទៅ តាមកម្លាំងសទ្ធាជ្រះថ្លារបស់ខ្លួន ។
មុននឹងបង្ហើយកិច្ចវត្ដនីមួយៗតោង តែរៀបរយក្បួនដង្ហែអង្គកឋិនទានជុំវិញ ព្រះវិហារ៣ជុំអមដោយភ្លេងឆៃយ៉ាំប្រគំ កំដរនាំមុខដែរ ។ ចំពោះទំនៀមទម្លាប់នៃ ការហែ៣ជុំនេះត្រូវបានលោកព្រឹទ្ធារចារ្យ ស្រាយបំភ្លឺថា ការដង្ហែ៣ជុំៗវិញព្រះ វិហារដើម្បីឧទ្ទិសដល់ត្រ័យសរអាគមន៍ទាំង៣ដែលមានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងជាទីរឭក ។ ជាពិសេសឱ្យយើង កើតមានសទ្ធាជ្រះថ្លាសប្បាយរីករាយក្នុង ការធ្វើបុណ្យ ក៏ដូចជាសម្រែករបស់លោក អាចារ្យថា សូមអនុមោទនាលោកអើយៗ! រីឯពុទ្ធសាសនិកខ្មែរចូលរួមដង្ហែតបថា សាធុ! សាធុ! ស្មើនឹងន័យថា ប្រពៃ ណាស់! ប្រពៃណាស់! ដែលសំឡេងលាន់ ឮកងរំពងរួមនឹងសកម្មភាពដ៏រស់រវើក ផងនោះកាន់តែញ៉ាំងឱ្យពិធីបុណ្យអធិក អធមក្រៃលែង ហើយអ្នកចូលរួមដង្ហែ ក៏បានទទួលផលបុណ្យតាមកម្លាំងសទ្ធា របស់ខ្លួនផងដែរ ។
នៅក្នុងសង្គមខ្មែរពិធីបុណ្យមាន ច្រើនបែបច្រើនសណ្ឋាន ចំណែកបុណ្យ ដែលមានលក្ខណៈបែបពុទ្ធនិយមនោះ រួមមាន បុណ្យវិសាខបូជា មាឃបូជា ចូលវស្សា ចេញវស្សា ភ្ជុំបិណ្ឌ ចូលឆ្នាំ ។ល។ ដែលជនជាតិខ្មែរតោងតែគោរព ប្រតិបត្ដិខ្ជាប់ខ្ជួនជានិច្ច ក្នុងចេតនាជួយ លើកស្ទួយអរិយធម៌ជាតិសាសន៍ឱ្យមាន កេរ្ដិ៍ឈ្មោះល្បីរន្ទឺសុសសាយនៅលើឆាក អន្ដរជាតិទៀតផង ៕
