
ឪពុកតារាហ្វីលីពីននាងChariceត្រូវឃាតកសម្លាប់
ដោយ ៖ ណារាជ ថ្ងៃទី 02 វិច្ឆកា 2011ម៉ោង 07:56:19
ឪពុកតារាចម្រៀងប៉ុបដ៏ពេញនិយមរបស់ប្រទេសហ្វីលីពីននាង Charice ត្រូវ បានគេចាក់ស្លាប់ដោយសារការប្រយុទ្ធគ្នានៅលើផ្លូវផឹកស៊ីមួយកន្លែងដែលជា ហេតុធ្វើឱ្យនាងលុបចោលការធ្វើដំណើរ ទៅកាន់បរទេសដើម្បីចូលរួមពិធីបុណ្យសពជាមួយក្រុមគ្រួសារវិញ ។
ឪពុករបស់នាងឈ្មោះRicky Pem pengco មានវ័យ៣៩ឆ្នាំមុខរបរជាកម្ម ករសំណង់ត្រូវបានចាក់រហូតដល់ស្លាប់ ដោយសារអ្នកប្រមឹកម្នាក់នៅភាគខាង ត្បូងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ។
ប៉ូលិសបានប្រាប់ថា ពួកគេទាំង២ នាក់បានឈ្លោះប្រកែកគ្នា ហើយក៏ឈាន ដល់ការប្រយុទ្ធគ្នាតែម្ដង។ នៅពេលនេះ ប៉ូលិសកំពុងស្វែងរកចាប់ខ្លួនជនសង្ស័យ។
តារាចម្រៀងវ័យ១៩ឆ្នាំរូបនេះបាន ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំនៅលើ គេហទំព័រ Twitter របស់នាងដោយ និយាយថា នាងមានចំណងមិត្ដភាពជិត ស្និទ្ធនឹងឪពុកកាលពីរស់នៅជាមួយគ្នា តែក្រោយមក នាងបានទៅរស់នៅជា មួយម្ដាយពេលគ្រួសារនាងលែងលះគ្នា។
នាងChariceបាននិយាយថា“យើង មានចំណងមិត្ដភាពល្អណាស់ជាមួយគ្នា មុនពេលមានបញ្ហានៅក្នុងគ្រួសារ។ ខ្ញុំស្រឡាញ់គាត់ណាស់ ហើយនៅពេល នេះ ខ្ញុំក៏នៅតែស្រឡាញ់គាត់អ៊ីសចឹងដែរ ដោយគាត់ជាឪពុករបស់ខ្ញុំ” ។
សារព័ត៌មាននៅក្នុងប្រទេសហ្វីលីពីនធ្លាប់បានផ្សាយថាដោយសារតែ ឪពុករបស់នាងធ្លាប់ប្រើអំពើហិង្សាក្នុង គ្រួសារទើបធ្វើឱ្យមានការបែកបាក់គ្រួសារបែបនេះ។ ចំណែកនាង Charice ដែល នឹងត្រូវចេញទៅសម្ដែងនៅក្នុងប្រទេស សិង្ហបុរីបានលុបចោលការធ្វើដំណើរ របស់នាងដើម្បីចូលរួមសំដែងបុណ្យ សពឪពុកក្នុងប្រទេសហ្វីលីពីន ។
គួរបញ្ជាក់ថាតារាចម្រៀងវ័យក្មេង Chariceមានឈ្មោះបោះសំឡេងលើឆាក អន្ដរជាតិដោយសារការសំដែងរបស់ នាងនៅតាមគេហទំព័រYouTubេហើយ ក្រោយមកទៀតនាងបានបង្ហាញខ្លួននៅ តាមកញ្ជាក់ទូរទស្សន៏សំខាន់ៗរបស់ សហរដ្ឋអាមេរិកដូចជាកម្មវិធីEllen DeGeneres Show, the Oprah Winfrey Show និងthe musical series Glee ៕
