ឪពុក​តារា​ហ្វី​លី​ពី​ន​នាង​Charice​ត្រូវ​ឃាតក​សម្លាប់​

ដោយ​ ៖ ណារាជ ថ្ងៃទី 02 វិច្ឆកា 2011ម៉ោង 07:56:19

ឪពុក​តារាចម្រៀង​ប៉ុប​ដ៏​ពេញ​និយម​របស់​ប្រទេស​ហ្វី​លី​ពី​ន​នាង​ Charice​ ត្រូវ​ បាន​គេ​ចាក់​ស្លាប់​ដោយសារ​ការ​ប្រយុទ្ធ​គ្នា​នៅ​លើ​ផ្លូវ​ផឹកស៊ី​មួយ​កន្លែង​ដែល​ជា​ ហេតុ​ធ្វើ​ឱ្យ​នាង​លុប​ចោលការ​ធ្វើ​ដំណើរ​ ទៅ​កាន់​បរទេស​ដើម្បី​ចូលរួម​ពិធី​បុណ្យសព​ជាមួយ​ក្រុម​គ្រួសារ​វិញ​ ។​

​ឪពុក​របស់​នាង​ឈ្មោះ​Ricky​ Pem​ pengco​ មាន​វ័យ​៣៩​ឆ្នាំ​មុខរបរ​ជា​កម្ម​ ករ​សំណង់​ត្រូវ​បាន​ចាក់​រហូត​ដល់​ស្លាប់​ ដោយសារ​អ្នកប្រមឹក​ម្នាក់​នៅ​ភាគ​ខាង​ ត្បូង​ទីក្រុង​ម៉ានីល​ ប្រទេស​ហ្វី​លី​ពី​ន​ ។​

​ប៉ូលិស​បាន​ប្រាប់​ថា​ ពួក​គេ​ទាំង​២​ នាក់​បាន​ឈ្លោះប្រកែក​គ្នា​ ហើយ​ក៏​ឈាន​ ដល់​ការ​ប្រយុទ្ធ​គ្នា​តែ​ម្ដង​។​ នៅ​ពេល​នេះ​ ប៉ូលិស​កំពុង​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​។​

​តារាចម្រៀង​វ័យ​១៩​ឆ្នាំ​រូប​នេះ​បាន​ ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​នៅ​លើ​ គេហទំព័រ​ Twitter​ របស់​នាង​ដោយ​ និយាយ​ថា​ នាង​មាន​ចំណងមិត្ដភាព​ជិត​ ស្និទ្ធ​នឹង​ឪពុក​កាលពី​រស់នៅ​ជាមួយ​គ្នា​ តែ​ក្រោយមក​ នាង​បាន​ទៅ​រស់នៅ​ជា​ មួយ​ម្ដាយ​ពេល​គ្រួសារ​នាង​លែងលះ​គ្នា​។

​នាង​Charice​បាន​និយាយ​ថា​“​យើង​ មាន​ចំណងមិត្ដភាព​ល្អ​ណាស់​ជាមួយ​គ្នា​ មុន​ពេល​មាន​បញ្ហា​នៅ​ក្នុង​គ្រួសារ​។​ ខ្ញុំ​ស្រឡាញ់​គាត់​ណាស់​ ហើយ​នៅ​ពេល​ នេះ​ ខ្ញុំ​ក៏​នៅ​តែ​ស្រឡាញ់​គាត់​អ៊ី​ស​ចឹ​ង​ដែរ​ ដោយ​គាត់​ជា​ឪពុក​របស់ខ្ញុំ​”​ ។​

​សារព័ត៌​មាននៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​ធ្លាប់​បាន​ផ្សាយ​ថា​ដោយសារ​តែ​ ឪពុក​របស់​នាង​ធ្លាប់​ប្រើ​អំពើ​ហិង្សា​ក្នុង​ គ្រួសារ​ទើប​ធ្វើ​ឱ្យ​មានការ​បែកបាក់​គ្រួសារ​បែប​នេះ​។​ ចំណែក​នាង​ Charice​ ដែល​ នឹង​ត្រូវ​ចេញ​ទៅ​សម្ដែង​នៅ​ក្នុង​ប្រទេស​ សិង្ហ​បុរី​បាន​លុប​ចោលការ​ធ្វើ​ដំណើរ​ របស់​នាង​ដើម្បី​ចូលរួម​សំដែង​បុណ្យ​ សព​ឪពុក​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​ ។​

​គួរ​បញ្ជាក់​ថា​តារាចម្រៀង​វ័យក្មេង​ Charice​មានឈ្មោះ​បោះ​សំឡេង​លើ​ឆាក​ អន្ដរជាតិ​ដោយសារ​ការ​សំដែង​របស់​ នាង​នៅ​តាម​គេហទំព័រ​YouTub​េ​ហើយ​ ក្រោយមក​ទៀត​នាង​បាន​បង្ហាញខ្លួន​នៅ​ តាម​កញ្ជាក់​ទូរ​ទស្ស​ន៏​សំខាន់ៗ​របស់​ សហរដ្ឋអាមេរិក​ដូច​ជា​កម្មវិធី​Ellen​ DeGeneres​ Show,​ the​ Oprah​ Winfrey​ Show​ និង​the​ musical​ series​ Glee​ ៕