
តារាសម្ដែងKardashianបដិសេធមិនបានទទួលប្រាក់ចំណេញពីអាពាហ៍ពិពាហ៍របស់នាងឡើយ
តារាសម្ដែងដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិកនាងKim Kardashian បាន ច្រានចោលព័ត៌មានដែលថានាងបាន ទទួលប្រាក់ចំណេញយ៉ាងច្រើនពីការ រៀបមង្គលការដោយផ្សាយផ្ទាល់តាម ទូរទស្សន៍របស់នាងជាមួយនឹងកីឡាករ បាល់បោះ Kris Humphries ។
ការបដិសេធនេះបានធ្វើឡើងតែមួយថ្ងៃបន្ទាប់ពីនាងបានដាក់ពាក្យសុំលែង លះជាមួយស្វាមីរបស់នាងដែលទើបតែ រៀបការជាមួយគ្នាបាន៧២ថ្ងៃប៉ុណ្ណោះ។ នាងKardashian បានសរសេរលើគេហ ទំព័ររបស់នាងថា “មានព័ត៌មានថាខ្ញុំ បានទទួលប្រាក់ចំណេញរាប់លានដុល្លារ ពីការរៀបអាពាហ៍ពិពាហ៍របស់ខ្ញុំ។ ព័ត៌មាននេះវាមិនពិតនោះទេ វាធ្វើឱ្យខ្ញុំមិន សប្បាយចិត្ដទាល់តែសោះ ហើយត្រូវតែ បញ្ជាក់ឱ្យច្បាស់អំពីរឿងនេះ។ ខ្ញុំសូមដឹង គុណយ៉ាងខ្លាំងចំពោះទស្សនិកជនដែលបាន មកចូលរួមពិធីរៀបការ ហើយខ្ញុំនឹង បរិច្ចាគលុយនោះជូនមូលធិសុបិនវិញ”។
អាពាហ៍ពិពាហ៍របស់ពួកគេកាលពី ខែសីហាត្រូវបានចំណាយទឹកប្រាក់អស់ ១០លានដុល្លារហើយចំណងមិត្ដភាព របស់ពួកគេមានត្រឹមតែ៧២ថ្ងៃប៉ុណ្ណោះ។ នាងKardashianបាននិយាយថា“ក្រោយពេលខ្ញុំពិចារណាយ៉ាងល្អិតល្អន់ហើយក៏ បានសម្រេចចិត្ដបញ្ចប់ចំណងអាពាហ៍ ពិពាហ៍របស់ខ្ញុំ។ ខ្ញុំសង្ឃឹមអ្នកទាំងអស់ គ្នាដឹងថាវាមិនមែនជាការសម្រេចចិត្ដ ដ៏ងាយស្រួលពេកនោះឡើយ។ ទោះបី យើងបានលែងលះគ្នាក៏ដោយ ប៉ុន្ដែយើង ទាំងពីរនាក់នៅតែជាមិត្ដល្អនិងជូនពរ គ្នាឱ្យជួបតែសេចក្ដីសុខជារៀងរហូត”។
ចំណែកកីឡាករHumphriesដែលមានវ័យទើបតែ២៦ឆ្នាំបាននិយាយ ថា“ខ្ញុំស្រឡាញ់ប្រពន្ធរបស់ខ្ញុំ។ ខ្ញុំមាន អារម្មណ៍លំបាកខ្លាំងណាស់ពេលដឹងថា នាងបានដាក់ពាក្យសុំលែងលះ។ ខ្ញុំប្ដេជ្ញា ចិត្ដខ្ពស់ណាស់ចំពោះអាពាហ៍ពិពាហ៍ នេះដោយខ្ញុំហ៊ានធ្វើអ្វីៗទាំងអស់ដើម្បី ឱ្យដំណើរការទៅមុខដោយរលូន” ។
នេះជាការលែងលះលើកទី២ហើយ របស់តារាសម្ដែងKardashianដែលមានវ័យ៣១ឆ្នាំ ដោយលើកដំបូងនាងបាន រៀបការជាមួយអ្នកនិពន្ធបទភ្លេង Damon Thomas ហើយរស់នៅជាមួយ គ្នាចំនួន៤ឆ្នាំ និងលែងលះគ្នានៅក្នុងឆ្នាំ ២០០៤។ រីឯមង្គលការលើកនេះនាង បានចែកផ្លូវជាមួយស្វាមីរបស់នាងទៀត ហើយថ្ងៃអនាគត ប្រសិនបើនាងរៀបការ ជាមួយបុរសណាម្នាក់ នាងក៏នឹងលែង លះជាមួយបុរសនោះទៀតជាមិនខាន ព្រោះការលែងលះហាក់ដូចជាផុយស្រួយ សម្រាប់ជីវិតអាពាហ៍ពិពាហ៍នាង ៕
