តារា​សម្ដែង​LindsayLohan​ត្រូវ​ជាប់​ពន្ធនាគារ​៣០​ថ្ងៃ​

ដោយ​ ៖ ភារៈ ថ្ងៃទី 03 វិច្ឆកា 2011ម៉ោង 17:10:15

​តារា​សម្ដែង​ដែល​សំបូរ​រឿងអាស្រូវ​ របស់​សហរដ្ឋអាមេរិក​ Lindsay​ Lohan​ ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់ពន្ធ​ន​គា​រយៈពេល​៣០​ថ្ងៃ​។​ ប៉ុន្ដែ​នាង​អាច​នៅ​ក្រៅ​ ឃុំ​១​ទៅ​២​ថ្ងៃ​ដោយសារ​តែ​ពន្ធនាគារ​ នៅ​រដ្ឋការ​លី​ហ្វ័​រ​នី​ញ៉ា​ សហរដ្ឋអាមេរិក​មាន​អ្នកទោស​ច្រើន​ពេក​ ។​

​តារា​សម្ដែង​វ័យ​២៥​ឆ្នាំ​រូប​នេះ​អាច​មានឱកាស​ចុះ​កិច្ចសន្យា​ជាមួយ​ទស្សនាវដ្ដី​ Playboy​ ដើម្បី​ថត​ស្រាត​បាន​មុន​ ពេល​ចូលខ្លួន​ទៅ​កាន់​ពន្ធនាគារ​នៅ​ សបា្ដហ៍​ក្រោយ​។​ ចៅក្រម​ Stephanie​ Sautner​បាន​កាត់សេចក្ដី​ឱ្យ​នាង​ Lohan​ ជាប់​ពន្ធនាគារ​ចំនួន​៣០​ថ្ងៃ​បន្ទាប់​ពី​ នាង​សារភាព​ថា​ នាង​បាន​បំពាន​ទៅ​លើ​ ការ​ដាក់​ផាកពិន័យ​ដែល​ត្រូវ​បាន​ចោទប្រកាន់​លើក​មុន​ ។​

​នាង​Lohan​ត្រូវ​បាន​ឃុំខ្លួន​នៅ​ក្នុងផ្ទះ​ របស់​ខ្លួន​ចំនួន​៣៥​ថ្ងៃ​កាលពី​ខែឧសភា​ ក្រោយ​ពី​បាន​ចោទប្រកាន់​ពី​បទ​លួច​ យក​ខ្សែ​.​ក​តំលៃ​២៥០០​ដុល្លារ​ពី​ហាង​ លក់​គ្រឿងអលង្ការ​មួយ​កន្លែង​នៅ​ក្បែរ​ផ្ទះ​ របស់​នាង​។​ នាង​Lohan​ ក៏​បាន​បំពាន​នឹង​ ការ​ដាក់​ទណ្ឌកម្ម​មួយ​ផ្សេង​ទៀត​ដែល​ បាន​ចោទប្រកាន់​នាង​ថា​បាន​ប្រើប្រាស់​ គ្រឿងញៀន​ និង​គ្រឿ​ស្រវឹង​ ។​

​គួរ​បញ្ជាក់​ថា​Lohan​ត្រូវ​បាន​ចាប់​ ខ្លួន​ជា​ច្រើន​លើក​ច្រើន​សារ​ហើយ​កាល​ ពេល​ថ្មីៗ​នេះ​ ប៉ុន្ដែ​ត្រូវ​បាន​ដោះ​លេង​ មក​វិញ​តាម​នីតិវិធី​ច្បាប់​។​ ប៉ុន្ដែ​នៅ​ ពេល​នេះ​ទំនងជា​មិន​អាច​មានការ​ដាក់​ឱ្យ​នៅ​ក្រៅ​ឃុំ​ទៀត​ឡើយ​ ៕