លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ សម្ពោធ​សៀវភៅ​ប្រវត្តិសាស្ត្រ​ថៃ​ និង​ទស្សនាវដ្តី​ខ្ញុំ​

ដោយ​ ៖ ​សា​គុណៈ|ថ្ងៃទី 07 វិច្ឆកា 2011 ម៉ោង 18:06:43

​    ​ភ្នំពេញ ៖ គ្រឹះស្ថាន​បោះ​ពុ​ម្ភ​ផ្សាយ​នគរវត្ត​បាន​ប្រារព្ធ​ពិធី​សម្ពោធ​សៀវភៅ​ប្រវត្តិសាស្ត្រ​ថៃ​ និង​ទស្សនាវដ្តី​ខ្ញុំ​ នា​រសៀល​ថ្ងៃ​ទី​ ០៧​ វិ​ច្ឆ​កា​ ២០១១​ នៅ​ភោជនីយដ្ឋាន​នាវា​ ក្រុង​តា​ខ្មៅ​ ក្រោម​អធិបតីភាព​លោក​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ និង​លោក​ជំទាវ​ឧកញ៉ា​ សៀង​ ចាន់​ហេង​ ប្រធាន​ក្រុមហ៊ុន​ ហេង​អភិវឌ្ឍន៍​ និង​ជា​អគ្គ​នាយិកា​គ្រឹះស្ថាន​បោះ​ពុ​ម្ភ​ ផ្សាយ​នគរវត្ត​ដោយ​មានការ​ចូលរួម​ពី​សំណាក់​អស់លោក​ លោកស្រី​ ជា​រដ្ឋលេខាធិការ​អនុរដ្ឋលេខាធិការ​ទីប្រឹក្សា​នៃ​ក្រសួង​ព័ត៌មាននិង​សិក្សា​នុ​សិស្ស​យ៉ាងច្រើន​កុះករ​ ។​
​    ​លោក​ជំទាវ​ឧកញ៉ា​ សៀង​ ចាន់​ហេង​ បាន​ថ្លែង​ថា​ លោក​ជំទាវ​ និង​សហការី​បាន​ ខិតខំ​ទាំង​កម្លាំងកាយ​ចិត្ត​ និង​ស្មារតី​ ដើម្បី​ចូលរួម​ចំណែក​ក្នុង​កិច្ចការ​ស្តារ​ និង​អភិវឌ្ឍន៍​ធន​ ធាន​មនុស្ស​ ពិសេស​វិស័យ​អប់រំ​ និង​សិក្សាធិការ​ជាតិ​នៅ​កម្ពុជា​ឲ្យ​រីក​ដុះដាល​ មាន​ភាព​ ចម្រើន​ជឿនលឿន​ ស្រប​តាម​គោលនយោបាយ​អប់រំ​ជាតិ​ ក៏​ដូច​រាជរដ្ឋាភិបាល​កម្ពុជា​ ហើយ​សមិទ្ធផល​ដែល​សម្ពោធ​នា​ថ្ងៃនេះ​ ក៏​ជា​ការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត​ ដើម្បី​ រួមចំណែក​ធានា​ដល់​គុណភាព​សិក្សាអប់រំ​នៅ​កម្ពុជា​ ។​ តាម​រយៈ​សមិទ្ធផល​នា​ពេល​នេះ​ លោក​ជំទាវ​ឧកញ៉ា​ មាន​ជំនឿ​ជឿជាក់​ថា​ បណ្តា​ឯកសារ​ទាំងនេះ​ ពិតជា​ថ្នាល​បណ្តុះ​គ្រាប់​ ពូជ​វិជ្ជា​ ប្រកបដោយ​គុណភាព​ និង​ប្រសិទ្ធភាព​ខ្ពស់​ ស្រប​តាម​បទដ្ឋាន​អប់រំ​ជាតិ​ក្នុង​តំបន់​ ពិសេស​នោះ​គឺ​មាន​ទិស​ដៅ​ដើរ​ស្រប​ទៅ​នឹង​ការ​អភិវឌ្ឍ​នៃ​សហគមន៍​អាស៊ាន​ ដោយហេតុ​ ថា​ រាជរដ្ឋាភិបាល​ និង​អាស៊ាន​ជា​ដៃគូ​ ហើយ​បាន​លើកកម្ពស់​ និង​ផ្តោត​ការ​យកចិត្ត​ទុក​ ដាក់​ខ្ពស់​ទៅ​លើ​គុណភាព​នៃ​វិស័យ​អប់រំ​ ។​
​    ​លោក​ជំទាវ​ឧកញ៉ា​ សៀង​ ចាន់​ហេង​ បាន​បញ្ជាក់​ថា​ គោលបំណង​ដែល​លោក​ជំទាវ​ បង្កើត​ទស្សនាវដ្តី​ខ្ញុំ​ និង​បកប្រែ​សៀវភៅ​ស្តី​ពី​ ប្រវត្តិសាស្ត្រ​ថៃ​ នេះ​ឡើង​គឺៈ​ ដើម្បី​រួម​ចំ​ ណែ​ក​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​អប់រំ​ តាម​រយៈ​ការ​បោះពុម្ពផ្សាយ​សៀវភៅ​ជា​ភាសា​ខ្មែរ​ឲ្យ​បាន​ ច្រើន​,​ ជួយ​ពង្រឹង​ការ​អាន​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ ពិសេស​សិស្ស​ និ​សិ​ត្ស​ តាម​រយៈ​ការ​ បោះពុម្ព​សៀវភៅ​ ដែល​ប្រកបដោយ​គុណភាព​ និង​មានការ​ត្រួតពិនិត្យ​អត្ថបទ​ត្រឹមត្រូវ​ ច្បាស់លាស់​,​ បោះពុម្ព​ឯកសារ​សិក្សា​ស្រាវជ្រាវ​ ដែល​ទាក់ទង​នឹង​ប្រវត្តិសាស្ត្រ​ អក្សរ​ សាស្ត្រ​ ,​វប្បធម៌​ ,​សិល្បៈ​ ,​តន្ត្រី​ និង​ឯកសារ​ស្រាវជ្រាវ​ផ្សេងៗ​ទៀត​ដែល​ជា​តម្រូវការ​អ្នក​ សិក្សា​,​ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​កង្វះខាត​ឯកសារ​ ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​របស់​សិស្ស​ និស្សិត​ ថ្នាក់ឧត្តម​សិក្សា​,​ និង​ជា​ការ​បើកចំហរ​ជើងមេឃ​ថ្មី​មួយ​សម្រាប់​អ្នក​ស្រាវជ្រាវ​សិក្សា​ អប់រំ​ជាដើម​ ។​ ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​លោក​ជំទាវ​ឧកញ៉ា​ ក៏​បាន​ប្រកាស​នូវ​ការ​បង្កើត​ មូលនិធិ​អប់រំ​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​កម្ពុជា​ ដែល​និ​សិ​ត្ស​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​អាច​មក​ សិក្សា​ស្រាវជ្រាវ​បានជា​ទូទៅ​ ។​ មូលនិធិ​អប់រំ​ សិក្សា​ស្រាវជ្រាវ​កម្ពុជា​នេះ​ មាន​ទឹកប្រាក់​ សរុប​ចំនួន​ ១៨.០០០​ដុល្លារ​អា​មេ​រិ​ក​ សម្រាប់​ការ​ស្រាវជ្រាវ​ក្នុង​១​ឆ្នាំ​ ។​ លោក​ជំទាវ​ឧកញ៉ា​ បាន​បញ្ជាក់​ផង​ដែរ​ថា​ មូលនិធិ​អប់រំ​ស្រាវជ្រាវ​នេះ​ គឺ​មាន​គោលបំណង​ផ្តល់​ជូន​ទៅ​អ្នក​ សិក្សា​ស្រាវជ្រាវ​ជា​ជនជាតិ​ខ្មែរ​ ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ផ្នែក​សង្គម​សាស្ត្រ​មនុស្ស​សាស្ត្រ​ និង​បុរាណវិទ្យា​ ដែល​ក្នុង​នោះ​នឹង​ផ្តល់​ជូន​ចំពោះ​និស្សិត​ដែល​ត្រៀម​ធ្វើ​សារ​ណា​ ដើម្បី​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ និង​អ្នក​ស្រាវជ្រាវ​ទូទៅ​ មក​ពី​មជ្ឈដ្ឋាន​ចំនួន​បី​គឺៈ​ និ​សិ​ត្ស​សា​ កល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ចំនួន​២០​នាក់​ ក្នុង​ទឹកប្រាក់​ ៩.០០០​ដុល្លារ​អា​មេ​រិ​ក​,​ និ​សិ​ត្ស​សា​ កល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ ចំនួន​១០​នាក់​ ក្នុង​ទឹកប្រាក់​ចំនួន​ ៤.៥០០​ដុល្លារ​អា​មេ​រិ​ក​,​ និង​អ្នក​ស្រាវជ្រាវ​ទូទៅ​ជុំវិញ​បរិបទ​កម្ពុជា​ ចំនួន​១០​នាក់​ ក្នុង​ទឹកប្រាក់​ចំនួន​ ៤.៥០០​ដុល្លារ​ អា​មេ​រិ​ក​ ។​
​    ​លោក​ជំទាវ​ឧកញ៉ា​បាន​លើក​ឡើង​ថា​ ស្រប​នឹង​គោលនយោបាយ​ចតុកោណ​របស់​ រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​ ដែល​សម្តេច​តែងតែ​យកចិត្តទុកដាក់​ជា​និច្ច​ចំពោះ​ការ​សិក្សា​របស់​ក្មួយៗ​ ជា​ពិសេស​ សិស្ស​ និ​សិ​ត្ស​ ។​ ដោយ​ឃើញ​នូវ​ការ​យកចិត្តទុកដាក់​ដ៏​ខ្ពស់​របស់​សម្តេច​នេះ​ហើយ​ ទើប​លោក​ជំ​ ទាវ​ឧកញ៉ា​ បាន​បង្កើត​មូលនិធិ​នេះ​ឡើង​ ដើម្បី​ចូលរួម​ចំណែក​ជាមួយ​និង​រាជរដ្ឋាភិបាល​ ក្នុង​ការ​លើកកម្ពស់​គុណភាព​អប់រំ​នៅ​កម្ពុជា​ ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ ឈាន​ឡើង​មួយ​ កម្រិត​ទៀត​ ។​
​    ​លោក​រដ្ឋមន្ត្រី​ ខៀវ​ កា​ញា​រី​ទ្ធ​ បាន​កោតសរសើរ​ដល់​លោក​ជំទាវ​ឧកញ៉ា​ សៀង​ ចាន់​ ហេង​ ដែល​បាន​ខិតខំ​បង្កើត​នូវ​គ្រឹះស្ថានបោះពុម្ពផ្សាយ​សៀវភៅ​ និង​ឯកសារ​ប្រវត្តិសាស្ត្រ​ និង​បង្កើត​មូលនិធិ​អប់រំ​សិក្សា​ស្រាវជ្រាវ​ សម្រាប់​សិស្ស​ និ​សិ​ត្ស​ ធ្វើ​ឲ្យ​សិស្ស​ និ​សិ​ត្ស​យើង​ មានឱកាស​សិក្សា​ស្រាវជ្រាវ​ នូវ​ប្រវត្តិសាស្ត្រ​ និង​បញ្ហា​សង្គម​ ។​ លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា​ ទោះបី​លោក​ជំទាវ​ឧកញ៉ា​ ជា​ពាណិជ្ជករ​ខ្មែរ​មួយ​រួប​ តែ​លោក​ជំទាវ​តែងតែបាន​គិត​គួរ​ដល់​ វិស័យ​អប់រំ​ វប្បធម៌​ សិល្បៈ​ និង​បាន​ខិតខំ​ស្រាវជ្រាវ​ឯកសារ​ជា​ច្រើន​ ដើម្បី​យក​មក​បោះពុម្ព​ ជា​សៀវភៅ​ សម្រាប់​សិស្ស​ និ​សិ​ត្ស​ សិក្សា​ស្រាវជ្រាវ​បន្ត​ ។​ ការ​គិត​គួរ​របស់​លោក​ជំទាវ​ ទៅ​លើ​វិស័យ​អប់រំ​នេះ​ គួរ​ឲ្យ​កោត​ស​សើរ​ ហើយ​ជា​គំ​រួ​មួយ​ដែល​យើង​គួរតែ​យកតម្រាប​ តាម​ទៅ​ថ្ងៃក្រោយ​ ។​
​លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ទៀត​ថា​ ការ​បោះពុម្ព​សៀវភៅ​នេះ​ គឺជា​ការ​ មួយ​ជួយ​សម្រួល​ដល់​សិស្ស​ និ​សិ​ត្ស​របស់​យើង​ ក្នុង​ការ​ស្វែងរក​នូវ​ឯកសារ​ផ្សេងៗ​ ដើម្បី​ សិក្សា​រៀនសូត្រ​ ។​ លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា​ បន្តិចទៀត​សេដ្ឋកិច្ច​ផ្អែក​លើ​ចំណេះ​ ដឹង​ ព្រោះថា​នៅ​ឆ្នាំ​២០១៥​ ខាង​មុខ​នេះ​ សហគមន៍​អាស៊ាន​នឹង​បង្កើត​ឡើង​ ដូច្នេះ​ទាមទារ​ ឲ្យ​យើង​ទាំងអស់​គ្នា​មានចំណេះ​ដឹង​ខ្ពស់​ ដើម្បី​ប្រកួតប្រជែង​គ្នា​រវាង​ប្រទេស​ អាស៊ាន​ ទាំង​១០​ ហើយ​យើង​មិន​អាច​ថា​ នរណា​មក​ដណ្តើម​ទីផ្សារ​របស់​យើង​បាន​ទេ​ គឺ​យើង​ត្រូវ​ តែ​ខិតខំ​ខ្លួនឯង​ ក្នុង​ការ​ដណ្តើម​ទីផ្សារ​នៅ​ក្នុង​តំបន់​អាស៊ាន​ ។​ លោក​រដ្ឋមន្ត្រី​ បាន​បញ្ជាក់​ ថា​ នៅ​ពេល​នោះ​បើ​យើង​មាន​សញ្ញាបត្រ​អ្វីមួយ​គឺ​ប្រទេស​អាស៊ាន​ទាំង​១០​ ទទួលស្គាល់​ ហើយ​យើង​អាច​ទៅ​ធ្វើការ​នៅ​ប្រទេស​ណាមួយ​នៅ​ក្នុង​អាស៊ាន​បាន​ទាំងអស់​ ដូច្នេះ​ហើយ​ ក្មួយៗ​ សិស្ស​ និ​សិ​ត្ស​ទាំងអស់​ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង​ដោយ​ខ្លួនឯង​ ដើម្បី​យកជ័យ​ជំនះ​ ក្នុង​ការងារ​របស់​ខ្លួន​ ៕​