ខ្សឹប​ដាក់​ត្រចៀក​ ៖​ ហេតុ​អ្វី​អាជ្ញាធរ​ខេត្ដសៀមរាប​ មិន​ព្រម​ប្រគល់​ប្លង់​រឹង​ជូន​ពលរដ្ឋ​១១២​គ្រួសារ​?

ដោយ​ ៖ សហការី ថ្ងៃទី 08 វិច្ឆកា 2011ម៉ោង 14:28:24

​ប្រជាពលរដ្ឋ​១១២​គ្រួសារ​រស់នៅ​ភូមិ​តា​ភុល​ សង្កាត់​ស្វាយ​ដង្គុំ​ ក្រុង​សៀមរាប​ បាន​ខ្សឹបខ្សៀវ​ប្រាប់​នគរវត្ដ​ឱ្យ​ដឹង​ពី​ច​ម្ង​ល់​មួយ​ចំនួន​ដើម្បី​ឱ្យ​លោក​ស៊ូ​ ភិ​រិ​ន្ទ​ អភិ​ បាល​ខេត្ដសៀមរាប​ឱ្យ​បាន​ជ្រ​*​ា​ប​ផង​ថា​ ហេតុ​អ្វី​បានជា​អាជ្ញាធរ​ខេត្ដសៀមរាប​មិន​ ព្រម​ចេញ​ប្លង់​រឹង​(​ប្លង់​ L.MAP)​ ទៅ​ឱ្យ​ប្រជាពលរដ្ឋ​កាន់កាប់​ស្របច្បាប់​ផង​?​

ប្រជាពលរដ្ឋ​ទាំងនោះ​បាន​ខ្សឹប​បន្ដ​ថា​ ក្នុង​ចំណោម​ពលរដ្ឋ​ជាង​៤០០​គ្រួសារ​នៅ​ ភូមិ​តា​ភុល​ គឺ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​១១២​គ្រួសារ​ប៉ុណ្ណោះ​មិន​ទាន់​ទទួល​ប្លង់​រឹង​ នៅឡើយ​ទេ​ ក្រៅពី​នេះ​បាន​ទទួល​អស់ហើយ​ ។​ គេ​មិនដឹង​ថា​ តើ​មូលហេតុ​អ្វី​បាន​ ជា​អាជ្ញាធរ​ខេត្ដសៀមរាប​ផ្អឹប​ទុក​ប្លង់​រឹង​ទាំងនោះ​ដើម្បី​អ្វី​នោះ​ឡើយ​ ព្រោះថា​កាល​ ពី​ឆ្នាំ​២០០៧​ អង្គការក្រៅរដ្ឋាភិបាល​មួយ​បាន​ចំណាយ​លុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ សម្រាប់​ធ្វើ​ប្លង់​រឹង​ឱ្យ​ប្រជាពលរដ្ឋ​ជាង​៤០០​គ្រួសារ​ប្រើប្រាស់​ឱ្យ​បាន​ស្របច្បាប់​ ។​ ប៉ុន្ដែ​មក​ដល់​ពេល​នេះ​អស់​រយៈពេល​៤​ឆ្នាំទៅ​ហើយ​ បែរជា​មានគ្រួសារ​ខ្លះ​ទទួល​បាន​ ប្លង់​រឹង​ និង​គ្រួសារ​ខ្លះ​ទៀត​មិន​ទទួល​បាន​ប្លង់​រឹង​ ។​ តើ​នេះ​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​?​ ច​ម្ង​ល់​នេះ​ត្រូវ​បាន​លេចឮ​ដល់​មន្ទីរ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ខេត្ដសៀមរាប​ ហើយ​ត្រូវ​បាន​គេ​ប្រាប់​ថា​ “​សាលាខេត្ដ​មិន​ចេញ​ប្លង់​រឹង​ឱ្យ​ពលរដ្ឋ​ទាំង​១១២​គ្រួសារ​ នោះ​ទេ​ ដ្បិត​លំនៅ​ឋាន​របស់​ពួក​គាត់​រស់នៅ​ក្នុង​ដី​តំបន់​អាជ្ញាធរ​អប្សរា​”​។​ ពេល​ឮ​ ដំណឹង​នេះ​ភ្លាម​ ធ្វើ​ឱ្យ​អ្នក​ភូមិ​១១២​គ្រួសារ​នាំ​គ្នា​គក់​ទ្រូង​ និង​គិត​ថា​ជា​រឿង​មួយ​មិន​ គួរ​ឱ្យ​ជឿ​សោះ​ ។​ ពីព្រោះ​ថា​ប្រសិនបើ​តំបន់​នេះ​ជា​តំបន់​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ អប្សរា​មែន​នោះ​ ចុះ​ហេតុ​អ្វី​ពេល​ធ្វើ​ប្លង់​ អាជ្ញាធរ​ចេញ​លិខិត​ឱ្យ​ពលរដ្ឋ​ទៅ​ធ្វើ​ និង​ ឱ្យ​តវ៉ា​ប្រសិនបើ​មាន​បញ្ហា​អ្វីមួយ​ ។​

ដោយឡែក​ការ​បិទ​ប្រកាស​ឱ្យ​តវ៉ា​ចូល​ជា​ធរមាន​តាម​ទម្រង់​ច្បាប់​រួច​ទៅ​ហើយ​ ដែរ​ ក្រោម​ការ​ឃ្លាំមើល​ពី​សំណាក់​អង្គការ​ L.MAP​ ថា​ត្រឹមត្រូវ​ទៅ​ទៀត​ ។​ ចុះ​ ហេតុ​អ្វី​គ្រួសារ​ខ្លះ​បាន​ ឯ​គ្រួសារ​ខ្លះ​ទៀត​មិន​បាន​?​ លើស​ពី​នេះ​ទៅ​ទៀត​អ្វី​ដែល​គួរ​ឱ្យ​ អស់សំណើច​ គឺ​គ្រួសារ​ខ្លះ​មាន​ព្រំ​ដី​ជាប់​គ្នា​សោះ​ខ្លះ​ទទួល​បាន​ប្លង់​ ខ្លះ​មិន​បាន​វិញ​?​

ទោះជា​យ៉ាងណា​ក៏​ដោយ​ មាន​ប្រភព​ព័ត៌មាន​មួយ​បាន​ភ្លយមាត់​ឱ្យ​ដឹង​ថា​ ការ​ ពិត​ប្លង់​ L.MAP​ របស់​គ្រួសារ​ទាំង​១១២​នោះ​មាន​រួច​ទៅ​ហើយ​ ដោយ​គ្រាន់តែ​គេ​ ផ្អឹប​ទុក​មួយ​រយៈ​ប៉ុណ្ណោះ​ ដោយហេតុ​ថាបើ​យក​ទៅ​ចែក​ភ្លាម​ នឹង​ខាតបង់​លុយកាក់​ ក្រោម​តុ​ ។​ មាន​លិខិតស្នើ​សុំ​ការ​អនុញ្ញាត​ចែក​ប្លង់​រឹង​នេះ​ដល់​ដៃ​លោក​អភិបាល​ ខេត្ដ​រួច​ទៅ​ហើយ​ ដូច្នេះ​នៅ​សល់​តែ​លោក​ចុះហត្ថលេខា​ប៉ុណ្ណោះ​ ។​ នេះ​ប្រហែលជា​ មន្ដ្រី​ថ្នាក់​ក្រោម​របស់​លោក​អភិបាលខេត្ដ​លាក់លៀម​បញ្ហា​នេះ​ ដើម្បី​ផលប្រយោជន៍​ អ្វីមួយ​ជា​មិន​ខាន​ ទើប​លោក​មិន​បាន​ជ្រាប​ហើយ​ចេះ​តែ​ពន្យារពេល​ធ្វើ​ឱ្យ​ប្រជា​ ពលរដ្ឋ​ទន្ទឹងរង់ចាំ​យ៉ាង​អន្ទះសា​ ។​

ប្រជាពលរដ្ឋ​សង្ឃឹមថា​ លោក​អភិបាលខេត្ដ​ពិតជា​មិន​ព្រងើយកន្ដើយ​អំពី​បញ្ហា​ នេះ​ទេ​ គឺ​លោក​នឹង​យក​ទៅ​ចែក​ជូន​ពលរដ្ឋ​ដោយ​ផ្ទាល់​ដៃ​មុន​ពេល​បោះ​ឆ្នោត​អាណត្ដិ​ ទី​៤​ខាង​មុខ​នេះ​ ៕