
ខ្សឹបដាក់ត្រចៀក ៖ ស៊ុនហួរ ជំនាញខាង ដឹកទំនិញគេចពន្ធយកមកបែងចែកនៅរាជធានី
ដោយ ៖ សហការី ថ្ងៃទី 19 វិច្ឆកា 2011ម៉ោង 13:18:43
ឈ្មួញស៊ុនហួរ ដែលបច្ច្ចុប្បន្នមានតួនាទី ជាទីប្រឹក្សារបស់ថ្នាក់ដឹកនាំ មួយរូប កំពុងតែដឹកជញ្ជូនទំនិញគេចពន្ធ បន្ទាប់ពីគេមានអំណាចឥទ្ធិពល លើឈ្មួញធំៗ៤-៥នាក់ ដែលបាន ដឹកជញ្ជូនទំនិញពីប្រទេសវៀតណាម តាមច្រកមួយចំនួនក្នុងខេត្ដកំពង់ចាម ត្រូវ បានគេចាត់ទុកថា ស៊ុនហួរ គឺជាឈ្មួញមួយរូបស្ថិតនៅក្នុងការដឹកជញ្ជូនទំនិញគេច ពន្ធនេះយ៉ាងខ្លាំងក្លាផងដែរ ។
លោកស៊ុន ហួរ អតីតគ្រាន់តែជាអ្នកមើលការខុសត្រូវឱ្យការដឹកជញ្ជូន ទំនិញយាយញាប់ ប៉ុន្ដែឈ្មួញរូបនោះបានក្លាយទៅជាអ្នកដែលមានមុខមាត់ បន្ទាប់ ពីរូបគេបានចំណាយប្រាក់ជាច្រើន បានតំណែងជាឧត្ដមសេនីយ៍ទោ និងជាទីប្រឹក្សា របស់ថ្នាក់ដឹកនាំមួយរូប ប៉ុន្ដែតំណែងរបស់ស៊ុនហួរ គ្រាន់តែសម្រាប់ការពារមុខ ជំនួញរបស់ខ្លួនតែប៉ុណ្ណោះ ។ បច្ចុប្បន្នស៊ុនហួរ បានដឹកជញ្ជូនទំនិញប្រភេទអេឡិច ត្រូនិក, គ្រឿងសំណង់, គ្រឿងទេស តាមច្រកត្រញំងថ្លុង ស្រុកពញាក្រែក ខេត្ដកំពង់ ចាម ក្នុងនោះស្ទើរតែពី៣០ទៅ៤០ភាគរយ ដែលមិនបានបង់ពន្ធនាំចូលគ្រប់ចំនួន ។ លោកស៊ុនហួរ មានទីតាំងស្ដុកទំនិញគេចពន្ធមួយយ៉ាងធំ ស្ថិតនៅសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា មិនតែប៉ុណ្ណោះស៊ុនហួរ បានបែងចែកទំនិញទាំងនោះនៅក្នុងរាជធានី ភ្នំពេញ និងនៅតាមបណ្ដាខេត្ដមួយចំនួនទៀត ដូច្នេះហើយរាល់ការដឹកជញ្ជូនទំនិញ របស់ស៊ុនហួរ តាមកំណាត់ផ្លូវជាតិលេខ៦ ទាំងសមត្ថកិច្ច ទាំងអាជ្ញាធរ មិន បានប៉ះពាល់ បើទោះបីជាដឹងថា មួយភាគធំមិនបានបង់ពន្ធនាំចូលគ្រប់ចំនួនក៏ ដោយ ។
ឈ្មួញស៊ុនហួរ កំពុងតែប្រើប្រាស់ឥទ្ធិពលពីថ្នាក់លើ ដើម្បីប្រយោជន៍មុខ ជំនួញរបស់ខ្លួន ប៉ុន្ដែបានជះឥទ្ធិពលអាក្រក់ទៅនឹងកិត្ដិយស និងសេចក្ដីថ្លៃថ្នូររបស់ ថ្នាក់លើ ។ បច្ចុប្បន្នស៊ុនហួរ កំពុងតែ ប្រណាំងប្រជែងក្នុងការបង់ពន្ធទំនិញមិនគ្រប់ជាមួយយាយញាប់ ។ បានន័យថា យាយ ញាប់ធ្លាប់មានទំនាក់ទំនងថ្នាក់លើក្នុងកម្រិតណា ស៊ុនហួរ ក៏មានឥទ្ធិពលប្រហាក់ ប្រហែលគ្នា ទើបធ្វើឱ្យកេរ្ដិ៍ឈ្មោះរបស់ស៊ុនហួរ ក្លាយទៅជាឧកញ៉ា ក្នុងការរកស៊ី ទំនិញបង់ពន្ធមិនគ្រប់ និងមានទម្លាប់ប្រើប្រាស់ឥទ្ធិពល ។ ក្នុងតំណែងជាឧត្ដម សេនីយ៍ទោ លោកស៊ុនហួរ ពិតជាពុំមានវត្ដមានទៅបំពេញការងារព្រោះឈ្មួញរូបនេះនៅមានជំនាញតែខាងរកស៊ីដឹកជញ្ជូនទំនិញ បន្លំពន្ធនាំចូលតែប៉ុណ្ណោះ បន្ទាប់ពីរូបគាត់តែងតែមានទំនាក់ទំនងល្អជាមួយនឹង សមត្ថកិច្ច ក៏ដូចជាអាជ្ញាធរ ៕
