ខ្សឹប​ដាក់​ត្រចៀក​ ៖​ ហែម​ មុន្នី​ កំពុង​ពង្រាយ​នគរបាល​ សេដ្ឋកិច្ច​ក្រសួង​ដាក់​តាម​ផ្លូវជាតិ​នៅ​ក្នុង​ទឹកដី​ខេត្ដកណ្ដាល​

ដោយ​ ៖ សហការី​|ថ្ងៃទី 30 វិច្ឆកា 2011 ម៉ោង 11:46:28

លោក​ហែម​ មុន្នី​ ដែល​បាន​កាន់កាប់​សម្រាប់​ការ​ដាក់​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ក្រសួងមហាផ្ទៃ​នៅ​តាម​បណ្ដា​ផ្លូវជាតិ​មួយ​ចំនួន​ក្នុង​ទឹកដី​ខេត្ដ​ កណ្ដាល​នោះ​ កំពុង​តែ​ជះ​ឥទ្ធិពល​ដ៏​អាក្រក់​នៅ​ពេល​ដែល​កម្លាំង​របស់​ខ្លួន​ តែងតែ​ ចេញ​ធ្វើ​សកម្មភាព​កាក់​រថយន្ដ​ដឹក​ទំនិញ​បង្ខំ​ឱ្យ​ឈ្មួញ​បង់ប្រាក់​ ។​

លោក​ហែម​ មុន្នី​ បាន​ដាក់​កម្លាំង​របស់​ខ្លួន​ឱ្យ​ឈរជើង​ចល័ត​ចុះ​ចល័ត​ឡើង​នៅ​ កំណាត់​ផ្លូវជាតិ​លេខ​១​ លេខ​២​ លេខ​៣​ លេខ​៦​អា​ និង​ផ្លូវជាតិ​លេខ​២១​បេ​ ដែល​ មាន​គ្នា​ប្រមាណ​ពី​៧-៨​នាក់​ ។​ កម្លាំង​របស់​ហែម​ មុន្នី​ សុទ្ធតែ​ធានា​ក្នុង​ការ​រក​ ប្រាក់​បំពេញ​ឱ្យ​ហែម​ មុន្នី​ សម្រាប់​យក​ទៅ​បង់​ឱ្យ​ថ្នាក់លើ​ ហើយ​ជា​ទូទៅ​គេ​បាន​ដាក់​កម្លាំង​ ឈរជើង​ជាមួយ​ក្រុម​គយ​ ពីព្រោះ​ក្រុម​គយ​បាន​សហការ​គ្នា​ជាមួយ​ ហែម​ មុន្នី​ ជៀសវាង​ការ​បង្ក្រាប​របស់​គ្រុម​នគរបាល​សេដ្ឋកិច្ច​ ហើយ​ធ្វើ​ឱ្យ​បាត់​ បង់ប្រយោជន៍​រៀងខ្លួន​ ដូច្នេះ​បើ​ទោះជា​លោក​ហែម​ មុន្នី​មិន​បាន​ដាក់​ប៉ុស្ដិ៍​ជា​ប្រចាំ​ នៅ​តាម​កំណាត់​ផ្លូវជាតិ​ទាំងនោះ​ក៏​ដោយ​ ក៏​ខាង​ក្រុម​គយ​​រៀបចំ​ទុក​សេវា​របស់​ខ្លួន​រួច​ជា​ស្រេច​ ។​

លោក​ហែម​ មុន្នី​ ពេល​ដែល​យក​កម្លាំង​របស់​ខ្លួន​ទៅ​ដាក់​ដ៏​ប្រ​សេក​ប្រសាច​នៅ​ ឃុំ​រកា​ខ្ពស់​ ស្រុក​ស្អាង​ ខេត្ដកណ្ដាល​ លើ​កំណាត់​ផ្លូវជាតិ​លេខ​២១​បេ​ដែល​ មិន​ទាន់​នឹង​ មានការ​ឯកភាព​ពី​អភិបាលខេត្ដ​កណ្ដាល​ផង​ ក្រុម​នគរបាល​របស់​ហែម​ មុន្នី​ ហាក់​ ដូច​ជា​ជ្រួលច្របល់​បង្កើត​ភាព​អនាធិបតេយ្យ​ដាក់​ឡាន​ជ្រា​េ​*​ចី​ន​គ្រឿង​ចត​សម្រាប់​ ប្រដេញ​ឡាន​ដឹក​ទំនិញ​ ដែល​មន្ដ្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​រិះគន់​ថា​ មិនដឹង​ជា​លោក​ ហែម​ មុន្នី​ ត្រូវ​ចំណាយ​ទៅ​លើ​លិខិត​បេសកកម្ម​នេះ​ប៉ុន្មាន​នោះ​ទេ​សម្រាប់​ការ​ ដាក់​ប៉ុស្ដិ៍​យក​ប្រាក់​ពី​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​ឆ្លងកាត់​ខេត្ដកណ្ដាល​ ?​ ទ​ង្វើ​របស់​ហែម​ មុន្នី​ កំពុង​តែ​ផ្ទុយ​ទៅ​នឹង​គោលការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ ដែល​តម្រូវ​ឱ្យ​ ទប់ស្កាត់​បទល្មើស​សេដ្ឋកិច្ច​ដូច​ជា​ ចំណីអាហារ​មាន​ជាតិពុល​ បទល្មើស​ជលផល​ និង​បទល្មើស​ព្រៃឈើ​ ប៉ុន្ដែ​តួនាទី​របស់​ហែម​ មុន្នី​ ដែល​ឈរជើង​នៅ​ខេត្ដកណ្ដាល​ គឺ​សម្រាប់​ទប់ស្កាត់​ចំណីអាហារ​មាន​ជាតិពុល​ ឬ​ទំនិញគេចពន្ធ​ ប៉ុន្ដែ​ឈ្មួញ​ឈើ​ក៏​ មិន​អាច​គេច​ផុត​ពី​ក្រសែភ្នែក​របស់​កម្លាំង​របស់​ហែម​ មុន្នី​ បាន​ឡើយ​ ។​

រយៈពេល​ជិត​១​ខែ​នេះ​ នៅ​ពេល​ដែល​អគ្គស្នងការ​នគរបាល​ជាតិ​ចេញ​លិខិត​បេសកកម្ម​តម្រូវ​ឱ្យ​មន្ដ្រី​នគរបាល​មួយ​ចំនួន​ចុះ​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​នៅ​តាម​បណ្ដា​ខេត្ដ​ បាន​លិច​ចេញ​នូវ​បាតុភាព​ពី​ករណី​ការ​ដាក់​កុងត្រូល​ដ៏​អ​នា​ធិ​ប​តេ​យ្យ​សម្រាប់​បង្ខំ​ឱ្យ​ឈ្មួញ​បង់ប្រាក់​ទៅ​វិញ​ សុទ្ធតែ​ខុស​ពី​គោលការណ៍​របស់​អគ្គ​ ស្នងការ​នគរបាល​ជាតិ​ ប៉ុន្ដែ​មន្ដ្រី​ទាំងនោះ​ហ៊ាន​អនុវត្ដន៍​ខុស​ពី​គោលការណ៍​ថ្នាក់​ លើ​ដោយសារ​តែ​ខ្លួន​ក៏​ត្រូវ​ចំណាយ​សម្រាប់​លិខិត​បេសកកម្ម​ ដែល​ថ្នាក់លើ​មួយ​ ចំនួន​កំពុង​តែ​ឆ្លៀតឱកាស​ទាញ​យក​ផលប្រយោជន៍​នេះ​ ៕