ខ្សឹប​ដាក់​ត្រចៀក​ ៖​ ហេតុ​អ្វី​ក្នុង​ខណ្ឌ​មាន​ជ័យ​ពោរពេញ​ដោយ​​សំណង់​អត់​ច្បាប់​

ដោយ​ ៖ សហការី​ ថ្ងៃទី 06 ធ្នូ 2011ម៉ោង 13:38:55

​សំណង់​អត់​ច្បាប់​មាន​ជា​ច្រើន​នៅ​ក្នុង​ខណ្ឌមានជ័យ​ ដូច​ជា​សង់​តាម​បណ្ដោយ​ មាត់​ទន្លេបាសាក់​ ក្នុង​សង្កាត់​ច្បារ​អំពៅ​១,​ ច្បារ​អំពៅ​២,​ ព្រែក​ប្រា​,​ ចាក់​អង្រែ​ ក្រោម​,​ ចាក់​អង្រែ​លើ​ ពិសេស​សង្កាត់​បឹង​ទំនប់​តាម​មាត់បឹង​បណ្ដោយ​ផ្លូវ​លេខ​ ៣៧១​ និង​ខាងកើត​កន្លែង​ចាក់​គំនរ​សំរាម​ មាន​ជា​ផ្ទះល្វែង​របស់​ប្រជាពលរដ្ឋ​ និង​ឈ្មួញ​សង់​លក់​ជាដើម​។​

ពាក់ព័ន្ធ​នឹង​សំណង់​អត់​ច្បាប់​រីក​ដុះដាល​នេះ​ មន្ដ្រី​សាលា​ខណ្ឌ​ខ្លះ​ឱ្យ​ដឹង​ថា​ ករណី​ នេះ​មាន​តែ​លោក​ហៀ​ក​ ចាន់​លាង​ អភិបាល​ រង​ខណ្ឌ​ទទួល​ផែន​ដីធ្លី​ និង​សំណង់​ និង​ លោក​សាម​ មួយ​ឃាង​ ប្រធាន​ការិយាល័យ​អន្ដរ​វិស័យ​ប៉ុណ្ណោះ​ដែល​ដឹង​ ព្រោះ​ គាត់​មាន​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​ប្រមូល​លុយ​ពី​សំណង់​អត់​ច្បាប់​នេះ​មិន​បាន​គិត​ បញ្ហា​ដី​ បឹង​ ប្រឡាយ​ ក្លាយទៅជា​កម្មសិទ្ធិ​ស្របច្បាប់​ឯកជន​ ការ​សាងសង់​លើ​ ប្រឡាយ​លូ​នេះ​ផង​!​ ។​

លោក​គួ​ច​ ចំរើន​ អភិបាល​ខណ្ឌមានជ័យ​ ចាត់​ទុក​ លោក​ហៀ​ក​ ចាន់​លាង​,​ សាម​ មួយ​ឃាង​ ក៏​ដូច​ជា​ក្មួយ​ប្រសា​គាត់​ ហឿ​ន​ ប្រសើរ​ ជា​អ្នក​ប្រមូល​សេដ្ឋកិច្ច​ ដ៏​សំខាន់​ ជុំវិញ​បញ្ហា​សំណង់​អត់​ច្បាប់​នេះ​ បើ​ទោះជា​សេវា​សាលា​ខណ្ឌ​យក​តម្លៃ​ ១០០​ដុល្លារ​សម្រាប់​ផ្ទះ​មួយ​ល្វែង​ យ៉ាង​ហោច​ណាស់​ក៏​ក្រុម​របស់​សម​ មួយ​ឃាង​,​ ហៀ​ក​ ចាន់​លាង​ ក៏​ដូច​ជា​បក្ខពួក​របស់​គាត់​ដែល​ជា​អ្នក​ធ្លាប់​ទុកចិត្ដ​គ្នា​ចេញ​មុខ​ រត់ការ​ឯកសារ​នោះ​ យក​មួយ​កន្លែង​ពី​៥០០​ដុល្លារ​-១.០០០​ដុល្លារ​ នេះ​គិតតែ​ ទៅ​លើ​សំណង់​ដែល​មានកម្ម​សិទ្ធិ​ស្របច្បាប់​ប៉ុណ្ណោះ​ ផ្ទុយ​ទៅ​វិញ​បើ​សំណង់​ស្ថិត​ ក្នុង​ភាព​មិន​ប្រក្រតី​វិញ​ អាច​ចំណាយ​ច្រើន​លើស​ពី​នេះ​ ។​

មន្ដ្រី​បាន​លើក​ឡើង​ថា​ សាលា​រាជធានី​ភ្នំពេញ​ ក៏​ដូច​ជា​រដ្ឋាភិបាល​ និង​ទទួល​ បន្ទុក​ដោះស្រាយ​គោលនយោបាយ​ណាមួយ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​សង់ផ្ទះ​អត់​ ច្បាប់​ ហើយ​ត្រូវ​សាលា​រាជធានី​ភ្នំពេញ​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ត្រូវ​នឹង​លំនៅ​ ឋាន​អត់​ច្បាប់​ប៉ះពាល់​នោះ​ ព្រោះ​អាជ្ញាធរ​ព្យាយាម​ទាញ​យក​សេវា​បែប​នេះ​ខ្លាំង​ ក្លា​បំផុត​សម្រាប់​ខណ្ឌមានជ័យ​ ។​

ក្នុង​សាលា​ខណ្ឌមានជ័យ​ លោក​អភិបាល​គួ​ច​ ចំរើន​ ផ្ដល់​អ​ទិ​ភាព​ជ្រុល​ពេក​ទៅ​ លើ​មន្ដ្រី​ ដែល​ពុក​រលួយ​ដ៏​សំខាន់​ចំនួន​៣​រូប​ ១-​ហៀ​ក​ ចាន់​លាង​,​ ២-​សាម​ មួយ​ឃាង​ និង​៣-​ហឿ​ន​ ប្រសើរ​ បើ​ទោះជា​អ្នក​ទាំងនោះ​ជា​ប្រភព​ឆ្នាំងបាយ​របស់​ ខ្លួន​ក៏​ពិតមែន​ ប៉ុន្ដែ​គួរ​មានការ​លើកទឹកចិត្ដ​ចំពោះ​មន្ដ្រី​ដែល​មាន​ឆន្ទៈ​អនុវត្ដន៍​ តាម​ការ​ណែនាំ​របស់​លោក​អភិបាល​រាជធានី​ភ្នំពេញ​ និង​ការងារ​ផ្ទុយ​ទៅ​វិញ​ក្មួយ​ ប្រសា​គាត់​ ហឿ​ន​ ប្រសើរ​ ជា​ជំនួយការ​ចាត់​ទុក​មន្ដ្រី​ និង​ថ្នាក់ដឹកនាំ​ក្នុង​ខណ្ឌ​ជា​ អ្នក​គ្មាន​ប្រយោជន៍​ ហើយ​សាម​ មួយ​ឃាង​ ពូកែ​ធ្វើ​ស្ងាត់ស្ងៀម​ ប៉ុន្ដែ​ពោរពេញ​ ដោយ​ល្បិច​ពិសពុល​ របៀប​ស្ងោរ​សាច់​ឱ្យ​ផុយ​ តែ​មិន​ឱ្យ​ក្ដៅ​ទឹក​ ចំណែក​លោក​ អភិបាលរង​ហៀ​ក​ ចាន់​លាង​ មាន​ជំនាញ​តែ​រត់ការ​ច្បាប់​សាងសង់​យក​លុយ​ពី​ សំណង់​អត់​ច្បាប់​តែ​ប៉ុណ្ណោះ​ និង​បន្សល់​ទុក​នូវ​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ ក្រុម​ឈ្មួញ​ ៕