
កីឡាករបាល់ទាត់កូនកាត់ខ្មែរអាល្លឺម៉ង់ដ៏ល្បីឈ្មោះ
ដោយ ៖ កាំង សុធា ថ្ងៃទី 14 ធ្នូ 2011ម៉ោង 13:46:38
យ៉ាងហោចណាស់ក៏មានកូនខ្មែរជាច្រើននាក់ដែរដែលបានធំដឹងក្ដីឡើងលើទឹកដីនៃប្រទេសដែលមានការអភិវឌ្ឍលើវិស័យកីឡា ពិសេសកីឡាបាល់ទាត់ ហើយពួកគេបាននឹងកំពុងលេងនៅក្នុងក្របខ័ណ្ឌល្បីៗនៅប្រទេសទាំងនោះ ដូចជានៅ អាល្លឺម៉ង់ អូស្ដ្រាលី និងប្រទេសមួយចំនួនទៀត។
តាមរយៈគេហទំព័រ wikipedia.com បានឱ្យដឹងថា ឈុនលី ប៉ាលហ្សែនប៊ើក (Chhunly Pagenburg) គេមានអាយុ២៤ឆ្នាំ (១០ វិច្ឆិកា១៩៨៦) កម្ពស់១,៧៨ម៉ែត្រ ជាខ្សែប្រយុទ្ធម្នាក់មានសញ្ជាតិខ្មែរផង និង អាល្លឺម៉ង់ផង ដោយមានម្ដាយជនជាតិខ្មែរ និងឪពុកជនជាតិអាល្លឺម៉ង់ ហើយបានធំដឹងក្ដីឡើងនៃទីក្រុង Nurnberg នៃប្រទេសអាល្លឺម៉ង់ ។ គេចាប់ផ្ដើមចូលរួមក្នុង ក្រុមយុវជន SB Phonix Nurnberg កាលពីឆ្នាំ១៩៩៨ ហើយបន្ដលេងឱ្យក្រុមយុវជន Sp Vgg Greuther Furth និង 1.FC Nuremberg។
តាមគេហទំព័រដដែលបន្ដទៀតថា ចាប់តាំងពីឆ្នាំ២០០៤ Chhunly ចូលលេងនៅក្នុងឈុតធំរបស់ក្លឹបនានានៅអាល្លឺម៉ង់ដូចជាក្លឹប 1. FC Nuremberg II ក្លឹប 1.FC Nurem berg ក្លឹប Rot-Weib Erfurt និងចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១១ គេគឺជាសមាជិក របស់ក្លឹប SV Eintracht Trier ០៥ នៃ RegionalligaWest ដែលជាក្របខ័ណ្ឌលំដាប់ទីបួនរបស់ប្រទេសអាល្លឺម៉ង់។
សូមបញ្ជាក់ថាកាលពីរដូវកាលឆ្នាំ ២០០៦-២០០៧ ដោយរូបគេបានស៊ុតបាល់បញ្ចូលទីមួយគ្រាប់ចំពោះការបង្ហាញខ្លួន១២លើក ការលេងនៅក្នុងក្លឹប 1.FC Nuremberg នៅក្នុងក្របខ័ណ្ឌកំពូល Bundesliga អាល្លឺម៉ង់ ហើយ Chhunly ក៏ជាសមាជិកម្នាក់ដែលបាននាំឱ្យ 1.FC Nuremberg ទទួលបានBan DFB Pokal នារដូវកាលនោះដែរ ដោយបានចូលលេងចំនួន៧ប្រកួតនិងស៊ុតបាល់បញ្ចូលទីបានចំនួនមួយគ្រាប់។ មួយវិញទៀត Chhunly ក៏ធ្លាប់ចូលលេងក្នុងក្រុមជម្រើសជាតិយុវជនអាយុក្រោម១៩ឆ្នាំ និងក្រោម២០ឆ្នាំរបស់អាល្លឺម៉ង់ផងដែរ។ នៅឆ្នាំ២០០៤ ក្រុមយុវជនអាយុក្រោម១៩ឆ្នាំអាល្លឺម៉ង់ចូលទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃក្របខ័ណ្ឌជើងឯកអឺរ៉ុប ដោយ Chhunly លេងបាន៥ប្រកួត និងស៊ុតបាល់បញ្ចូលទីមួយគ្រាប់ ៕
Club information:
Current club: SV Eintracht Trier 05
Youth career:
1998: SB Phönix Nuremberg
1998-1999: SpVgg Greuther Fürth
1999–2005: 1. FC Nuremberg
Senior career:
2004–2007: 1. FC Nuremberg II 56 (21)
2006–2007: 1. FC Nuremberg 12 (1)
2008: TSV 1860 Munich 5 (0)
2008: TSV 1860 Munich II 8 (2)
2008–2009: 1. FC Nuremberg II 10 (2)
2008–2009: 1. FC Nuremberg 2 (0)
2009–2011: FC Rot-Weiß Erfurt 33 (5)
2011– SV Eintracht Trier 05 0 (0)
National team:
2004–2005: Germany U-19 5 (1)
2005: Germany U-20 1 (0)
