ប្រវត្តិ​និង​ការ​ចូលរួម​របស់​កម្ពុជា​នៅ​កីឡា​ស៊ី​ហេ្គ​ម​និង​ព្រឹត្តិការណ៍​កីឡា​ដទៃ​

ដោយ​ ៖ កាំង​ សុធា ថ្ងៃទី 15 ធ្នូ 2011ម៉ោង 08:44:24

អំពី​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​​ពិ​ក​កម្ពុជា​

គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ National​ Olympic​ Committee​ of​ Cambodia​ (NOCC)​ មាន​ប្រភព​ដើម​មក​ពី​ គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​ខ្មែរ​ ដែល​ទទួលស្គាល់​ដោយ​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​​អន្ដរជាតិ​ International​ Olympic​ Committee​ (IOC)​ ពី​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​១៩៦១​។​ ពី​ឆ្នាំ​ ១៩៧៥​ ដល់​ឆ្នាំ​ ១៩៩២​ ពុំ​មាន​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​ទទួលស្គាល់​ពី​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្ដរជាតិ​ឡើយ​ ដោយ​ប្រទេស​ជាតិ​ស្ថិត​ក្នុង​សង្គ្រាមស៊ីវិល​។​

គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​កម្ពុជា​​បាន​បង្កើត​​ឡើង​វិញ​ និង​បាន​ទទួលស្គាល់​ពី​គណៈ​ក​ម្មា​​ធិ​ការ​អូ​ឡាំ​ពិ​ក​អន្ដរជាតិ​ពី​ថ្ងៃ​ទី​​១៥​ ខែ​ មិថុនា​ ឆ្នាំ​១៩៩៤​ ក្នុង​លំដាប់​ទី​១៩៦​។​ មក​ដល់​​ប​ច្នុ​ប្បន្ន​មាន​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​ចំនួន​ ២០២​ ដែល​បាន​ទទួលស្គាល់​ពី​គណៈ​ក​ម្មា​​ធិ​ការ​អូ​ឡាំ​ពិ​ក​អន្ដរជាតិ​។​ គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​កម្ពុជា​​ជា​សមាជិក​ទទួលស្គាល់​ពី​ក្រុម​​ប្រឹក្សា​អូ​ឡាំ​ពិ​ក​អាស៊ី​ Olympic​ Council​ of​ Asia​ (OCA)​ ក្នុង​ចំណោម​៤៥​​ប្រទេស​នៅ​​ក្នុង​ទ្វីបអាស៊ី​។​ គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​កម្ពុជា​ជា​សមាជិក​ស្ថាបនិក​មួយ​ក្នុង​ចំណោម​​ស្ថាបនិក​ទាំង​៦​របស់​សហព័ន្ធ​កីឡា​អា​ស៊ី​អាគ្នេយ៍​ Sea​ Game​ Federation​ (SEAGF)​ ដែល​បាន​ចាប់បដិសន្ធិ​ឡើង​នៅ​ឆ្នាំ​ ១៩៥៩​ នៅ​ទីក្រុង​ Bangkok​ ប្រទេស​ថៃ​។​ សមាជិក​ស្ថាបនិក​ទាំង​​៦​ គឺ​ កម្ពុជា​ វៀត​​ណា​ម​ ឡាវ​ ភូមា​ ម៉ា​ឡេ​ស៊ី​ និង​ ថៃ​ ។

អំពី​ការ​ចូលរួម​ប្រកួត​កីឡា​មុន​ពេល​សង្គ្រាម​

ក.​ ​ការ​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក ​(Olympic​ Games)​  លើក​ទី​​១៦​ -​ ១៩៥៦​ នៅ​​ទីក្រុង​ Melbourne​ ប្រទេស​អូស្ដ្រាលី​ លើក​ ទី​១៨​ - ១៩៦៤​ នៅ​ទីក្រុង​Tokyo​ ប្រទេស​ជប៉ុន​​ ​លើក​ទី​​២០​ -​ ១៩៧២​ នៅ​ទីក្រុង​ Munich​  ប្រទេស​អា​ល្លឺ​ម៉​ង់​

ខ.​ ​ការ​ចូលរួម​ប្រកួត​កីឡា​អាស៊ី​រដូវក្ដៅ​ (Asian​ Summer​ Games)​ លើក​ទី​​២​ ​​​- ​​​​​១៩៥៤​ នៅ​ទីក្រុង​ Manila​ ប្រទេស​ហ្វី​លី​ពី​ន​ លើក​ទី​​៣ - ១៩៥៨​ នៅ​ទីក្រុង​​Tokyo​  ប្រទេស​​ជប៉ុន​ លើក​ទី​​៤​ -​ ១៩៦២​ នៅ​ទីក្រុងJakarta​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ លើក​​៦​ -​ ១៩៧០​ នៅ​ទីក្រុង​​Bangkok​  ប្រទេស​ថៃ​ លើក​ទី៧ - ១៩៧៤​ នៅ​ទីក្រុង​​Teheran​ ប្រទេស​អ៊ី​រ៉​ង់​

គ. ​ការ​ចូលរួម​ប្រកួត​កីឡា​អាស៊ី​អ​គ្នេ​យ៏​ (Sea​ Games)
​លើក​ទី​​២​ -​ ១៩៦១​ នៅ​ទីក្រុង​ Rangoon​  ប្រទេស​ភូមា​  លើក​ទី​​៣​ -​ ១៩៦៥​ នៅ​​ទីក្រុង​  Kuala​ Lumpur​ ប្រទេស​ម៉ា​ឡេ​ស៊ី​
​លើក​ទី​៦​ -​ ១៩៧១​ នៅ​ទីក្រុង​​Kuala​ Lumpur​ ប្រទេស​ម៉ា​ឡេ​ស៊ី​ លើក​ទី​៧​ -​ ១៩៧៣​ នៅ​ទីក្រុង​Singapore​ ប្រទេស​ Singapore​។​

អំពី​ការ​ចូលរួម​កីឡា​ក្នុង​ពេល​សង្គ្រាម​

នៅ​ក្នុង​ពេល​សង្គ្រាម ​រដ្ឋាភិបាល​មានឈ្មោះ​ថា​ កម្ពុជា​ប្រជាធិបតេយ្យ​ បាន​ចូលរួម​ប្រកួត​នៅ​ Sea​ Game​ ចំនួន​៣​លើក ​(​លើក​ទី​១២​ ១៣​ ១៤)​ នៅ​ទីក្រុង​សឹ​ង្ហ​បុរី​ បាងកក​ និង​ ហ្យា​​ការ​តា​។​ បញ្ជាក់ៈ​ កម្ពុជា​ប្រជាធិបតេយ្យ​បាន​​ចូលរួម​ប្រកួត​កីឡា​ Sea​ Game​ ចំនួន​៣​លើក​​ប៉ុណ្ណោះ​គឺ​មិន​មាន​សិទ្ធិ​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​និង​កីឡា​អាស៊ី​ហើយ​។​

អំពី​ការ​ចូលរួម​ប្រកួត​កីឡា​ ក្រោយ​ពេល​សង្គ្រាម​

ក.​ ​ការ​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវ​​ក្ដៅ​ (Olympic​ Summer​ Games)​ លើក​ទី​​២៦​ ១៩៩៦​ នៅ​ទីក្រុង​ Atlanta​ សហរដ្ឋអាមេរិក​ លើក​ទី​​២៧ ២០០០​ នៅ​ទីក្រុង​ Sydney​ ប្រទេស​អូស្ដ្រាលី​  លើក​ទី​​២៨​ ២០០៤​ នៅ​ទីក្រុង​ Athens​ ប្រទេស​ក្រិ​ក​ លើក​ទី​​២៩ ២០០៨​ ត្រូវ​ចូលរួម​នៅ​ទីក្រុង​​ប៉េ​កាំ​ង​ ប្រទេស​ចិន​

ខ. ​ការ​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​អាស៊ី​​រដូវក្ដៅ​ (Asian​ Summer​ Games)​ លើក​ទី​​១២ ១៩៩៤​ នៅ​ទីក្រុង​ Hiroshima​  ប្រទេស​ជប៉ុន​ លើក​ទី​​១៣​ ១៩៩៨​ នៅ​ទីក្រុង​ Bangkok​  ប្រទេស​ថៃ​ លើក​ទី​​១៤​ ២០០២​ នៅ​ទីក្រុង​ Busan​ សាធារណ​​រដ្ឋ​កូរ៉េ​ លើក​ទី​​១៥​ ២០០៦​ នៅ​ទីក្រុង​ Doha​  ប្រទេស​កា​តា​  លើក​ទី​​១៦​ ២០១០​ ត្រូវ​ចូលរួម​នៅ​ទីក្រុង​ Quang​ zhou​ ប្រទេស​ចិន​ លើក​ទី​១៧​ ២០១៤​ ត្រូវ​ទៅ​ចូលរួម​ប្រកួត​នៅ​ទីក្រុង​ Incheon​ សាធារណ​​រដ្ឋ​កូរ៉េ​

គ. ​ការ​ចូល​រូ​ម​ប្រកួត​កីឡា​អាស៊ី​រដូវរងា​ (Asian​ Winter​ Games)​ លើក​ទី​៦​ ២០០៧​ បាន​ចូលរួម​សង្កេត​ការ​ណ៏​នៅ​ទីក្រុង​ Chang​ Chun​ ប្រទេស​ចិន​

ឃ. ​ការ​ចូលរួម​ប្រកួត​កីឡា​អាស៊ី​ក្នុង​សាល​ (Asian​ Indoor​ Games)​ លើក​ទី​១​ ២០០៥​ នៅ​ទីក្រុង​ Bangkok​ ប្រទេស​ថៃ​ លើក​ទី​២​ ២០០៧​ នៅ​ទីក្រុង​ Macau​ ប្រទេស​ចិន​  លើក​ទី​៣ ២០០៩​ ត្រូវ​ទៅ​ប្រកួត​នៅ​ប្រទេស​​វៀតណាម​

ង. ​ការ​ចូលរួម​ប្រកួត​កីឡា​អាស៊ី​ឆ្នេរ​ខ្សាច់​ (Asian​ Beach​ Games)​ លើក​ទី​១​ ២០០៨​ ត្រូវ​ចូលរួម​ប្រកួត​នៅ​ទីក្រុង​ BALI​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​

ច. ​ការ​ចូលរួម​ប្រកួត​កីឡា​អាស៊ី​អា​គ្នេ​យ៏​ (Sea​ Games)​ លើក​ទី​​១៨​ ១៩៩៥​ នៅ​ទីក្រុង​​ឈៀង​ម៉ៃ​ ប្រទេស​ថៃ​ លើក​ទី​​១៩​ ១៩៩៧​ នៅ​ទីក្រុង​​Jakarta​ ប្រទេស​​ឥណ្ឌូ​នេ​ស៊ី​ លើក​ទី​​២០​ ១៩៩៩​ Brunei​ ប្រទេស​​Brunei​ លើក​ទី​​២១​ ២០០១​ នៅ​ទីក្រុង​ Kuala​ Lumpur​ ប្រទេស​ម៉ា​ឡេ​ស៊ី​ លើក​ទី​​២២​ ២០០៣​ នៅ​ទីក្រុង​ Hanoi​  ប្រទេស​វៀតណាម​ លើក​ទី​​២៣​ ២០០៥​ នៅ​ទីក្រុង​ Manila​  ប្រទេស​ហ្វី​លី​ពី​ន​ លើក​ទី​​២៤​ ២០០៧​ នៅ​ទីក្រុង​ Nakon​ Rachsima​ ប្រទេស​ថៃ​ លើក​ទី​​២៥​ ២០០៩​ ត្រូវ​ទៅ​ចូលរួម​នៅ​ទីក្រុង​ Vientiane​ ​ប្រទេស​ឡាវ​។​

កំណត់សំគាល់​ ឆ្នាំ​១៩៥៩​ ដល់​ឆ្នាំ​​១៩៧៥​ កីឡា​អាស៊ី​អាគ្នេយ៍​មានឈ្មោះ​ថា​ SEAP​ Game​ (​ South​ East​ Asia​ Penin-​​sular​ Games)​ ។​ ចាប់ពី​ឆ្នាំ​១៩៧៧​​មក​ ក្រោយ​ពេល​បញ្ចូល​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ និង​​ហ្វី​លី​ពី​ន​ ជា​សមាជិក​ បាន​ប្ដូរ​ឈ្មោះ​ថា​ SEA​ Game​ វិញ​ ៕