
ប្រវត្តិនិងការចូលរួមរបស់កម្ពុជានៅកីឡាស៊ីហេ្គមនិងព្រឹត្តិការណ៍កីឡាដទៃ
ដោយ ៖ កាំង សុធា ថ្ងៃទី 15 ធ្នូ 2011ម៉ោង 08:44:24
អំពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា National Olympic Committee of Cambodia (NOCC) មានប្រភពដើមមកពី គណៈកម្មាធិការអូឡាំពិកខ្មែរ ដែលទទួលស្គាល់ដោយគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ International Olympic Committee (IOC) ពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ១៩៦១។ ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៩២ ពុំមានគណៈកម្មាធិការអូឡាំពិកទទួលស្គាល់ពីគណៈកម្មាធិការអូឡាំពិកអន្ដរជាតិឡើយ ដោយប្រទេសជាតិស្ថិតក្នុងសង្គ្រាមស៊ីវិល។
គណៈកម្មាធិការអូឡាំពិកកម្ពុជាបានបង្កើតឡើងវិញ និងបានទទួលស្គាល់ពីគណៈកម្មាធិការអូឡាំពិកអន្ដរជាតិពីថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ១៩៩៤ ក្នុងលំដាប់ទី១៩៦។ មកដល់បច្នុប្បន្នមានគណៈកម្មាធិការអូឡាំពិកចំនួន ២០២ ដែលបានទទួលស្គាល់ពីគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ។ គណៈកម្មាធិការអូឡាំពិកកម្ពុជាជាសមាជិកទទួលស្គាល់ពីក្រុមប្រឹក្សាអូឡាំពិកអាស៊ី Olympic Council of Asia (OCA) ក្នុងចំណោម៤៥ប្រទេសនៅក្នុងទ្វីបអាស៊ី។ គណៈកម្មាធិការអូឡាំពិកកម្ពុជាជាសមាជិកស្ថាបនិកមួយក្នុងចំណោមស្ថាបនិកទាំង៦របស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ Sea Game Federation (SEAGF) ដែលបានចាប់បដិសន្ធិឡើងនៅឆ្នាំ ១៩៥៩ នៅទីក្រុង Bangkok ប្រទេសថៃ។ សមាជិកស្ថាបនិកទាំង៦ គឺ កម្ពុជា វៀតណាម ឡាវ ភូមា ម៉ាឡេស៊ី និង ថៃ ។
អំពីការចូលរួមប្រកួតកីឡាមុនពេលសង្គ្រាម
ក. ការចូលរួមប្រកួតកីឡាអូឡាំពិក (Olympic Games) លើកទី១៦ - ១៩៥៦ នៅទីក្រុង Melbourne ប្រទេសអូស្ដ្រាលី លើក ទី១៨ - ១៩៦៤ នៅទីក្រុងTokyo ប្រទេសជប៉ុន លើកទី២០ - ១៩៧២ នៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់
ខ. ការចូលរួមប្រកួតកីឡាអាស៊ីរដូវក្ដៅ (Asian Summer Games) លើកទី២ - ១៩៥៤ នៅទីក្រុង Manila ប្រទេសហ្វីលីពីន លើកទី៣ - ១៩៥៨ នៅទីក្រុងTokyo ប្រទេសជប៉ុន លើកទី៤ - ១៩៦២ នៅទីក្រុងJakarta ប្រទេសឥណ្ឌូនេស៊ី លើក៦ - ១៩៧០ នៅទីក្រុងBangkok ប្រទេសថៃ លើកទី៧ - ១៩៧៤ នៅទីក្រុងTeheran ប្រទេសអ៊ីរ៉ង់
គ. ការចូលរួមប្រកួតកីឡាអាស៊ីអគ្នេយ៏ (Sea Games)
លើកទី២ - ១៩៦១ នៅទីក្រុង Rangoon ប្រទេសភូមា លើកទី៣ - ១៩៦៥ នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី
លើកទី៦ - ១៩៧១ នៅទីក្រុងKuala Lumpur ប្រទេសម៉ាឡេស៊ី លើកទី៧ - ១៩៧៣ នៅទីក្រុងSingapore ប្រទេស Singapore។
អំពីការចូលរួមកីឡាក្នុងពេលសង្គ្រាម
នៅក្នុងពេលសង្គ្រាម រដ្ឋាភិបាលមានឈ្មោះថា កម្ពុជាប្រជាធិបតេយ្យ បានចូលរួមប្រកួតនៅ Sea Game ចំនួន៣លើក (លើកទី១២ ១៣ ១៤) នៅទីក្រុងសឹង្ហបុរី បាងកក និង ហ្យាការតា។ បញ្ជាក់ៈ កម្ពុជាប្រជាធិបតេយ្យបានចូលរួមប្រកួតកីឡា Sea Game ចំនួន៣លើកប៉ុណ្ណោះគឺមិនមានសិទ្ធិចូលរួមប្រកួតកីឡាអូឡាំពិកនិងកីឡាអាស៊ីហើយ។
អំពីការចូលរួមប្រកួតកីឡា ក្រោយពេលសង្គ្រាម
ក. ការចូលរួមប្រកួតកីឡាអូឡាំពិករដូវក្ដៅ (Olympic Summer Games) លើកទី២៦ ១៩៩៦ នៅទីក្រុង Atlanta សហរដ្ឋអាមេរិក លើកទី២៧ ២០០០ នៅទីក្រុង Sydney ប្រទេសអូស្ដ្រាលី លើកទី២៨ ២០០៤ នៅទីក្រុង Athens ប្រទេសក្រិក លើកទី២៩ ២០០៨ ត្រូវចូលរួមនៅទីក្រុងប៉េកាំង ប្រទេសចិន
ខ. ការចូលរួមប្រកួតកីឡាអូឡាំពិកអាស៊ីរដូវក្ដៅ (Asian Summer Games) លើកទី១២ ១៩៩៤ នៅទីក្រុង Hiroshima ប្រទេសជប៉ុន លើកទី១៣ ១៩៩៨ នៅទីក្រុង Bangkok ប្រទេសថៃ លើកទី១៤ ២០០២ នៅទីក្រុង Busan សាធារណរដ្ឋកូរ៉េ លើកទី១៥ ២០០៦ នៅទីក្រុង Doha ប្រទេសកាតា លើកទី១៦ ២០១០ ត្រូវចូលរួមនៅទីក្រុង Quang zhou ប្រទេសចិន លើកទី១៧ ២០១៤ ត្រូវទៅចូលរួមប្រកួតនៅទីក្រុង Incheon សាធារណរដ្ឋកូរ៉េ
គ. ការចូលរូមប្រកួតកីឡាអាស៊ីរដូវរងា (Asian Winter Games) លើកទី៦ ២០០៧ បានចូលរួមសង្កេតការណ៏នៅទីក្រុង Chang Chun ប្រទេសចិន
ឃ. ការចូលរួមប្រកួតកីឡាអាស៊ីក្នុងសាល (Asian Indoor Games) លើកទី១ ២០០៥ នៅទីក្រុង Bangkok ប្រទេសថៃ លើកទី២ ២០០៧ នៅទីក្រុង Macau ប្រទេសចិន លើកទី៣ ២០០៩ ត្រូវទៅប្រកួតនៅប្រទេសវៀតណាម
ង. ការចូលរួមប្រកួតកីឡាអាស៊ីឆ្នេរខ្សាច់ (Asian Beach Games) លើកទី១ ២០០៨ ត្រូវចូលរួមប្រកួតនៅទីក្រុង BALI ប្រទេសឥណ្ឌូនេស៊ី
ច. ការចូលរួមប្រកួតកីឡាអាស៊ីអាគ្នេយ៏ (Sea Games) លើកទី១៨ ១៩៩៥ នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ លើកទី១៩ ១៩៩៧ នៅទីក្រុងJakarta ប្រទេសឥណ្ឌូនេស៊ី លើកទី២០ ១៩៩៩ Brunei ប្រទេសBrunei លើកទី២១ ២០០១ នៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី លើកទី២២ ២០០៣ នៅទីក្រុង Hanoi ប្រទេសវៀតណាម លើកទី២៣ ២០០៥ នៅទីក្រុង Manila ប្រទេសហ្វីលីពីន លើកទី២៤ ២០០៧ នៅទីក្រុង Nakon Rachsima ប្រទេសថៃ លើកទី២៥ ២០០៩ ត្រូវទៅចូលរួមនៅទីក្រុង Vientiane ប្រទេសឡាវ។
កំណត់សំគាល់ ឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៧៥ កីឡាអាស៊ីអាគ្នេយ៍មានឈ្មោះថា SEAP Game ( South East Asia Penin-sular Games) ។ ចាប់ពីឆ្នាំ១៩៧៧មក ក្រោយពេលបញ្ចូលប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន ជាសមាជិក បានប្ដូរឈ្មោះថា SEA Game វិញ ៕
