ម​តេ្ដ​យ្យ​ខេ​ម​ប្រ៊ី​ដ​ស៊ី​ឌី​ស៊ី​កម្ពុជា​ចែក​សញ្ញា​ប័ត្របញ្ចប់​ថ្នាក់​ម​តេ្ដ​យ្យ​ និង​អបអរសាទរពិធីបុណ្យ​ចូល​ឆ្នាំ​សកល

ដោយ​ ៖ សំរឹត ថ្ងៃទី 17 ធ្នូ 2011ម៉ោង 12:47:00

​ភ្នំពេញៈ​  សា​លាម​តេ្ដ​យ្យ​ និង​ក្រោម​ម​តេ្ដ​យ្យ​ខេ​ម​ប្រ៊ី​ដ​ស៊ី​ឌី​ស៊ី​កម្ពុជា​បាន​រៀបចំ​ពិធី​ប្រគល់​សញ្ញា​ប័ត្របញ្ចប់​ការ​សិក្សា​ថ្នាក់​ម​ត្ដេ​យ្យ​ និង​ក្រោម​ម​ត្ដេ​យ្យ​ជូន​ដល់​សិស្ស​កុមា​រា​ កុមារី​ និង​អប​អសារ​ទរ​ក្នុង​ឪ​កាសបុណ្យ​ណូ​អ៊ែ​ល​ឆ្នាំ​សកល​ ២០១២​ នា​ព្រឹក​ថ្ងៃ​ទី​១៧​ ខែធ្នូ​ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្ដិការ​កម្ពុជា​-ជប៉ុន​ ។​

តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី​នាយក​សាលា​ខេ​ម​ប្រ៊ី​ដ​ស៊ី​ឌី​ស៊ី​កម្ពុជា​ថា​ សាលា​យើងខ្ញុំ​ជាម​ជ្ឈ​មណ្ឌល​ថែទាំ​ និង​អភិវឌ្ឍ​ន៍ទារក​ កុមារ​ ប្រកបដោយ​គុណភាព​ និង​ទទួលខុសត្រូវ​ខ្ពស់​។​ សាលា​យើង​បាន​ចាប់​បើក​តាំងពី​ខែកុម្ភៈ​ ឆ្នាំ​២០១០​ ហើយ​ដំបូង​ យើង​មាន​សិស្ស​៨​នាក់​ប៉ុណ្ណោះ​ តែ​ឥឡូវ​ យើង​មាន​សិស្ស​រហូត​​រាប់រយ​នាក​​ហើយ​។​ បច្ចុប្បន្ន​សាលា​យើង​កំពុង​ទទួល​បាន​ប្រជា​ប្រិយភាព​យ៉ាង​ខ្លាំង​ទន្ទឹម​នឹង​នេះ ​សាលា​យើង​ ក៏​ត្រូវ​បាន​ពង្រឹងគុណភាព​ និង​បទ​ពិ​សោ​ធន៍ ​ដើម្បី​នាំ​មក​នូវ​ភាព​ខុស​ប្លែក ​និង​ទំនើប​កម្ម​ក្នុង​វិស័យ​អប់រំ​និង​ការ​អភិវឌ្ឍ​ទារក​ កុមារ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​សំរាប់​ឪពុក​ម្ដាយ​ក៏​ដូច​ជា​ក្មេងៗ​ជំនាន់​ក្រោយ​។​ 

លោក​បន្ដ​ថា​ សាលា​យើង​បាន​ប្រកាន់ខ្ជាប់​នូវ​បទដ្ឋាន​អន្ដរជាតិ​ក្នុង​នាម​សាលា​យើង​មាន​សមាជិក​នៃ​សាខា​ស្រប​ច្បាប់​ ទាំង​ម​ត្ដេ​យ្យ​ និង​ក្រោម​ម​ត្ដេ​យ្យជាង​៤០​ ជុំវិញ​ពិភពលោក​ ដែល​កំពុង​បន្ដ​ប្រឹងប្រែង​ពង្រឹងគុណភាព​ ទាំង​ភាសា​ចិន​ ភាសា​អង់គ្លេស​ និង​ភាសាខ្មែរ​ ដែល​ជា​ភាសា​យើង​កំពុង​តែ​ច្របាច់​បញ្ចូល​គ្នា​ ។​ ទន្ទឹម​និង​នេះ ​ម​ត្ដេ​យ្យ​ខេ​ម​ប្រ៊ី​ដ​ស៊ី​ឌី​ស៊ី​កម្ពុជា ​(Cambridge​ CDC)​បាន​និង​កំពុង​បង្កើត​នូវ​សាលា​បឋម​សិក្សា​ថែម​មួយទៀត​ ដើម្បី​ឲ្យ​ឆ្លើយ​តប​នឹង​តំរូវការ​របស់​មាតា​បិតា និង​អាណា​ព្យា​របស់​សិស្ស​។​

សាលា​នឹង​ចាប់​ទទួល​ពាក្យ​ពី​ថ្ងៃនេះ​ បើ​មាតា​បិតា​ ឬ​អាណា​ព្យាបាល​នៃ​សិស្ស ​មានការ​ចាប់​អារ​ម្ម​ណ៍ លោក​អ្នក​អាច​មក​ទីតាំង​ផ្ទាល់​ ឬ​លោក​អ្នក​អាច​ឆែក​រកមើល​ គេហទំព័រ​ www.cambridgecd.net​ ឬ​ www.cambridgeisc.com​ ឬ​អាច​ផ្ញើ​​អ៊ី​ម៉ែ​លម​ក​ កាន់​ info@camridgecdc.net​ នោះ​ជា​ការ​ស្រេច​ ៕​