
មតេ្ដយ្យខេមប្រ៊ីដស៊ីឌីស៊ីកម្ពុជាចែកសញ្ញាប័ត្របញ្ចប់ថ្នាក់មតេ្ដយ្យ និងអបអរសាទរពិធីបុណ្យចូលឆ្នាំសកល
ភ្នំពេញៈ សាលាមតេ្ដយ្យ និងក្រោមមតេ្ដយ្យខេមប្រ៊ីដស៊ីឌីស៊ីកម្ពុជាបានរៀបចំពិធីប្រគល់សញ្ញាប័ត្របញ្ចប់ការសិក្សាថ្នាក់មត្ដេយ្យ និងក្រោមមត្ដេយ្យជូនដល់សិស្សកុមារា កុមារី និងអបអសារទរក្នុងឪកាសបុណ្យណូអ៊ែលឆ្នាំសកល ២០១២ នាព្រឹកថ្ងៃទី១៧ ខែធ្នូ នៅមជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា-ជប៉ុន ។
តាមការបញ្ជាក់ឲ្យដឹងពីនាយកសាលាខេមប្រ៊ីដស៊ីឌីស៊ីកម្ពុជាថា សាលាយើងខ្ញុំជាមជ្ឈមណ្ឌលថែទាំ និងអភិវឌ្ឍន៍ទារក កុមារ ប្រកបដោយគុណភាព និងទទួលខុសត្រូវខ្ពស់។ សាលាយើងបានចាប់បើកតាំងពីខែកុម្ភៈ ឆ្នាំ២០១០ ហើយដំបូង យើងមានសិស្ស៨នាក់ប៉ុណ្ណោះ តែឥឡូវ យើងមានសិស្សរហូតរាប់រយនាកហើយ។ បច្ចុប្បន្នសាលាយើងកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងទន្ទឹមនឹងនេះ សាលាយើង ក៏ត្រូវបានពង្រឹងគុណភាព និងបទពិសោធន៍ ដើម្បីនាំមកនូវភាពខុសប្លែក និងទំនើបកម្មក្នុងវិស័យអប់រំនិងការអភិវឌ្ឍទារក កុមារ នៅក្នុងប្រទេសកម្ពុជាសំរាប់ឪពុកម្ដាយក៏ដូចជាក្មេងៗជំនាន់ក្រោយ។
លោកបន្ដថា សាលាយើងបានប្រកាន់ខ្ជាប់នូវបទដ្ឋានអន្ដរជាតិក្នុងនាមសាលាយើងមានសមាជិកនៃសាខាស្របច្បាប់ ទាំងមត្ដេយ្យ និងក្រោមមត្ដេយ្យជាង៤០ ជុំវិញពិភពលោក ដែលកំពុងបន្ដប្រឹងប្រែងពង្រឹងគុណភាព ទាំងភាសាចិន ភាសាអង់គ្លេស និងភាសាខ្មែរ ដែលជាភាសាយើងកំពុងតែច្របាច់បញ្ចូលគ្នា ។ ទន្ទឹមនិងនេះ មត្ដេយ្យខេមប្រ៊ីដស៊ីឌីស៊ីកម្ពុជា (Cambridge CDC)បាននិងកំពុងបង្កើតនូវសាលាបឋមសិក្សាថែមមួយទៀត ដើម្បីឲ្យឆ្លើយតបនឹងតំរូវការរបស់មាតាបិតា និងអាណាព្យារបស់សិស្ស។
សាលានឹងចាប់ទទួលពាក្យពីថ្ងៃនេះ បើមាតាបិតា ឬអាណាព្យាបាលនៃសិស្ស មានការចាប់អារម្មណ៍ លោកអ្នកអាចមកទីតាំងផ្ទាល់ ឬលោកអ្នកអាចឆែករកមើល គេហទំព័រ www.cambridgecd.net ឬ www.cambridgeisc.com ឬអាចផ្ញើអ៊ីម៉ែលមក កាន់ info@camridgecdc.net នោះជាការស្រេច ៕
