
អ្នកទេសចរវៀតណាម២០០នាក់មក ទស្សនាកម្ពុជានិងស្វែងយល់អំពីឱសថនិងផលិតផលចំណីសត្វ
ដោយ ៖ ប្រាថ្នា ថ្ងៃទី 20 ធ្នូ 2011ម៉ោង 15:39:02
ភ្នំពេញ ៖ ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១១ នៅសាលសន្និសីទសណ្ឋាគារណាហ្គាវើល មានរៀបចំប្រជុំផ្សព្វផ្សាយអំពីផលិតផល ចំណីសត្វ និងឱសថរបស់វៀតណាមដែល រៀបចំឡើងដោយក្រុមហ៊ុនទេសចរណ៍ ត្រាវែលឌួរខេមបូឌា សហការជាមួយ ក្រុមហ៊ុន STA TAGGROUPប្រយោជន៍ ទាក់ទាញភ្ញៀវទេសចរមកទស្សនា ប្រទេសកម្ពុជា និងយល់ដឹងអំពីអត្ថ ប្រយោជន៍ចំណីសត្វរបស់វៀតណាម កំពុងមានវត្ដមាននៅលើទីផ្សារនៃប្រទេសកម្ពុជា ។
អញ្ជើញចូលរួមនៅក្នុងពិធីនោះរួម មានភ្ញៀវទេសចរជាម្ចាស់ដេប៉ូលក់ ផលិតផលចំណីសត្វរបស់ក្រុមហ៊ុន STA GROUP របស់វៀតណាមចំនួន ៣០០នាក់ រួមនឹងដៃគូជាច្រើននាក់ ទៀត ។
លោក ហេង គឹម ងួន អគ្គនាយក ក្រុមហ៊ុនទេសចរណ៍ត្រាវែលធួរខេមបូឌា បានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់ លោកជាក្រុមហ៊ុនដ៏ធំមួយ ក្នុងចំណោម ក្រុមហ៊ុនទេសចរណ៍ដ៏ធំទាំង១០វៀត ណាម ដែលបច្ចុប្បន្នកំពុងទាក់ទាញភ្ញៀវ ទេសចរណ៍វៀតណាមមកកម្សាន្ដនៅ ប្រទេសកម្ពុជា ដោយយល់ឃើញថា ដើម្បីឱ្យភ្ញៀវទេសចរណ៍វៀតណាមបាន យល់កាន់តែច្បាស់អំពីវប្បធម៌ អរីយធម៌ និងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា កាន់តែច្បាស់ថែមទៀតនោះ ទើបលោក រួមសហការជាមួយដៃគូ គឺក្រុមហ៊ុន ASTA PHARMA នាំយកអ្នកចែក ចាយទៅតាមដេប៉ូលក់ផលិតផលចំណី សត្វនៅប្រទេសវៀតណាម អញ្ជើញជា ភ្ញៀវទេសចរណ៍មកកម្សាន្ដនៅប្រទេស កម្ពុជា និងចូលរួមស្ដាប់ការផ្សព្វផ្សាយ ផលិតផលចំណីសត្វមួយចំនួន ។
លោក ហេង គឹមងួន បានបន្ថែម ទៀតថា នេះជាមោទនភាពមួយដែល ក្រុមហ៊ុនរបស់លោកទាក់ទាញភ្ញៀវទេស ចរណ៍មកចំណាយធនធាននៅប្រទេស កម្ពុជា ជាជាងទៅធ្វើនៅប្រទេសគេ នាំ ឱ្យបាត់បង់ចំណូលថវិការដ្ឋ ។
លោក ង៉ោ តាន់សាម (NGO TANSAM) អគ្គនាយកក្រុមហ៊ុន ASTA PHARMAមានប្រសាសន៍ថា លោក មានមោទនភាពក្រៃលែងដែលបាននាំ អ្នកចែកចាយតាមដេប៉ូជាង២០០នាក់ មកទស្សនា និងធ្វើការផ្សព្វផ្សាយអំពី គុណភាពចំណីសត្វរបស់ក្រុមហ៊ុន ASTA PHARMAនៅប្រទេសកម្ពុជា ។
លោកអគ្គនាយកមានប្រសាសន៍ទៀតថា ក្រុមហ៊ុន ASTA PHARMA មាន រោងចក្រផលិតចំណីសត្វដ៏ធំមួយនៅ ប្រទេសវៀតណាមដែលបានដំណើរការ តាំងពីឆ្នាំ២០០៥ និងបានចំណាយដើម ទុនដ៏ច្រើនលើសលុប ។ រោងចក្រនេះ បានផលិតចំណីសត្វ និងថ្នាំប្រកបដោយ គុណភាព និងប្រសិទ្ធភាពខ្ពស់ ដោយ ទទួលបានការគាំទ្រពីអតិថិជន និងអ្នក ប្រើប្រាស់យ៉ាងច្រើនអនេកកប្បកា ជា ពិសេសនៅកម្ពុជាតែម្ដង ។ ដោយហេតុ នេះហើយទើបក្រុមហ៊ុនមានគម្រោង យកមកចែកចាយនៅតាមដេប៉ូនានា ក្នុងប្រទេសកម្ពុជាឱ្យកាន់តែច្រើន ដោយ ក្នុងនោះគឺដើម្បីឆ្លើយតបតាមតម្រូវការ ចាំបាច់របស់អ្នកចិញ្ចឹមសត្វ ។
លោកអគ្គនាយកបន្ថែមថា ចំណីសត្វទាំងនេះមានទាំងចំណីត្រី និងបង្កងផង ។ អ្នកចិញ្ចឹមនិងអតិថិជនអាចទទួលការ ណែនាំអំពីបច្ចេកទេសចិញ្ចឹមនិងការថែ ទាំរហូតបានលទ្ធផលគាប់ប្រសើរពីក្រុម ហ៊ុនASTA PHARMA ទៀតផង ៕
