
ខ្ញុំគិតថា ខ្ញុំមិនសិចស៊ីហួសហេតុពេកទេ
ដោយ ៖ ថ្ងៃទី 23 ធ្នូ 2011ម៉ោង 11:59:27
នៅឯមហោស្រពភាពយន្ដលើកទី១៦ នៅទីក្រុងបូសាន ប្រទេសកូរ៉េខាងត្បូង មនុស្សទាំងឡាយដែលបានចូលរួម និងអ្នកដែលបានមើលការផ្សាយ ជាពិសេសប្រជាជនកូរ៉េសុទ្ធតែភ្ញាក់អារម្មណ៍ជាមួយនឹងភាពសិចស៊ីហួសហេតុរបស់តារាភាពយន្ដល្បីល្បាញ កូរ៉េខាងត្បូងគឺ អូ អិន ហ៊ីយ៉េ (Oh In Hye) ដែលសម្លៀកបំពាក់របស់នាងបញ្ចេញសុដន់ស្ទើរតែទាំងស្រុង។ ប្រជាជនកូរ៉េជាច្រើននិយាយថា ពិតហើយមហោស្រពភាពយន្ដនៅប៊ូសានគឺជាកន្លែងបង្ហាញនិងបង្អួតម៉ូតរបស់តារាភាពយន្ដនៅលើពិភពលោក ជា ពិសេសតារាភាពយន្ដហូលីវូត បូលីវូត និង កូរ៉េខាងត្បូង...ក៏ប៉ុន្ដែភាពសិចស៊ីរបស់ អូ អិន ហ៊ីយ៉េ វាជ្រុលហួសហេតុពេក ។ Oh In Hye បានដើរនៅលើកម្រាលព្រំពណ៌ក្រហមដោយស្លៀករ៉ូបពណ៌ទឹកក្រូច។ ផ្នែកខាងលើណាត់គ្របសុដន់គឺតូចឆ្មារធ្វើឱ្យសុដន់ងាយមើលឃើញតាំងពីគល់ប៊ិសឃើញចុងសុដន់ថែមទៀត ។ នៅពេលចប់កម្មវិធីក្រុមអ្នកកាសែតទាំងប៉ុន្មានបញ្ចុះបញ្ចូលឱ្យនាងអង្គុយហើយដាក់សំនួរទៅនាងតើនាងមានអារម្មណ៍យ៉ាងណាចំពោះការចាប់អារម្មណ៍របស់មនុស្សទាំងឡាយនៅជុំវិញពិភពលោកចំពោះភាពសិចស៊ីហួសព្រំដែនរបស់នាង? អ្នកកាសែតលើកឡើងប្រាប់នាងថា ប្រជាជនភាគច្រើនទិទៀននាងខ្លះចំអកឱ្យនាងថានាងហ៊ានហួសពេក។ ឆ្លើយតបនឹងប្រតិកម្មនេះ តារាភាពយន្ដ Oh In Hye បានលើកឡើងថា ខ្ញុំមិនបានគិតយ៉ាងដូច្នោះទេ។ នេះជាលើកទី១ហើយដែលខ្ញុំបានដើរលើកម្រាលព្រំពណ៌ក្រហមនេះ។ ខ្ញុំគ្រាន់តែធ្វើឱ្យមានការភ្ញាក់ផ្អើល និងចង់ស្វែងរកប្រតិកម្មពីអ្នកទស្សនាប៉ុណ្ណោះ។ នាងនិយាយទៀតថា មិត្ដភក្ដិខ្ញុំស្ទើរតែទាំងអស់គ្នាបានហៅតាមទូរស័ព្ទមករកខ្ញុំ ហើយបានប្រាប់ខ្ញុំថា ខ្ញុំខ្មាស់អៀនជួសនាង “នាងឯងធ្វើអីក៏ហួសហេតុម្ល៉េះ?” ។ ថ្វីបើវាមានប្រតិកម្មគាំទ្រច្រើនតែក៏មានប្រតិកម្មអវិជ្ជមានផងដែរ។ ខ្ញុំគិត ថាវាជារឿងគួរឱ្យខ្មាស់អៀន តែពេលខ្ញុំដើរ ខ្ញុំឃើញកាម៉េរ៉ាបានថតខ្ញុំ ហើយថតយ៉ាងច្រើនទៀតផង ។ ទន្ទឹមនោះក៏មានពត៌មាននិងរូបភាពចុះផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅជុំវិញពិភពលោកផងដែរ ។
នៅពេលសួរថា ហេតុអ្វីបានជានាងជ្រើសរើសយកសម្លៀកបំពាក់បែបនេះ? តារាភាពយន្ដរូបនេះបានឆ្លើយថា នេះគឹជាលើកទី១របស់ខ្ញុំ ខ្ញុំមិនដឹងថាត្រូវស្លៀកពាក់អ្វីទេ?។ ប្អូនស្រីរបស់ខ្ញុំ (An Unni) បានណែនាំខ្ញុំឱ្យទៅរកនៅហាងសម្លៀកបំពាក់ អាពាហ៍ពិពាហ៍នៅទីក្រុងសេអ៊ូល ខ្ញុំគ្មានជម្រើសណាផ្សេងឡើយ ហើយខ្ញុំសម្រេចចិត្ដជួលសម្លៀកបំពាក់នេះតែម្ដង ។ នៅពេលធ្វើការសន្និដ្ឋានពេលបញ្ចប់ កិច្ចសន្ទនានាង Oh In Hye បាននិយាយថា “នាងនៅមានមនសិការពេញលេញតែវាក៏ងាយនឹងប៉ះពាល់ផងដែរ។ នៅពេលខ្ញុំឃើញរូបរបស់ខ្ញុំនៅតាម Online ខ្ញុំពិតជាមានការព្រួយបារម្ភសម្រាប់អនាគតកាលដ៏ខ្លីខាងមុខ។ ឪពុកម្ដាយរបស់ខ្ញុំគាត់បានសម្ដែងការខឹងសម្បាយ៉ាងខ្លាំងហើយបានណែនាំខ្ញុំកុំឱ្យចាប់អារម្មណតែទៅលើភាពអម៉ាស់បែបនេះ ។
តែនាងពន្យល់ថា ក្ដៅសាច់ឬមិនក្ដៅសាច់វាស៊ីសងអ្នកមើល តែខ្ញុំធ្វើបែបនេះគឺដើម្បីភាពចម្លែក បើគេគិតថាយ៉ាងម៉េចក៏ស្រេចតែគេគិតទៅចុះ ៕
