ខ្ញុំ​គិត​ថា​ ខ្ញុំ​មិន​សិច​ស៊ី​ហួសហេតុ​ពេក​ទេ​

ដោយ​ ៖ ថ្ងៃទី 23 ធ្នូ 2011ម៉ោង 11:59:27

នៅ​ឯ​មហោស្រព​ភាពយន្ដ​លើក​ទី​១៦​ នៅ​ទីក្រុង​​បូ​សាន ​ប្រទេស​កូរ៉េ​ខាងត្បូង​ មនុស្ស​ទាំងឡាយ​​ដែល​​បាន​ចូលរួម​ និង​អ្នក​ដែល​បាន​មើល​ការ​ផ្សាយ​ ជា​​ពិសេស​ប្រជាជន​កូរ៉េ​សុទ្ធតែ​ភ្ញាក់​អារម្មណ៍​ជាមួយនឹង​ភាព​សិច​ស៊ី​ហួសហេតុ​របស់​តារាភាពយន្ដ​ល្បីល្បាញ​ កូរ៉េ​ខាងត្បូង​គឺ​ អូ​ អិន​ ហ៊ី​យ៉េ ​(Oh​ In​ Hye)​ ដែល​​សម្លៀក​បំពាក់​របស់​នាង​បញ្ចេញ​សុដន់​ស្ទើរតែ​ទាំង​​ស្រុង​។​ ប្រជាជន​កូរ៉េ​ជា​ច្រើន​និយាយ​ថា​ ពិត​ហើយ​​មហោស្រព​ភាពយន្ដ​នៅ​ប៊ូ​សាន​គឺជា​កន្លែង​បង្ហាញ​និង​​បង្អួត​ម៉ូត​របស់​តារាភាពយន្ដ​នៅ​លើ​ពិភពលោក​ ជា​ ពិសេស​តារាភាពយន្ដ​ហូ​លី​វូ​ត​ បូ​លី​វូ​ត​ និង​ កូរ៉េ​ខាង​​ត្បូង​...​ក៏​ប៉ុន្ដែ​ភាព​សិច​ស៊ី​របស់​ អូ​ អិន​ ហ៊ី​យ៉េ​ វា​​ជ្រុល​ហួសហេតុ​ពេក​ ។​ Oh​ In​ Hye​ បាន​ដើរ​នៅ​​លើ​កម្រាលព្រំ​ពណ៌​ក្រហម​ដោយ​ស្លៀក​រ៉ូ​ប​ពណ៌​ទឹក​​ក្រូច​។​ ផ្នែក​ខាងលើ​ណាត់​គ្រប​សុដន់​គឺ​តូចឆ្មារ​ធ្វើ​ឱ្យ​សុដន់​ងាយ​មើលឃើញ​តាំងពី​គល់​ប៊ិ​ស​ឃើញ​ចុង​សុដន់​​ថែម​ទៀត​ ។​  នៅ​ពេល​ចប់​កម្មវិធី​ក្រុម​អ្នកកាសែត​​ទាំង​ប៉ុន្មាន​បញ្ចុះបញ្ចូល​ឱ្យ​នាង​អង្គុយ​ហើយ​ដាក់​សំនួរ​​ទៅ​នាង​​តើ​នាង​មាន​អារម្មណ៍​យ៉ាងណា​​ចំពោះ​ការ​ចាប់អារម្មណ៍​របស់​មនុស្ស​ទាំងឡាយ​នៅ​ជុំវិញ​ពិភព​​លោក​ចំពោះ​ភាព​សិច​ស៊ី​ហួស​ព្រំដែន​របស់​នាង​? ​អ្នកកាសែត​លើក​ឡើង​ប្រាប់​នាង​ថា​ ប្រជាជន​ភាគ​​ច្រើន​ទិទៀន​នាង​ខ្លះ​ចំអក​ឱ្យ​នាង​ថា​នាង​ហ៊ាន​ហួស​​ពេក​។​ ឆ្លើយ​តប​នឹង​ប្រតិកម្ម​នេះ​ តារាភាពយន្ដ​ Oh​ In​ Hye​ បាន​លើក​ឡើង​ថា​ ខ្ញុំ​មិន​បាន​គិត​យ៉ាង​ដូច្នោះ​ទេ​។​ នេះ​ជា​លើក​ទី​១​ហើយ​ដែល​ខ្ញុំ​បាន​ដើរ​​លើ​កម្រាលព្រំ​ពណ៌​ក្រហម​នេះ​។​ ខ្ញុំ​គ្រាន់តែ​ធ្វើ​​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ និង​ចង់​ស្វែងរក​ប្រតិកម្ម​ពី​អ្នក​ទស្សនា​ប៉ុណ្ណោះ​។​ នាង​និយាយ​ទៀត​ថា​ មិត្ដភក្ដិ​ខ្ញុំ​ស្ទើរតែ​ទាំងអស់​គ្នា​បាន​ហៅ​តាម​ទូរស័ព្ទ​មក​រក​ខ្ញុំ​ ហើយ​បាន​ប្រាប់​ខ្ញុំ​ថា​ ខ្ញុំ​ខ្មាស់​អៀន​ជួស​នាង​ “​​នាង​ឯង​ធ្វើ​អី​ក៏​ហួសហេតុ​ម្ល៉េះ​?” ​។​ ថ្វីបើ​វា​មាន​ប្រតិកម្ម​គាំទ្រ​​ច្រើន​តែ​ក៏​មាន​ប្រតិកម្ម​អវិជ្ជមាន​ផង​ដែរ​។​ ខ្ញុំ​គិត​ ថា​វា​ជា​រឿង​គួរ​ឱ្យ​ខ្មាស់​អៀន​ តែ​ពេល​ខ្ញុំ​ដើរ​ ខ្ញុំ​ឃើញ​កា​ម៉េ​រ៉ា​បាន​ថត​ខ្ញុំ​ ហើយ​ថត​យ៉ាងច្រើន​ទៀត​ផង​ ។​ ​ទន្ទឹម​នោះ​ក៏​មាន​ព​ត៌​មាន​និង​រូបភាព​ចុះ​ផ្សព្វផ្សាយ​​យ៉ាង​ទូលំទូលាយ​នៅ​ជុំវិញ​ពិភពលោក​ផង​ដែរ​ ។​

​នៅ​ពេល​សួរ​ថា​ ហេតុ​អ្វី​បានជា​នាង​ជ្រើសរើស​យក​សម្លៀក​បំពាក់​បែប​នេះ​?​ តារាភាពយន្ដ​រូប​នេះ​​បាន​ឆ្លើយ​ថា​ នេះ​គឹ​ជា​លើក​ទី​១​របស់ខ្ញុំ​ ខ្ញុំ​មិនដឹង​ថា​​ត្រូវ​ស្លៀកពាក់​អ្វី​ទេ​?​។​ ប្អូនស្រី​របស់ខ្ញុំ​ (An​ Unni)​ បាន​ណែនាំ​ខ្ញុំ​ឱ្យទៅ​រក​នៅ​ហាង​សម្លៀក​បំពាក់​ អាពាហ៍ពិពាហ៍​នៅ​ទីក្រុង​សេ​អ៊ូ​ល​ ខ្ញុំ​គ្មាន​ជម្រើស​ណា​​ផ្សេង​ឡើយ​ ហើយ​ខ្ញុំ​សម្រេចចិត្ដ​ជួល​សម្លៀក​បំពាក់​​នេះ​តែ​ម្ដង​ ។​ នៅ​ពេលធ្វើការ​សន្និដ្ឋាន​ពេល​បញ្ចប់​ កិច្ច​សន្ទនា​​នាង​ Oh​ In​ Hye​ បាន​និយាយ​ថា​ “​នាង​​នៅ​មាន​មនសិការ​ពេញលេញ​តែ​វា​ក៏​ងាយ​នឹង​ប៉ះពាល់​​ផង​ដែរ​។​ នៅ​ពេល​ខ្ញុំ​ឃើញ​រូប​របស់ខ្ញុំ​នៅ​តាម​ Online​ ខ្ញុំ​ពិតជា​មានការ​ព្រួយបារម្ភ​សម្រាប់​អនាគត​​កាល​ដ៏​ខ្លី​ខាង​មុខ​។​ ឪពុក​ម្ដាយ​របស់ខ្ញុំ​គាត់​បាន​សម្ដែង​​ការ​ខឹងសម្បា​យ៉ាង​ខ្លាំង​ហើយ​បាន​ណែនាំ​ខ្ញុំ​កុំឱ្យ​ចាប់​​អារម្មណ​តែ​ទៅ​លើ​ភាព​អ​ម៉ាស់​បែប​នេះ​ ។

​តែ​នាង​ពន្យល់​ថា​ ក្ដៅ​សាច់​ឬ​មិន​ក្ដៅ​សាច់​វា​ស៊ី​​សង​អ្នក​មើល​ តែ​ខ្ញុំ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ភាព​ចម្លែក​ បើ​គេ​គិត​ថា​យ៉ាងម៉េច​ក៏​ស្រេច​តែ​គេ​គិត​ទៅ​ចុះ​ ៕