តារាភាពយន្ត​ល្បីល្បាញ​ចិន​ចូល​ទៅ​ក្នុង​ហូ​លី​វូ​ត​

ដោយ​ ៖ |ថ្ងៃទី 23 ធ្នូ 2011 ម៉ោង 12:14:12

តារាភាពយន្ដ​ណា​ក៏​ស្រមៃ​ចង់​ចូលខ្លួន​ទៅ​ក្នុង​ក្រុមហ៊ុន​ផលិត​ខ្សែភាពយន្ដ​ល្បីល្បាញ​របស់​អា​មេ​រិ​កាំ​ង​ “​ហូ​លី​វូ​ត​”​ ដែរ​ព្រោះ​វា​ជួយ​ឱ្យ​គេ​បាន​ល្បីឈ្មោះ​ជា​អន្ដរជាតិ​ផង​និង​មាន​ចំណូល​ខ្ពស់​ផង​។​ ចំពោះ​តារាភាពយន្ដ​ចិន​មាន​ច្រើន​នាក់​បាន​ចូល​ទៅ​ហូ​លី​វូ​ត​ ក៏​ប៉ុន្ដែ​បើ​និយាយ​ពី​តារា​ស្រី​វិញ​ គឺ​មាន​តែ​៥​នាក់​ប៉ុណ្ណោះ​ដែល​កេរ្ដិ៍ឈ្មោះ​របស់​គេ​បាន​ស្ទុះ​ឡើង​នៅ​លើ​ឆាក​អន្ដរជាតិ​នោះ​គឺ​ Joan​ Chen​ -​ Michelle​ Yeoh​ -Zhang​ Ziyi-Gong​ Li​ និង​ Lucy​ Liu​ ។​ ការ​ពិត​វា​មិន​ត្រឹមតែ​មាន​រូប​ស​ម្ជ​ស្ស​ស្រស់​ស្អាត​​ប៉ុណ្ណោះ​ទេ​ តែ​តារា​ទាំងនោះ​មាន​ទេព​កោសល្យ​ មានចំណេះ​វិជ្ជា​ខាង​សម្ដែង​ភាពយន្ដ​និង​ខាង​តន្ដ្រី​ច្បាស់លាស់​និង​មាន​វិជ្ជា​គុន​ទៀត​ផង​ ដែល​ទាំងអស់​គឺជា​មូលដ្ឋាន​ធំ​បំផុត​ក្នុង​ការ​ធ្វើ​ឱ្យ​ទស្សនិកជន​ចាប់អារម្មណ៍​និង​គាំទ្រ​ ។​

​យើង​សូម​បង្ហាញ​ជូន​ស្នាដៃ​នៃ​តារាភាពយន្ដ​ស្រី​ទាំង​៥​នាក់​ដូច​តទៅ​7

១.​ ជាន់​ ចេ​ន​(Joan​ Chen)

Joan​ Chen​ កើត​នៅ​សៀង​ហៃ​ ហើយ​បាន​ជោគ​​ជ័យ​នៅ​ហូ​លី​វូ​ត​។​ ជាន់​បាន​សម្ដែង​តួ​ធំ​ក្នុង​រឿង​ The​ Last​ Emperer​ និង​រឿង​ Twin​ Peak​ ហើយ​នៅ​​ឆ្នាំ​​២០០៧​ ថត​រឿង​ The​ Home​ Song​ Storie...​ និង​រឿង​ Tonight​ at​ Noon​ ។​ នាង​ជាន់​ក៏​ទទួល​បាន​ពានរង្វាន់​យ៉ាងច្រើន​ដោយ​ចាប់​ ផ្ដើម​សំដែង​លើក​ដំបូង​នៅ​ឆ្នាំ​ ១៩៧៩​ ។

២.​ មី​សែ​ល​ យ៉េ​វ​ (Michelle​ Yeoh)

កើត​នៅ​ឆ្នាំ​​១៩៦២​ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ តែ​ដើម​​កំណើត​នាង​ជា​ជនជាតិ​ចិន​ ។​ នាង​ជា​អ្នក​ពូកែ​ខាង​រាំច្រៀង​។​ មី​សែ​ល​គឺជា​តួ​ស្រី​ដ៏​មាន​ប្រជាប្រិយ​ដែល​ចេះ​សម្ដែង​ចម្លែកៗ​ ហើយ​កេរ្ដិ៍ឈ្មោះ​ល្បី​រន្ទឺ​នៅ​ដើមឆ្នាំ​​១៩៩០​ ។​ នាង​ត្រូវ​បាន​​ទស្សនារ​ដ្ដី​ប្រជាជន​ជ្រើសរើស​ជា​ស្រី​ស្អាត​ម្នាក់​ក្នុង​ចំណោម​​ស្រី​ស្អាត​ទាំង​​៥០​នាក់​(១៩៩៧)​ ។​ នៅ​ឆ្នាំ​​១៩៩៧​ រូបរាង​​នាង​លេច​នៅ​ក្នុង​រឿង​ James​ Bond,​ រឿង​ Crouching​ Tiger​ Hidden​ Dragon​ ដែល​តាម​រយៈ​នេះ​នាង​ត្រូវ​បាន​ជ្រើសរើស​ជា​តារាភាពយន្ដ​ស្អាត​បំផុត​ ។

៣.​ ហ្យា​ង​ហ្យី​យី​ (Zhang​ Ziyi)

ហ្យា​ង​ហ្យី​យី​ កើត​នៅ​ឆ្នាំ​​១៩៧៩​ នៅ​ប្រទេស​ចិន​ ។​ នាង​ជា​កូន​គ្រូបង្រៀន​ផង​និង​ជា​អ្នក​សេដ្ឋកិច្ច​ផង​ ។​ ហ្យា​ង​មាន​សញ្ញាប័ត្រ​ខាង​សិល្បៈ​នៅ​ប្រទេស​​ចិន​ (Central​ Academy​ of​ Drama)​ ។​ នាង​មាន​រូប​ស​ម្ជ​ស្ស​ស្រស់​ស្អាត​ និង​មាន​ទេព​កោសល្យ​សំដែង​ខ្ពស់​ ជា​ពិសេស​ចំណេះវិជ្ជា​ក្បាច់គុន​ ។ អ្វី​ដែល​រុញ​ឈ្មោះ​នាង​ឱ្យ​ខ្ពស់​ដំបូង​គេ​គឺ​នាង​បាន​ដើរតួ​ជា​ចេ​ន​(Jen)​ នៅ​ក្នុង​រឿង​ “Crouching​ Tiger​ Hidden​ Dragon”​ ហើ​យេ​ដាយ​សារ​តួនាទី​នេះ​ នាង​ហ្យា​ង​ទទួល​បាន​ពានរង្វាន់​យ៉ាងច្រើន​ពី​សមាគម​នៅ​អា​មេ​រិ​ក​ និង​នៅ​កា​ណា​ដា​ ។​ ​លើក​ក្រោយ​គេ​ឃើញ​ Zhang​ ដើរតួ​នៅ​ក្នុង​រឿង​ “Rush​ Hour”​ រួម​ជាមួយ​ Jackie​ Chan​ ។

៤.​ Lucy​ Liu (​រូប​ខាងស្ដាំ​)

អ្នក​ដែល​និយម​មើល​ខ្សែកាប​ ច្បាស់​ជា​ជួប​ប្រទះ​នាង​ Lucy​ Liu​ ជា​ពុំ​​ខាន​ ។​ នាង​សំដែង​រឿង​ជា​ច្រើន​នៅ​ក្នុង​ក្រុមហ៊ុន​ហូ​លី​វូ​ត​ ដូច​ជា​រឿង​ Ally​ McBeal​ (1998-2002)​ រឿង​ Chalie´s​ Angel​ -​ Alex​ Mon​ day​ ក៏​ដូច​ជា​រឿង​ Kun​ Fu​ Panda​ ដែល​ភាគច្រើន​នៃ​រឿង​សុទ្ធតែ​ជា​រឿង​វៃ​តប់​ បង្ហាញ​ក្បាច់គុន ​ដែល​សិល្បៈ​គុន​នេះ​នាង​ចេះ​ពី​ប្រទេស​ចិន​ ។​ នាង​ Lucy​ Liu​ គឺជា​តារាភាពយន្ដ​អា​មេ​រិ​កាំ​ង​ ដែល​មាន​ដើម​កំណើត​ពី​ប្រទេស​ចិន​ ។​ មុន​ដំបូង​ Lucy​ Liu​ មាន​តួនាទី​តិចតួច​នៅ​ក្នុង​ TV​ តែ​បន្ទាប់​មក​បាន​ហក់​ចូល​ក្នុង​​ហូ​លី​វូ​ត​ ។

៥.​ ហ្គុ​ង​លី​ (Gong​ Li)​

ហ្គុ​ង​លី​កើត​នៅ​ប្រទេស​ចិន​ បន្ទាប់​ពី​ជោគជ័យ​នៅ​ក្នុងស្រុក​ហើយ​ក៏​ហក់​ចូល​ក្នុង​​ហូ​លី​វូ​ត​តែ​ម្ដង​ ។​ នាង​បាន​ក្លាយជា​តារា​ស្រី​ល្បីឈ្មោះ​ក៏​ព្រោះតែ​រឿង​ Raise​ the​ Red​ Lantern​ និង​រឿង​ Story​ of​ Oiu​ Ju​ ហើយ​ជាប់​ឈ្មោះ​ជា​ ”​តារា​ស្រី​ស្រស់​ស្អាត​បំផុត​នៅ​ឆ្នាំ​១៩៩២​ ”​ ។​ ឈ្មោះ​នាង​ល្បីល្បាញ​នៅ​លើ​ឆាក​អន្ដរជាតិ​ក៏​ព្រោះតែ​នាង​ដើរតួ​រឿង​ជា​ច្រើន​ ។​ នៅ​ឆ្នាំ​​២០០៥​ ហ្គុ​ង​លី​ បាន​ថត​ឱ្យ​ក្រុមហ៊ុន​អង់គ្លេស​ជា​លើក​ដំបូង​ដោយ​ដើរតួ​ជា​ Hatsumomo​ ក្នុង​រឿង​ “Memoir​ of​  Geisha”​ ។​ ​នាង​ទទួល​បាន​ពានរង្វាន់​ យ៉ាងច្រើន​ពី​គ្រប់​ស្ថាប័ន​ភាពយន្ដ​ ។