
ក្រុមតារាចម្រៀងកូរ៉េ 2PM សម្តែងនៅឥណ្ឌូនេស៊ី
ដោយ ៖ ថ្ងៃទី 23 ធ្នូ 2011ម៉ោង 12:42:22
នៅដើមខែតុលា កាសែតឥណ្ឌូនេស៊ីឈ្មោះ ហ្យាកាតាប៉ុស្ដិ៍ បានរាយការណ៍ថា សំបុត្រដែលលក់សម្រាប់ការប្រគំតន្ដ្រីចម្រៀងរបស់ក្រុមចម្រៀងកូរ៉េខាងត្បូង 2PM នៅប្រទេសឥណ្ឌូនេស៊ីលក់ដាច់បំផុត និងលក់បានរហ័សបំផុត ។ នៅក្នុងជុំទី១ សំបុត្រលក់តាមបណ្ដាញ Online បាន៣.០០០កន្លែង ហើយនៅជុំទី២ សំបុត្រលក់តាមបណ្ដាញ Online បាន៣.០០០កន្លែង ។
សម្រាប់ដំណើរទស្សនាចរសម្ដែងតន្ដ្រីចម្រៀងរបស់ក្រុមចម្រៀង "2PM Hand Up Asia Tour" នៅអាស៊ី មិត្ដភក្ដិរបស់គេបានឈរបន្ដកន្ទុយគ្នាដើម្បីទិញសំបុត្រចូលទស្សនាខនសឺតដែលមានដល់ទៅ ៥.០០០ សំបុត្រ ឯណោះ ។
អ្នកឃោសនាខនសឺតម្នាក់នៅទីក្រុងហ្យាកាតា ឈ្មោះ Mary gops បាននិយាយថា មានសំបុត្រប្រមាណ១.០០០ ត្រូវបានលក់ដាច់តាមប្រព័ន្ធ Online ហើយមួយថ្ងៃមុននេះក៏មានសំបុត្ររាប់ពាន់ត្រូវលក់ដាច់នៅតាមកន្លែងនានាយ៉ាងរហ័សដែរ ។ សំបុត្រចំនួន ២.០០០ ត្រូវបានលក់ដាច់នៅទីលាន UOB ដែលប្រើពេលមិនដល់៤ម៉ោងផង ។
ក្រុម 2PM បានសំដែងខនសឺតដំបូងនៅក្រុងសេអ៊ូល ។ បន្ទាប់មកចេញមកសម្ដែងនៅប្រទេសឥណ្ឌូនេស៊ី ។ កាលពីខែមិនា ក្រុម 2PM នេះ បានចូលរួមសម្ដែងខនសឺតដើម្បីឃោសនាទូរស័ព្ទ Black Berry Live "n" Rocking Concert ដែលធ្វើនៅទីក្រុង ហ្យាកាតាផងដែរ ។
គួរកត់សម្គាល់ផងដែរថា សំបុត្រសម្រាប់ក្រុម 2PM នេះ មានតម្លៃពី ៥៧4 រហូតដល់ ២២៨4 ។ កាសែត ហ្យាកាតាប៉ុស្ដិ៍ បានទាញការសន្និដ្ឋានថា ក្រុមចម្រៀង 2PM នេះ កំពុងតែឆក់បាននូវការស្រឡាញ់ចូលចិត្ដពីយុវជនឥណ្ឌូនេស៊ីបានកាន់តែខ្លាំងឡើងៗ ។
ក្រុមចម្រៀងប៉ុបយុវជន2PMនេះ កើតឡើងនៅឆ្នាំ២០០៨ ដែលដំបូងមានសមាជិក៧នាក់ ហើយឥឡូវនេះមានតែ៦នាក់ប៉ុណ្ណោះ ៕
